(អ.ឡ) - នៅថ្ងៃទី៨ ខែកញ្ញា ក្រុមការងាររបស់គណៈចង្អុលការជាតិលេខ ៥១៥ ដឹកនាំដោយឧត្តមសេនីយ៍ឯកបម្រុង ឡេក្វាងមិញ ស្នងការរងអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម សមាជិកគណៈចង្អុលការជាតិលេខ ៥១៥ ធ្វើជាប្រធានក្រុមការងារ បានមកត្រួតពិនិត្យការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃយប់ជំរុញការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុវីរយុទ្ធជនពលី" នៅទីក្រុងកឹងធើ។
ឧត្តមសេនីយ៍ទោ ហូវ៉ាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ៩; វរសេនីយ៍ឯក ឡេវ៉ាំងវៀត ស្នងការរងនយោបាយយោធភូមិភាគ៩; លោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានគណៈចង្អុលការលេខ ៥១៥ ទីក្រុង; វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយគណៈបញ្ជាការយោធាទីក្រុង អនុប្រធានប្រចាំការគណៈចង្អុលការលេខ ៥១៥ ទីក្រុង; ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង មន្ទីរ គណៈ ផ្នែក អង្គការមហាជនទីក្រុងអញ្ជើញចូលរួម។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អគ្គបញ្ជាការដ្ឋានយោធភូមិភាគ៩ នាយកដ្ឋាននយោបាយយោធភូមិភាគ៩ គណៈកម្មាធិការប្រជាជនទីក្រុងទទួលក្រុមការងារត្រួតពិនិត្យរបស់គណៈចង្អុលការជាតិលេខ ៥១៥។
តាមគណៈចង្អុលការលេខ ៥១៥ ទីក្រុងកឹងធើ គណៈបញ្ជាការយោធាទីក្រុងកឹងធើ - ស្ថាប័នប្រចាំការនៃគណៈចង្អុលការលេខ ៥១៥ ទីក្រុង បានចាត់តាំងក្តាប់ព័ត៌មានផ្នូរវីរយុទ្ធជនពលីនៅលើភូមិឋានឃុំផុងដៀង ទ្រឿងឡុងតៃ ថើយឡាយ ទ្រឿងថាញ់ ឡឹមតឹង មីទូ ចូវថាញ់និងយាហ្វា; ចាត់តាំងសិក្ខាសាលាកំណត់ព័ត៌មានអដ្ឋិធាតុវីរយុទ្ធជនពលី។ មកដល់ពេលនេះ ក្រុមស្វែងរក ប្រមូលអដ្ឋិធាតុវីរយុទ្ធជនពលីចំណុះគណៈបញ្ជាការយោធាទីក្រុងនិងក្រុម K៩០ (នាយកដ្ឋាននយោបាយយោធភូមិភាគ៩) ប្រមូលបានអដ្ឋិធាតុវីរយុទ្ធជនពលីចំនួន៤៦។

លោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានគណៈចង្អុលការលេខ ៥១៥ ទីក្រុង ថ្លែងការណ៍។

វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយគណៈបញ្ជាការយោធាទីក្រុងកឹងធើ អនុប្រធានប្រចាំការគណៈចង្អុលការលេខ ៥១៥ ទីក្រុង រាយការណ៍លទ្ធផលអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃយប់ជំរុញការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុវីរយុទ្ធជនពលី"។
គណៈចង្អុលការលេខ ៥១៥ ទីក្រុងបានសម្រេចការយកសំណាកអដ្ឋិធាតុវីរយុទ្ធជនពលីមិនទាន់កំណត់បានឈ្មោះនៅទីបញ្ចុះសពវីរយុទ្ធជនពលីទីក្រុងកឹងធើ ទីបញ្ចុះសពវីរយុទ្ធជនពលីអូរម៉ូង ទីបញ្ចុះសពវីរយុទ្ធជនពលីថូកណូក ទីបញ្ចុះសពវីរយុទ្ធជនពលីឡុងត្វៀង ទីបញ្ចុះសពវីរយុទ្ធជនពលីមីទូ។ ក្នុងនោះ អង្គភាពបានជីកយកសំណាកចំនួន២.៩៥១ផ្នូរ យកជីវសំណាកចំនួន២.២៣៨ ប្រគល់ជូន ១.៦៨៩សំណាក ដើម្បីវិទ្យាស្ថានវេជ្ជសាស្ត្រយោធាធ្វើតេស្ត ADN តាមបទបញ្ញត្តិ។

ឧត្តមសេនីយ៍ឯកបម្រុង ឡេក្វាងមិញ ស្នងការរងអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម ថ្លែងចង្អុលការ។
ឧត្តមសេនីយ៍ឯកបម្រុង ឡេក្វាងមិញ និងសមាជិកក្រុមការងារត្រួតពិនិត្យសំណូមពរគណៈចង្អុលការលេខ ៥១៥ ទីក្រុងបន្តពិនិត្យឡើងវិញ ទទួលព័ត៌មានអំពីផ្នូរវីរយុទ្ធជនពលី ដើម្បីចាត់តាំងស្វែងរក ប្រមូលអដ្ឋិធាតុ; សហការជាមួយអង្គភាពសារព័ត៌មានមជ្ឈិម ភូមិភាគជំរុញការឃោសនាអំពី "យុទ្ធនាការ ៥០០ ថ្ងៃយប់ជំរុញការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុវីរយុទ្ធជនពលី"; បង្កើនប្រភពធនធាន ធានាសម្រេចយុទ្ធនាការឱ្យបានឆាប់; ធានារបបគោលនយោបាយសម្រាប់កងកម្លាំងចូលរួមស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុវីរយុទ្ធជនពលី...។ ទន្ទឹមនឹងនោះ ជូនរង្វាន់ ស្ងើចសរសើរឱ្យបានទាន់ពេលដល់សមូភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការនេះ៕
ផាមទ្រុង - សុផន