15/09/2026 - 18:35

សាលាបឋមសិក្សាឡុងភូសកម្មផ្លាស់ប្តូរឌីជីថល 

ប៉ុន្មានថ្ងៃដំបូងនៃដើមឆ្នាំសិក្សាថ្មី សាលាបឋមសិក្សាឡុងភូ ឃុំឡុងភូ ទីក្រុងកឹងធើ យកចិត្តទុកដាក់លើការងារបំប៉នជំនាញវិជ្ជាជីវៈ ផ្លាស់ថ្មីវិធីសាស្ត្របង្រៀននិងលើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់កងជួរគ្រូបង្រៀន។ កម្មាភិបាល បុគ្គលិកប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាស្ទាត់១០០% ថ្នាក់រៀន១០០%អនុវត្តទម្រង់មេរៀន STEM តាមសេចក្តីកំណត់។

គ្រូបង្រៀនកំពុងពិនិត្យសិក្ខាគារិកឌីជីថលរបស់សិស្ស។

ការផ្លាស់ប្តូរឌីជីថលក្នុងការអប់រំកម្រិតបឋមសិក្សា គឺជាដំណាក់ការរួមបញ្ចូលបច្ចេកវិទ្យាឌីជី ថលលើគ្រប់ជ្រុងជ្រោយនិងបណ្តាសកម្មភាពគ្រប់គ្រង ការបង្រៀននិងការសិក្សា ធ្វើយ៉ាងណា ឱ្យសមស្របទៅនឹងវ័យរបស់សិស្ស។តាមប្រសាសន៍អ្នកគ្រូ ង្វៀងអាញធី ចាងហ្វាងសាលា បឋមសិក្សាឡុងភូ ឱ្យដឹង៖ ផ្លាស់ថ្មីការគ្រប់គ្រង សាលារៀនប្រើប្រាស់កម្មវិធីផ្នែកទន់សម្រាប់គ្រប់គ្រង សិក្ខាគារិកឌីជីថល សៀវភៅពិន្ទុអេឡិចត្រូនិកនិងទិន្នន័យផ្នែកអប់រំដើម្បីកាត់បន្ថយក្រដាសស្នាម។ ផ្លាស់ថ្មីការបង្រៀននិងរៀន គ្រូបង្រៀនអនុវត្តក្តារអន្តរកម្ម សម្ភារៈសិក្សាឌីជី ថល កម្មវិធីហ្គេមអប់រំនិងបណ្តាឧបករណ៍អនឡាញដើម្បីធ្វើឱ្យមេរៀនរឹតតែមានភាពរស់រវើក តភ្ជាប់គ្រួសារ បង្កើនអន្តរកម្មយ៉ាងឆាប់រហ័សរវាងសាលានិងអាណាព្យាបាលសិស្ស តាមរយៈកម្មវិធីទំនាក់ទំនងឌីជីថល។ ចំពោះឌីជីថលកម្មទិន្នន័យ សាលាប្រើប្រាស់សិក្ខាគារិកឌីជីថល គ្រប់គ្រងព័ត៌មានសិស្សនិងគ្រូបង្រៀនលើប្រព័ន្ធរួម សម្ភារៈសិក្សាឌីជីថល គ្រូបង្រៀនទាញ យកពីមេរៀនអេឡិចត្រូនិក វីដេអូមេរៀននិងរូបភាពឃើញច្បាស់ ចំពោះការបង្រៀនអន្តរកម្ម សាលាបង្រៀនវិញ្ញាសាព័ត៌មានវិទ្យាចាប់ពីថ្នាក់ទី៣ គួបផ្សំឧបករណ៍បញ្ចាំងរូបភាព ទាក់ទាញសិស្សបឋមសិក្សាចូលចិត្តអនុវត្ត…។

