10/09/2026 - 05:54

រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​បណ្តា​ញអ៊ិនធឺ​ណិត​ 

ចំ​ពោះ​មុខ​ស្ថាន​ភាព​ព័ត៌​មាន​មិន​ពិត​ ខ្លឹម​សារ​មិន​ល្អ​ កំ​ពុង​កើត​មាន​និង​រីក​រាល​ដាល​លើ​បណ្តា​ញសង្គម​ កង​កម្លាំង​នគរ​បាល​ឃុំ​ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ បង្ការ​ទប់​ស្កាត់​និង​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​បណ្តា​ញអ៊ិនធឺ​ណិត​ ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ព័ត៌​មាន​ផ្លូវ​ការ​។

នគរ​បាល​ភូមិ​ភាគ​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​គប្បី​បង្ហោះ​ ឬ​ចែក​រំលែក​តែ​ព័ត៌​មាន​ដែល​មាន​ពិត​និង​បាន​ផ្ទៀង​ផ្ទាត់​រួច​រាល់​។

ជា​មួយ​នឹង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌​មាន​ បណ្តា​ញសង្គម​បាន​ក្លាយ​ជា​មធ្យោ​បាយ​ដ៏​ពេញ​និយម ដែល​ជួយ​ឱ្យ​ប្រ​ជា​ជន​តភ្ជាប់​ទំ​នាក់ទំនង​និង​ទទួល​បាន​ព័ត៌​មាន​យ៉ាង​ឆាប់​រហ័ស​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រៅ​ពី​ភាព​ងាយ​ស្រួល​ទាំង​ នោះ​ បណ្តា​ញសង្គម​ក៏​មាន​ហា​និភ័យ​បង្កប់​ជា​ច្រើន​ផង​ដែរ​ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំ​នួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​ចែក​រំលែក​ ឬ​បង្ហោះ​ព័ត៌​មាន​ដែល​មិន​ទាន់​បាន​ផ្ទៀង​ផ្ទាត់​ ជួន​កាល​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​ដែល​មិន​ពិត​ បំភ្លៃ​ ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​។

ចំ​ពោះ​ស្ថាន​ភាព​ជាក់​ស្តែង​នោះ​ រយៈ​ពេល​ថ្មី​ៗនេះ​ កង​កម្លាំង​នគរ​បាល​ឃុំ​ សង្កាត់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ពង្រឹង​ការ​ក្តាប់​ស្ថាន​ការណ៍​ ជំ​រុញ​ការ​ឃោស​នា​ អប់​រំ​ ក្រើន​រំលឹក​ ទន្ទឹម​នឹង​នោះ​ បាន​ប្រ​ទះ​ឃើញ​និង​ដោះ​ស្រាយ​ទាន់​ពេល​ចំ​ពោះ​ករ​ណី​ ប្រើ​ប្រាស់​បណ្តា​ញសង្គម​មិន​ទាន់​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ស្មារតី​គោរព​ច្បាប់​របស់​ប្រ​ជា​ជន​ កាត់​បន្ថយ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ខ្លឹម​សារ​មិន​ល្អ​ និង​កសាង​បរិស្ថា​នប​ណ្តា​ញអ៊ិនធឺ​ណិត​មាន​សុវត្ថិ​ភាព​ និង​ល្អ​ប្រសើរ​។

