សាលាអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងង៉ុកហ្វាំង (ទីក្រុងកឹងធើ) បានចាត់តាំងក្រុមការងារអញ្ជើញទៅជូនអំណោយនិងអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាកនៅសាខាសាលា១នៃសាលាបឋមសិក្សាលឿងភី នៅភូមិអូរតាសុខ ឃុំអូរឡឹម ខេត្តអាងយ៉ាង។

នៅសាខាសាលាអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងង៉ុកហ្វាំង ក្រុមការងារបានជូនអំណោយ៣០ចំណែក រួមមានរបស់របរប្រើប្រាស់ចាំបាច់និងសិក្ខូបករណ៍ ព្រមទាំងអាហារូបករណ៍៣០ចំណែក មួយចំណែកតម្លៃ៥០០.០០០ដុង ដល់សិស្សានុសិស្ស។

តាមប្រសាសន៍លោកគ្រូ ឡេវ៉ាំងយុង ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងង៉ុកហ្វាំង ឱ្យដឹង៖ "នេះជាសកម្មភាពប្រចាំឆ្នាំរបស់សាលាសម្រាប់សិស្សជនជាតិភាគតិចរបស់ឃុំអូរឡឹម ដើម្បីលើកទឹកចិត្ត ជួយសម្រាលការលំបាកមួយផ្នែកណា ដើម្បីប្អូនៗស្ងប់ចិត្តឈានចូលឆ្នាំសិក្សាថ្មី។ថវិកាទាំងនេះ អាស្រ័យគ្រូបង្រៀន សិស្ស និងសប្បុរសជនរួមវិភាគទាន។

លោកគ្រូ ឡេវ៉ាំងយុង ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងង៉ុកហ្វាំង ជូនអាហារូបករណ៍ដល់សិស្ស។
ហាថាញ-មុនី