បន្ទប់ព័ត៌មានវិទ្យារបស់សាលាបឋមសិក្សាឡុងភូ។

ដំណាក់ការផ្លាស់ប្តូរឌីជីថលប្រព្រឹត្តឡើងមិនអាស្រ័យលើការចង់បានរបស់បុគ្គលឬអង្គការណាមួយឡើយ ចង់ឬមិនចង់ការផ្លាស់ប្តូរឌីជីថលនៅតែប្រព្រឹត្តទៅជាហូរហែរ។ មិនបង្អង់ក្នុងការសម្របខ្លួននិងកែសម្រួល គឺជាប្រការចាំបាច់របស់មនុស្សគ្រប់រូបនិងអង្គការនីមួយៗ ដើម្បីមិននៅក្រោយគេក្នុងដំណាក់ការនេះ។ អ្នកគ្រូង្វៀងអាញធី ចែករំលែក៖ “សម្រាប់ការអប់រំកម្រិតបឋមសិក្សា ការផ្លាស់ប្តូរឌីជីថលកំពុងក្លាយជានិន្នាការដ៏សំខាន់ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងសម័យ​ឌីជី​ថលនាបច្ចុប្បន្ន”។

ម៉ោងសិក្សារបស់សិស្សថ្នាក់ទី៣A៤នៃសាលាបឋមសិក្សាឡុងភូ។

ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំពាក់ព័ន្ធដល់ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលនិងបណ្តាប្រព័ន្ធព័ត៌មានតាមរយៈអ៊ីនធឺណិតទៅក្នុងសកម្មភាពបង្រៀន ការសិក្សានិងការគ្រប់គ្រង សំដៅលើកកម្ពស់គុណភាពបរិស្ថានអប់រំ ដូច្នេះ ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំកម្រិត បឋមសិក្សាក៏ដូច្នោះដែរ។ នៅសាលាបឋមសិក្សាឡុងភូ មានសិស្ស១០០%អនុវត្តសិក្ខាគារិក ឌីជីថល ម៉្យាងសាលានៅទាំងបង្កើត “ក្រុមស្នូលផ្លាស់ប្តូរឌីជីថល” ជំនួយការដល់គ្រូបង្រៀនក្នុងការអនុវត្តបច្ចេកវិទ្យា បង្កើនការអប់រំបំណិនពលរដ្ឋឌីជីថលតាមរយៈវិញ្ញាសាព័ត៌មានវិទ្យានិងបណ្តាសកម្មភាពអប់រំ ជំរុញការប្រើប្រាស់បណ្ណាល័យឌីជីថល ឃ្លាំងសម្ភារៈសិក្សាឌីជីថលនិងការគ្រប់គ្រងឯកសារជំនាញលើបរិស្ថានឌីជីថល សាលារៀនលើកកម្ពស់សមត្ថភាពផ្លាស់ប្តូរឌីជីថលជាបណ្តើរៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីការអប់រំក្នុងដំណាក់កាលបច្ចុប្បន្ន។ អ្នកគ្រូ ង្វៀងអាញធី ឱ្យដឹងបន្ថែម៖ “ផ្លាស់ប្តូរឌីជីថលក្នុងការអប់រំកម្រិតបឋមសិក្សា យើងខ្ញុំផ្តោតសំខាន់លើការកែលម្អគ្រប់គ្រងការអប់រំនិងធ្វើឱ្យប្រសើរឡើងដំណាក់ការបង្រៀន ការសិក្សា ការត្រួតពិនិត្យនិងការវាយតម្លៃសិស្ស ទន្ទឹមនឹងនោះ សាលានៅទាំងអនុវត្តទម្រង់រូបភាពសិក្សាតាមប្រព័ន្ធអនឡាញ ប្រើប្រាស់គម្រោងអេឡិចត្រូនិក អនុវត្តកម្មវិធីសិក្សា ឧបករណ៍ជំនួយការសិក្សាតាមបណ្តាញនិងកម្មវិធីផ្សេងៗទៀត”។ ថ្វីបើដូច្នោះ ការផ្លាស់ប្តូរឌីជីថលក្នុងការអប់រំក៏ប្រឈមនឹងបញ្ហាសាកល្បងមួយចំនួន តួយ៉ាងដូចជា ធានាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាស្វែងរកបច្ចេក​វិទ្យាលើបណ្តាញ ការបណ្តុះបណ្តាលនិងជំនួយដល់គ្រូបង្រៀននិងសិស្ស ក៏ដូចជាធានាសុវត្ថិភាពនិងរក្សាព័ត៌មានសម្ងាត់ក្នុងបរិស្ថានឌីជីថល។ ទោះបីមានការវិវឌ្ឍន៍​ជឿនលឿន ប៉ុន្តែការផ្លាស់ប្តូរឌីជីថលក្នុងសាលានៅមានលក្ខណៈបង្កើតដោយខ្លួនឯងពុំទាន់សុក្រឹតក្នុងការតភ្ជាប់និងប្រើប្រាស់អស់ពីលទ្ធភាពបច្ចេកវិទ្យាអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការអប់រំនៅឡើយ។ ដើម្បីសម្រេចជោគជ័យ ការឯកភាពក្នុងការយល់ដឹងនិងការត្រៀមបម្រុងវិនិយោគ គប្បីយកចិត្តទុកដាក់ជាចម្បង។

