មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2026 - 06:01

ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ធ្វឹង​ហ្វា​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ 

ផ្តើម​ពី​កញ្ចប់​អំ​ណោយ​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ ផ្ទះ​ថ្មី​ៗដែល​បាន​សាង​សង់​ រហូត​ដល់​ដង​ផ្លូវ​ដែល​បំ​ពាក់​ អំ​ពូល​ភ្លើង​អុជ​បំ​ភ្លឺ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​... ទាំង​អស់​នេះ​សុទ្ធ​តែ​ផ្តើម​ចេញ​ពី​ការ​សាមគ្គី​ និង​ការ​ព្រួត​រួម​ដៃ​គ្នា​របស់​សហ​គម​ន៍ ដើម្បី​រួម​គ្នា​កសាង​ភូមិ​ស្រុក​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​កាន់​តែ​សម​រម្យ​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ និង​អភិវឌ្ឍ​។

សប្បុរស​ជន​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ឃុំ​ធ្វឹង​ហ្វា​។

ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​កញ្ញា​ នៅ​តាម​ភូមិ​នា​នា​នៅ​ឃុំ​ធ្វឹង​ហ្វា​ ស្មារតី​សាមគ្គី​ភាព​ និង​ការ​ចែក​រំលែក​របស់​សហ​គម​ន៍ នៅ​តែ​បន្ត​រីក​សាយ​ភាយ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​។ អ្នក​ខ្លះ​ចូល​រួម​ជា​ថវិកា​ អ្នក​ខ្លះ​ចូល​រួម​កម្លាំង​ថ្ងៃ​ពល​កម្ម​; អង្គ​ការ​និង​បុគ្គល​នា​នា​ រួម​គ្នា​គិត​គូរ​ជូន​គ្រួ​សារ​ក្រី​ក្រ​ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​។ ទាំង​អស់​នេះ​បាន​បង្កើត​ឡើង​នូវ​មនោ​សញ្ចេតនា​យ៉ាង​កក់​ក្តៅ​ រួម​ចំ​ណែក​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​ស្រស់​បំព្រង​ និង​ពោរ​ពេញ​មនោ​សញ្ចេតនា​។ នៅ​តាម​ផ្លូវ​ដាន​កិញហូវ​  ភូមិ​ត្រា​កាញ់​ A2 អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​ទើប​តែ​បាន​ដំ​ឡើង​ អុជ​បំ​ភ្លឺ​ដង​ផ្លូវ​ប្រ​វែង​ជិត​ ៨០០ ម៉ែ​ត្រ​។ ក្នុង​លើក​នេះ​ គណៈ​ការ​ងារ​ រណ​សិរ្ស​ភូមិ​ បាន​សហ​ការ​ជា​មួយ​សាខា​បក្ស​ គណៈ​ប្រ​ជា​ជន​ភូមិ​ អ្នក​មាន​ប្រិយ​ភាព​ និង​ប្រ​ជា​ជន​ បន្ត​ចលនា​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​ចំ​នួន​ ១៨ ដើម​ ដោយ​សរុប​ថវិកា​ជិត​ ៣០ លាន​ដុង​។ រាល់​សំ​ណង់​ទាំង​អស់​មិន​ត្រឹម​តែ​អនុ​វត្ត​ពី​ប្រ​ភព​សង្គមូបនីយ​កម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​រួម​ចំ​ណែក​ផ្ទាល់​ពី​ប្រ​ជា​ជន​ផង​ដែរ​។ លោក​ ត្រឹង​ វ៉ាំង​ដេវ លេខា​សាខា​បក្ស​ភូមិ​ ត្រា​កាញ់​ A២ ចែក​រំលែក​៖  “កាល​ពី​មុន​ មិន​ទាន់​មាន​អំ​ពូល​ភ្លើង​ ដង​ផ្លូវ​នេះ​ងងឹត​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​មាន​ការ​លំ​បាក​ ឃើញ​ដូច្នោះ​ទើប​ភូមិ​ភាគ​ចលនា​ដំ​ឡើង​ភ្លើង​បំ​ភ្លឺ​ផ្លូវ​។ ដោយ​ឃើញ​ពី​ផល​ ប្រ​យោជន៍​នេះ​ ប្រ​ជា​ជន​ម្នាក់​ៗសុទ្ធ​តែ​ឯក​ភាព​និង​គាំ​ទ្រ​យ៉ាង​ខ្លាំង​ អ្នក​ខ្លះ​ចូល​រួម​ថវិកា​ អ្នក​ខ្លះ​ចូល​រួម​កម្លាំង​កាយ​ រួម​គ្នា​ដំ​ឡើង​បង្គោល​ បំ​ពាក់​អំ​ពូល​ភ្លើង​ ធ្វើ​ឱ្យ​ដង​ផ្លូវ​មាន​ពន្លឺ​ភ្លឺ​ស្វាង​។ ពេល​ឃើញ​ផ្លូវ​ភ្លឺ​ស្រ​ឡះ​ មា​មីង​អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ ព្រោះ​ខ្លួន​ឯង​ក៏​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ស្រុក​កំ​ណើត​កាន់​តែ​ស្រស់​ស្អាត​”។ មាន​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ ដង​ផ្លូវ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​ ធា​នា​សុវត្ថិ​ភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត​ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ស្មារតី​សាមគ្គី​ភាព​នៅ​ក្នុង​សហ​គម​ន៍។ ផ្តើម​ពី​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ សំ​ណង់​តូច​ៗប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៅ​ជន​បទ​។

