មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2026 - 05:56

ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ផ្តើម​ពី​ប្រ​ភព​ធន​ធាន​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ 

ចាប់​ពី​ផ្លូវ​បេតុង​តភ្ជាប់​ភូមិ​ស្រុក​នីមួយៗ​ រហូត​ដល់​ស្ពាន​បេតុង​រឹង​មាំ​ ធ្វើ​ឱ្យ​ទិដ្ឋ ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​កាម៉ាវ​ មាន​ការ​ផ្លាស់​ថ្មី​រៀង​រាល់​ថ្ងៃ​។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​បាន​វិនិយោគ​ ប្រ​ជា​ជន​ស្រុះ​ស្រួល​រួម​កម្លាំង​គ្នា​ បាន​បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​និង​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ជាង​ទៀត​។

 ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កាម៉ាវ​
 បានវិនិយោគកសាងយ៉ាងសមរម្យ។

ជាច្រើន​ឆ្នាំ​កន្លង​ ខេត្ត​កាម៉ាវ​បាន​ផ្តុំ​កម្លាំង​ផ្គួប​បញ្ចូល​នូវ​ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​គម្រោង​វិនិយោគ​នា​នា​ អាទិ​ភាព​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ដង​ផ្លូវ​ថ្មី​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ឱ​កាស​ជួញ​ដូរ​ទំនិញ​ ដឹក​ជញ្ជូន​កសិ​ផល​ទៅ​ទី​ផ្សារ​ និង​បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​អភិវឌ្ឍ​ការ​ផលិត​ទៀត​ផង​។ លោក​ យ័ញម៉ាញ នៅ​ភូមិ​និញភឿក ឃុំ​ហុង​យឹង ឱ្យ​ដឹង​៖ ជាង​១៥ឆ្នាំ​មុន​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ច្រើន​ អា​ស្រ័យ​គ្មាន​ផ្លូវ​រថ​យន្ត​។ ពេល​ភូមិ​ភាគ​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ប្រ​ជា​ជន​ស្រុះ​ស្រួល​បរិច្ចាគ​ដី​ និង​ចូល​រួម​កម្លាំង​ពល​កម្ម​ធ្វើ​ផ្លូវ​និង​ស្ពាន​ ដើម្បី​សំ​ណង់​ឆាប់​បាន​សម្រេច​រួច​រាល់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។ មក​ទល់​ពេល​នេះ​ ផ្លូវ​បេតុង​បាន​តភ្ជាប់​ពី​ភូមិ​រហូត​ដល់​ឃុំ​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​ទំនិញ​មាន​ភាព​ងាយ​ស្រួល​។ មា​មីង​អ្នក​ណា​ក៏​ត្រេក​អរ​ និង​ផ្តុំ​កម្លាំង​ផលិត​ជួញ​ដូរ​ ម្ល៉ោះហើយ​ជីវ​ភាព​បាន​ធូរ​ធារ​ ហើយ​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​និង​ស្រស់​ស្អាត​។

មិន​ត្រឹម​តែ​បាន​ទទួល​សមិទ្ធ​ផល​នោះ​ទេ​ មា​មីង​ខ្មែរ​ជា​ច្រើន​នៅ​ទាំង​សកម្ម​ចូល​រួម​កម្លាំង​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​នៅ​ស្រុក​កំ​ណើត​ទៀត​ផង​។ លោក​យ័ញ វុាំងថ្វយ​ នៅ​ភូមិ​ឡុង​ឌឹក ឃុំ​ភឿកឡុង​ បាន​ស្ម័គ្រ​ចិត្ត​ដក​ប្រាក់​សោ​ធន​ពិ​ការ​របស់​ខ្លួន​ ដើម្បី​ទិញ​សម្ភារៈ​ជួស​ជុល​ផ្លូវ​ដែល​បែក​បាក់​ ដាំ​ផ្កា​ ដាំ​ដើម​ឈើ​លម្អ​ និង​កៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ពង្រីក​ផ្លូវ​។ អា​ស្រ័យ​ការ​ស្រុះ​ស្រួល​គ្នា​នឹង​គោល​ការណ៍​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ មក​ទល់​ពេល​នេះ​ភូមិ​ទាំង​អស់​សុទ្ធ​តែ​មាន​ផ្លូវ​បេតុង​តភ្ជាប់​នឹង​ផ្លូវ​ធំ​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ជួញ​ដូរ​ទំនិញ​របស់​ប្រ​ជា​ជន​បាន​ល្អ​ប្រសើរ​ជាង​ទៀត​។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ ដំ​ណាក់​កាល​ ២០១០​​-២០២៥ ខេត្ត​កៀរ​គរ​ថវិកា​បាន​ជាង​ ៣.២០០ ពាន់​លាន​ដុង​ ដើម្បី​វិនិយោគ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​ផ្លូវ​គមនាគមន៍​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ ។ល។ ដោយ​ឡែក​ឆ្នាំ​ ២០២៦ ចំ​នួន​ថវិកា​រដ្ឋ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​លើ​ភូមិ​ឋាន​ខេត្ត​សរុប​ជាង​ ៤៧,៣ ពាន់​លាន​ដុង​; ទន្ទឹម​នឹង​នោះ​ អនុ​វត្ត​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​គំ​រូ​ចំ​នួន​៥ ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៥០ គ្រួ​សារ​ នៅ​តាម​ឃុំ​តំ​បន់​ទី​៣ គិត​ជា​ទឹក​ប្រាក់​ជាង​ ១,២ ពាន់​លាន​ដុង​។ លោក​ ង៉ោវ៉ូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ ឱ្យ​ដឹង​៖ ពេល​ខាង​មុខ​ ខេត្ត​នឹង​បន្ត​អនុ​វត្ត​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បន្ថយ​ភាព​ក្រី​ក្រ​ បណ្តុះ​បណ្តា​លរបរ​ អភិវឌ្ឍ​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទន្ទឹម​នឹង​នោះ​ ពង្រីក​តួ​នា​ទី​របស់​ប្រ​ជា​ជន​ក្នុង​ការក​សាង​ជន​បទ​ថ្មី​។

ដង​ផ្លូវ​ថ្មី​ធំ​ទូ​លាយ​ ជ្រះ​ស្អាត​ ហើយ​តភ្ជាប់​ជា​មួយ​នឹង​ភូមិ​ស្រុក​នា​នា​; ស្ពាន​បេតុង​រឹង​មាំ​ជំ​នួស​ឱ្យ​ដង​ផ្លូវ​ដែល​ភក់​ជ្រាំ​កាល​ពី​មុន​ កំ​ពុង​រួម​ចំ​ណែក​ផ្លាស់​ថ្មី​ទិដ្ឋភាព​តំ​បន់​ជន​បទ​ជន​រួម​ជាតិ​ខ្មែរ​នៅ​កាម៉ាវ​។ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ និង​ការ​ព្រួត​ដៃ​របស់​ប្រ​ជា​ជន​ ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​៕

                                       យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