ដោយ​កំ​ណត់​ច្បាស់​ការ​ផ្សព្វ​ផ្សាយ​និង​បង្ការ​ទប់​ស្កាត់​ ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ នគរ​បាល​ឃុំ​ឡុង​ភូ​ តែង​ចលនា​និង​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​លើក​កម្ពស់​ការ​ យល់​ដឹង​ពេល​ចូល​រួម​បណ្តា​ញសង្គម​មិន​ត្រូវ​បង្ហោះ​ ឬ​ចែក​រំលែក​ព័ត៌​មាន​ដែល​មិន​ទាន់​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌​ មាន​មិន​ពិត​និង​បំភ្លៃ​។ បង​ស្រី​ទ្រឿង​មី​ជី​ នៅ​ភូមិ​ទី​២ ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង​៖ “ក្រោយ​ពី​បាន​កម្លាំង​នគរ​បាល​អប់​រំ​ផ្សព្វ​ផ្សា​យមក​ ខ្ញុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ពេល​ប្រើ​ប្រាស់​បណ្តា​ញសង្គម​”។ ទន្ទឹម​នឹង​ការ​ងារ​ឃោស​នា​ អប់​រំ​ កម្លាំង​នគរ​បា​លប​ណ្តា​ភូមិ​ភាគ​ បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​ករ​ណី​ដែល​បង្ហោះ​ និង​ចែក​រំលែក​ព័ត៌​មាន​ល្មើស​ច្បាប់​លើ​បណ្តា​ញអ៊ិនធឺ​ណិត​ផង​ដែរ​។ លោក​វរ​សេនីយ៍​ទោ​ លឿង​បា​វ៉ូ​វ ប្រ​ធាន​នគរ​បាល​ឃុំ​ឡុង​ភូ​ បាន​ឱ្យ​ដឹង​ ការ​ងារ​ឃោស​នា​និង​លើក​កម្ពស់​ការ​យល់​ដឹង​ជូន​ប្រ​ជា​ជន​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ឃុំ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​មាន​ករ​ណី​ល្មើស​ច្បាប់​ជា​ច្រើន​កើត​ចេញ​ពី​ការ​ មិន​ទាន់​យល់​ដឹង​បាន​ត្រឹម​ត្រូវ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ ឬ​ក៏​មិន​ទាន់​យល់​អស់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ចែក​រំ​លែ​កព័ត៌​មាន​នៅ​លើ​បណ្តា​ញសង្គម​។ ចំ​ពោះ​ឃុំ​មី​គ្វើយ កម្លាំង​នគរ​បាល​តែង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​និង​អប់​រំ​ដល់​ប្រ​ជា​ជន​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​បាន​យល់​ច្បាស់​ និង​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​នៅ​ពេល​ប្រើ​ប្រាស់​បណ្តាញ សង្គម​។ បង​ស៊ើង​ទាំង​ នៅ​មណ្ឌល​វិញ​តៀង​ សង្កាត់​មី​គ្វើយ បាន​យល់​ឃើញ​ថា​ ការ​ដែល​នគរ​បាល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ និង​ក្រើន​រំលឹក​ជា​ប្រ​ចាំ​ជួយ​ឱ្យ​ប្រ​ជា​ជន​កាន់​តែ​យល់​ច្បាស់​អំ​ពី​ទំនួល​ខុស​ត្រូវ​ពេល​ប្រើ​ប្រាស់​បណ្តា​ញសង្គម​។ តាម​សម្ដី​បង​ គ្រប់​គ្នា​ត្រូវ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ចែក​រំលែក​ព័ត៌​មាន​ ណា​ចេញ​ពី​ប្រ​ភព​ផ្លូវ​ការ​ រួម​ចំ​ណែក​កសាង​បរិស្ថាន​បណ្តា​ញអ៊ិនធឺ​ណិត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​។ លោក​ វរ​សេនីយ៍​ឯក​បម្រុង​ ស៊ើង​មិញ​ជៀង ប្រ​ធាន​នគរ​បាល​សង្កាត់​មី​គ្វើយ បាន​ឱ្យ​ដឹង​ កម្លាំង​នគរ​បាល​ឃុំ​តែង​ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព​នៅ​លើ​បណ្តា​ញអ៊ិនធឺ​ណិត​ ព្រម​ទាំង​រក​ឃើញ​ទាន់​ពេល​នូវ​រាល់​ទង្វើល្មើស​ច្បាប់​ ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ចាត់​ការ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។

នគរ​បា​លប​ណ្តា​ភូមិ​ភាគ​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ប្រ​ជា​ជន​ឱ្យ​បង្ហោះ​ និង​ចែក​រំលែក​ព័ត៌​មាន​ដែល​មាន​ប្រ​ភព​ពិត​ និង​បាន​ផ្ទៀង​ផ្ទាត់​រួច​រាល់​ មិន​ត្រូវ​បញ្ចេញ​មតិ​ ឬ​ធ្វើ​អត្ថា​ធិ​ប្បាយ​ចំ​ពោះ​ខ្លឹម​សារ​ដែល​មិន​ពិត​ បំភ្លៃ​ការ​ពិត​ និង​ល្មើស​ច្បាប់​នោះ​ឡើយ​។ ភាព​ម្ចាស់​ការ​របស់​កម្លាំង​នគរ​បាល​រួម​ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន ​រួម​ចំ​ណែក​កសាង​បរិស្ថា​នប​ណ្តា​ញអ៊ិនធឺ​ណិត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ល្អ​ប្រ​សើ​រនិង​រក្សា​រឹង​មាំ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​៕        

ដា​លី​ន

ចែករំលែកអត្ថបទ