សមាគមសហព័ន្ធនារីសង្កាត់ថូកណូក ទើប តែបានរៀបចំពិធីបង្ហាញទម្រង់ “គ្រួសារឌីជីថល - កសាងគ្រួសារ ៥ គ្មាន, ៣ ស្អាត, ៣ សុវត្ថិភាព” នៅតាមសាខាសមាគមនារីមណ្ឌលទាំង ១៤ ដោយមានសមាជិកចូលរួមជាង ១៦០ នាក់។
តាមអ្នកស្រី ង្វៀងធីធូហៀង ប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹង ចំណុចពិសេស នៃទម្រង់នេះ គឺការភ្ជាប់ទំនាក់ទំនងរវាងគ្រួសារសមាជិកតាមរយៈក្រុម Zalo សហគមន៍ ការ ស្កែនកូដ QR ដើម្បីចុះឈ្មោះចូលរួមកសាងគ្រួសារ “៥ គ្មាន, ៣ ស្អាត, ៣ សុវត្ថិភាព” និងចូលរួមសកម្មភាពអនឡាញផ្សេងៗរបស់សមាគម។ ក្រៅពីនេះ គណៈគ្រប់គ្រងទម្រង់ ក៏បានណែនាំសមាជិកឱ្យអនុវត្តការទូទាត់ប្រាក់មិនប្រើប្រាក់មុខ និងស្វែងយល់ពីការប្រើប្រាស់សេវារដ្ឋអនឡាញផងដែរ។
ស្របក្នុងឱកាសបង្ហាញទម្រង់នេះ សមាគមសហព័ន្ធនារីសង្កាត់ថូកណូក បានជូនអំណោយ ចំនួន ១០០ ចំណែក (អំណោយមួយចំណែកៗមានតម្លៃ ៣០០.០០០ដុង) ជូនដល់សិស្សានុ សិស្សដែលជាកូនចៅរបស់សមាជិកានារីដែលមានជីវភាពខ្វះខាត៕
ដុងតឹម-វ៉ាន់តឹន