រយៈពេលកន្លង ការងារផ្លាស់ប្តូរឌីជីថលលើភូមិឋានឃុំឡុងភូ បន្តបានអនុវត្តព្រមៗគ្នា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការនិងប្រជាជន អំពីតួនាទីនិងអត្ថន័យនៃការផ្លាស់ប្តូរឌីជីថល ក៏បានលើកកម្ពស់ជាបន្តបន្ទាប់។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពគ្រប់គ្រង ដឹកនាំរបស់ស្ថាប័ននានា ក្នុងប្រព័ន្ធនយោបាយកាន់តែបានពង្រឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារនេះ បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការងារនិងការកែទម្រង់រដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។

កម្មាភិបាល បុគ្គលិក អ្នករដ្ឋការមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំឡុងភូ រួមដំណើរជាមួយប្រជាជនក្នុងការផ្លាស់ប្តូរឌីជីថល។
ក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង ៣ នៃការផ្លាស់ប្តូរឌីជីថល ដែលថ្នាក់ដឹកនាំភូមិភាគយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ រដ្ឋអំណាចឌីជីថល បានភូមិភាគវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញ LAN; ធ្វើឱ្យសុក្រឹតប្រព័ន្ធរដ្ឋអំណាចឌីជីថលតភ្ជាប់ដោយយកទិន្នន័យធ្វើជាស្នូល។ ទន្ទឹមនឹងនោះ ឃុំក៏បានលើកកម្ពស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញឱ្យកាន់តែពេញលេញ ដោយកាត់បន្ថយបែបបទ ពេលវេលានិងកាត់បន្ថយការចំណាយ។ ចំពោះសេដ្ឋកិច្ចឌីជីថល ឃុំបានបញ្ចប់ការផ្លាស់ប្តូរឌីជីថលសម្រាប់គ្រួសារធ្វើអាជីវកម្ម; ប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការលក់ (Tendoo); ការប្រកាសពន្ធដោយស្វ័យប្រវត្តិ។ ការផ្លាស់ប្តូរឌីជីថលនៅតាមអាជីវកម្ម ឃុំបានជំរុញការអនុវត្តកិច្ចសន្យាអេឡិច ត្រូនិក; ហត្ថលេខាឌីជីថល និងការិយាល័យឌីជីថល; ជាមួយគ្នានេះ ក៏ជំរុញការអភិវឌ្ឍអាជីវកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់។ល។ ចំពោះសង្គមឌីជីថល ភូមិភាគបានអនុវត្តហត្ថលេខាឌីជីថល និងការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ព្រមទាំងជំរុញការអប់រំឌីជីថល និងបានផ្សព្វផ្សាយអនុវត្តសៀវភៅសុខភាពអេឡិចត្រូនិក និងលើកកម្ពស់បំណិនឌីជីថល; ធានាឱ្យប្រជាជនបានទទួលសេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាពនិងងាយស្រួល។

ណែនាំប្រជាជនបង្ខិតជិតរដ្ឋអំណាចឌីជីថល។
សម្រេចបានលទ្ធផលខាងលើ គឺអាស្រ័យការងារផ្សព្វផ្សាយនិងជាជំហានៗធ្វើការបណ្តុះបណ្តាលបំណិនឌីជីថលដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការនិងប្រជាជន ទទួលការណែនាំតាមរយៈសកម្មភាពរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។ ជាមួយគ្នានេះ ប្រជាជនក៏បានណែនាំឱ្យប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញនិងវេទិកាឌីជីថលនានា។ តាមរយៈការងារទាំងនេះ ការផ្លាស់ប្តូរឌីជីថលនៅលើភូមិឋានបានអនុវត្តព្រមៗគ្នានិងសម្រេចបានលទ្ធផលវិជ្ជមាន។

VNPT ទីក្រុងកឹងធើ រួមដំណើរជាមួយឃុំឡុងភូក្នុងការផ្លាស់ប្តូរឌីជីថល។
សុខកា - ពេជ្រសឿន