09/09/2026 - 21:03

មាន​កម្មា​ភិបាល​ ៩២ នាក់​ ដែល​ជា​បញ្ជា​ការ​ការិយា​ល័យ​ គណៈ​ អង្គ​ភាព​នា​នា​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ហ្វឹក​ហ្វឺន​បទ​បញ្ជា​ និង​កសាង​កង​កម្លាំង​មាន​របៀប​រៀប​រយ​ 

នៅ​រសៀល​ថ្ងៃ​ទី​ ៩ ខែ​កញ្ញា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​បទ​បញ្ជា​ និង​កសាង​កង​កម្លាំង​មាន​របៀប​រៀប​រយ​ ឆ្នាំ​ ២០២៦ មាន​អ្នក​តំ​ណាង​ចូល​រួម​ ៩២ នាក់​ ដែល​ជា​កម្មា​ភិបាល​បញ្ជា​ការ​នៃ​ការិយា​ល័យ​ គណៈ​ និង​អង្គ​ភាព​នា​នា​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​។

ទិដ្ឋភាព​វគ្គ​ហ្វឹក​ហ្វឺន​។

ខ្លឹម​សារ​ហ្វឹក​ហ្វឺន​ប្រ​មូល​ផ្តុំ​ឯក​ភាព​ បំប៉ន​ និង​លើក​កម្ពស់​កម្រិត​វិជ្ជា​ជូន​កម្មា​ភិបាល​អំ​ពី​ពិ​ធី​កិច្ច​ អា​កប្ប​កិរិយា​យោ​ធា​ របៀប​សួរ​ និង​កាយ​វិការ​គំ​នាប់​ គំ​នាប់​រាយ​ការណ៍​ ប្រ​គល់​និង​ទទួល​រង្វាន់​ និង​សេច​ក្តី​កំ​ណត់​ថ្មី​មួយ​ចំ​នួន​ ឯក​ភាព​អំ​ពី​បទ​បញ្ជា​ និង​ពិ​ធី​កិច្ច​ក្នុង​យោ​ធា​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ដែល​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ បាន​ផ្សព្វ​ផ្សាយ​នូវ​ឯក​សារ​អំ​ពីក​សាង​កង​កម្លាំង​មាន​របៀប​រៀប​រយ​ក្នុង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​; ឯក​ភាព​ការ​គ្រប់​គ្រង​ ចាត់​ចែង​ប្រ​ព័ន្ធ​ផ្លាក​សញ្ញា​ បដា​ ខ្សែ​ធ្នើរ​ រៀប​មាន​សណ្តាប់​ធ្នាប់​ផ្ទៃ​ក្នុង​នៅ​ស្ថា​ប័ន​ និង​អង្គ​ភាព​; សេច​ក្តី​កំ​ណត់​ ណែ​នាំ​អំ​ពីក​សាង​ គ្រប់​គ្រង​ និង​រៀប​ចំ​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​ កសាង​មាន​របៀប​រៀប​រយ​ក្នុង​ការ​ងារ​ភស្តុ​ភារ​ និង​បច្ចេក​ទេស​។

តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​វិជ្ជា​ និង​ស្មារតី​គោរព​បទ​បញ្ជា​ ពិ​ធី​កិច្ច​ អា​កប្ប​ករិយាយោ​ធា​ បង្ក​ការ​ឯក​ភាព​ក្នុង​ការ​ចាត់​តាំង​ គ្រប់​គ្រង​ និង​រក្សា​សណ្តាប់​ធ្នាប់​មាន​របៀប​រៀប​រយ​នៅ​តាម​ស្ថា​ប័ន​ អង្គ​ភាព​។ ឆ្លង​តាម​រយៈ​នោះ​ កសាង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ "គំ​រូ​ និង​ឆ្នើម​" ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​៕

យ្វី​អាញ​ - វិមាន

ចែករំលែកអត្ថបទ