នាពេលខាងមុខ សាលាបឋមសិក្សាឡុងភូ នឹងលោតផ្លោះការផ្លាស់ប្តូរឌីជីថលនិងបង្កើត “ពលរដ្ឋឌីជីថលនាពេលអនាគត” ពង្រីកអស់ពីសមត្ថភាព “ក្រុមស្នូលផ្លាស់ប្តូរឌីជីថល” ដើម្បីជំនួយការនិងលើកកម្ពស់ចំណេះជំនាញដល់ក្រុមគ្រូបង្រៀនវ័យចំណាស់ ធានាបុគ្គ​លិក​របស់សាលាចេះប្រើប្រាស់កម្មវិធីគ្រប់គ្រងជឿនលឿនយ៉ាងស្ទាត់ជំនាញ១០០%។ រក្សាភាពហ្មត់ចត់ក្នុងការអនុវត្តសិក្ខាគារិកឌីជីថលនិងអនុវត្តព្រមៗគ្នាទម្រង់អប់រំ STEM គ្រប់កម្រិតថ្នាក់។ ប្រើប្រាស់បន្ទប់ព័ត៌មានវិទ្យានិងអនុវត្តពិសោធន៍បើកទូលាយខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិតនិងបំណិនពលរដ្ឋឌីជីថលទៅក្នុងកម្មវិធីសិក្សាជាផ្លូវការ ជំរុញសាលា​បឋមសិក្សាឡុងភូក្លាយជាទម្រង់សាលារៀនឌីជីថលគំរូរបស់ភូមិភាគ។

ពេលចេញកម្សាន្តរបស់សិស្សសាលាបឋមសិក្សាឡុងភូ។

នាពេលខាងមុខ “សាលានឹងបង្កើតប្រព័ន្ធសហការ “សាលារៀន-គ្រួសារ-សង្គម” ប្រកបដោយចីរភាព អនុវត្តបណ្តាញសង្គមនិងថ្នាលទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ដើម្បីកសាងបណ្តាញព័ត៌មានឱ្យបានរលូនរវាងសាលារៀននិងអាណាព្យាបាលសិស្សដែលទៅរកស៊ីឆ្ងាយ។ ធ្វើបច្ចុប្បន្នភាពជាប្រចាំពីស្ថានភាពហ្វឹកហាត់សិស្ស សហការជិតស្និទ្ធជាមួយគ្រួសារដើម្បីគ្រប់គ្រងនិងលើកទឹកចិត្តបានទាន់ពេល ប្តេជ្ញាចិត្តរក្សាអត្រាសិស្សសម្រេច ៩៩,៩% មិនឱ្យកើតមានករណីបោះបង់ការសិក្សាពាក់កណ្តាលការ”។ អ្នកគ្រូង្វៀងអាញធី បានអំ​ណះអំណាងដូច្នេះ៕

     សុកកា-មុនី

ចែករំលែកអត្ថបទ