10/09/2026 - 05:54

ភាព​ជឿ​ជាក់​និង​ក្តី​រំ​ពឹង​ទុក​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ 

ពេល​សូរ​ទូង​ស្គរ​បើ​កប​វេសនា​កាល​បាន​បន្លឺ​ឡើង​ ចាប់​ផ្តើម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​ ដោយ​ក្តី​រំ​ពឹង​ការ​បេជ្ញាចិត្ត​និង​ស្មារតី​ផ្លាស់​ថ្មី​ ដើម្បី​គ្រូ​និង​សិស្ស​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទី​ក្រុង​កឹង​ធើ​ សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន​។ នេះ​ជា​ឱ​កាស​ដើម្បី​សា​លា​បន្ត​អំ​ណះអំ​ណាង​ លើក​កម្ពស់​គុណ​ភាព​អប់​រំ​ ក្លាយ​ជា​អា​សយ​ដ្ឋាន​អប់​រំ​គួរ​ជា​ទី​ទុក​ចិត្ត​របស់​កូន​ចៅ​ខ្មែរ​នៅ​ភូមិ​ភាគ​។

 ម៉ោង​រៀន​របស់​សិស្ស​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លិត​ហូយ​ធឿង​។

ក្នុងក្តី​សោមនស្ស​រីក​រាយ​អំ​ណរ​ឆ្នាំ​សិក្សា​ថ្មី​ តាំង​ចិត្ត​សម្រេច​បាន​សមិទ្ធ​ផល​ថ្មី​ៗជា​ច្រើន​ សមូហ​ភាព​គ្រូ​បង្រៀន​និង​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លិត​ហូយ​ធឿង​ សុទ្ធ​តែ​មាន​ក្តី​រំ​ពឹង​ទុក​និង​កំ​ណត់​ទិស​ដៅ​ច្បាស់​លាស់​ ចាត់​ទុក​ប្រ​ការ​នោះ​ ជា​កម្លាំង​ជំ​រុញ​ដើម្បី​សម្រេច​បាន​សមិទ្ធ​ផល​ល្អ​បំ​ផុត​។ ប្អូន​ហឿដាវ​ហុង​ញៀង រៀន​ថ្នាក់​ទី​៩A១ ឱ្យ​ដឹង​៖ “ទិស​ដៅ​របស់​ប្អូន​ក្នុង​ឆ្នាំ​សិក្សា​នេះ​គឺ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា​ ដើម្បី​សម្រេច​បាន​ទិស​ដៅ​នោះ​ ក្រៅ​ពី​រៀន​សូ​ត្រ​ដោយ​ហ្មត់​ចត់​ និង​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​បង្ហាត់​បង្រៀន​ ប្អូន​នឹង​ស្រាវ​ជ្រាវ​ចំ​ណេះ​ដឹង​ដែល​មាន​ប្រ​យោជន៍​ពី​ខាង​ក្រៅ​បន្ថែម​ទៀត​”។ ឆ្នាំ​សិក្សា​ ២០២៦ -២០២៧ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លិត​ហូយ​ធឿង​ ទទួល​សិស្ស​ ២៧៥ នាក់​ និង​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​បុគ្គលិក​ ៣១ នាក់​។  “ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​ឆ្នាំ​សិក្សា​នេះ​ សា​លា​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ កសាង​បរិស្ថាន​អប់​រំ​ដោយ​កំ​ណត់​យក​សិស្ស​ជា​មជ្ឈ​មណ្ឌល​។ សកម្ម​ផ្លាស់​ថ្មី​កម្ម​វិធី​សិក្សា​គ្រប់​ មុខ​វិជ្ជា​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​ក្រុម​មុខ​វិជ្ជា​ ឯក​ទេស​។ ទន្ទឹម​នឹង​នោះ​ ផ្តុំ​កម្លាំង​ទៅ​លើ​វិធាន​ការ​ លើក​កម្ពស់​គុណ​ភាព​រៀន​សូ​ត្រ​របស់​សិស្ស​; ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ផ្នែក​អប់​រំ​” - លោក​គ្រូ​ត្រឹង​សុង​ ចាង​ហ្វាង​សា​លា​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ជា​សា​លា​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជាង​៩៥% ហេ​តុ​នោះ​ច្រើន​ឆ្នាំ​កន្លង​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ឃុំ​ញូយ៉ា តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ យក​ចិត្ត​ទុក​ដាក់​វិនិយោ​គក​សាង​សា​លា​រៀន​រឹង​មាំ​ សម​រម្យ​ កង​ជួរ​គ្រូ​បង្រៀន​អស់​ពី​ចិត្ត​ ច្នៃ​ប្រ​តិដ្ឋ​ ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សិស្សា​នុសិស្ស​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​សមិទ្ធ​ផល​ដល់​សា​លា​ ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​កន្លង​។ តាម​ប្រ​សាសន៍​ លោក​គ្រូ​ យឿង​សា​ផល​ ចាង​ហ្វាង​សា​លា​ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ អត្រា​សិស្ស​កម្រិត​អនុ​វិទ្យា​ល័យ​ បាន​សម្រេច​និទ្ទេស​គ្រាន់​បើ​ និង​ល្អ​ជិត​ ៨០% និង​អត្រា​សិស្ស​កម្រិត​វិទ្យា​ល័យ​សម្រេច​និទ្ទេស​គ្រាន់​បើ​ និង​ល្អ​ជាង​ ៩០%។ ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ ឆ្នាំ​សិក្សា​ថ្មី​សា​លា​នឹង​បន្ត​ផ្លាស់​ថ្មី​សកម្ម​ ភាព​ជំ​នាញ​ដោយ​ផ្តោត​លើ​ “ស្រាវ​ជ្រាវ​មេ​រៀន​” ពង្រីក​លក្ខ​ឋាន​របស់​ទម្រង់​ “សា​លា​រៀន​រីក​រាយ​” បង្កើត​បរិស្ថាន​គរុកោសល្យ​ “រៀន​ដោយ​គ្មាន​សម្ពាធ​” ឈាន​ ដល់​ការ​អភិវឌ្ឍ​គុណ​សម្បត្តិ​និង​សមត្ថ​ភាព​គ្រប់​ជ្រុង​ជ្រោយ​របស់​សិស្ស​...។

ដោយ​វិធាន​ការ​ជាក់​ស្តែង​ជា​ច្រើន​ ជឿ​ជាក់​ថា​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លិត​ហូយ​ធឿង​ និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ សន្សឹម​ៗលើក​កម្ពស់​នូវ​គុណ​ ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ អនុ​វត្ត​ភារ​កិច្ច​ឆ្នាំ​សិក្សា​ថ្មី​សម្រេច​ជោគ​ជ័យ​ រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​អប់​រំ​ទំ​នើប ឆ្លើយ​តប​នឹង​ក្តី​រំ​ពឹង​ទុក​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​៕

      ថាញ​វ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