ប្រ​ជា​ជន​ព្រួត​ដៃ​រួម​គ្នា​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​នៅ​ភូមិ​ត្រា​កាញ់​ B។

ទន្ទឹម​នឹង​ការ​រួម​កម្លាំង​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ស្មារតី​ “ស្លឹក​ជា​ពាស​ស្លឹក​ដាច់​” ក៏​បាន​ប្រ​ជា​ជន​និង​សប្បុរស​ជន​នៅ​ឃុំ​ធ្វឹង​ហ្វា​ រក្សា​និង​ពង្រីក​។ ថ្មី​ៗនេះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួយ​ក្រុម​សប្បុរស​ធម៌​អៀង​ត្រឹង​ TV រួម​ជា​មួយ​សាខា​បក្ស​ គណៈ​ប្រ​ជា​ជន​ និង​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ ត្រា​កាញ់​ B ជូន​អំ​ណោយ​ ចំ​នួន​ ៥០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ អំ​ណោយ​មួយ​ចំ​ណែក​ៗគិត​តម្លៃ​ ៥០០.០០០ ដុង​ រួម​មាន​៖ អង្ករ​ គ្រឿង​ឧប​ភោគ​បរិភោគ​ និង​ថវិកា​ ១០០.០០០ ដុង​ ដោយ​សរុប​ថវិកា​ចំ​នួន​ ៥០ លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​ថ្វី​ដ្បិត​តែ​មិន​ធំ​ដុំ​ ប៉ុន្តែ​បាន​នាំ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ចែក​រំលែក​ពី​សហ​គម​ន៍ ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ សម្រាល​បាន​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ពេល​ទទួល​អំ​ណោយ​នៅ​ក្នុង​ដៃ​ លោក​ ស៊ើង​ហឹង​ រំភើប​ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​លំ​បាក​ខ្លាំង​ណាស់​! បាន​ភូមិ​ភាគ​និង​សប្បុរស​ជន​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​បែប​នេះ​ ខ្ញុំ​មាន​អា​រម្មណ៍​ថា​កក់​ក្តៅ​ក្នុង​ចិត្ត​ខ្លាំង​ណាស់​។ ជា​ពិ​សេស​ គឺ​បាន​សប្បុរស​ជន​ជួយ​សាង​សង់​ផ្ទះ​ និង​ជូន​អំ​ណោយ​ទៀត​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ គុណ​បំ​ណាច់​នេះ​ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច​”។

សប្បុរស​ជន​រួម​ជា​មួយ​រណ​សិរ្ស​ឃុំ​ បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​។

តាម​អ្នក​ស្រី​ ចូវ​ ហុង​ហ្វា​  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ បាន​ឱ្យ​ដឹង​ រយៈ​ពេល​កន្លង​ រណ​សិរ្ស​បាន​ពង្រីក​យ៉ាង​ល្អ​នូវ​តួ​នា​ទី​ប្រ​មូល​ផ្តុំ​ ចលនា​ប្រ​ជា​ជន​ និង​កៀរ​គរ​ប្រ​ភព​ធន​ធាន​សង្គម​ ដើម្បី​រួម​គ្នា​គិត​គូរ​សុខ​មា​លភាព​សង្គម​ និង​កសាង​សំ​ណង់​នា​នា​បម្រើ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ រណ​សិរ្ស​បាន​ចលនា​សប្បុរស​ជន​ ចូល​រួម​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​ចំ​នួន​ ១៣ ខ្នង​ ជូន​ដល់​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​; សាង​សង់​ស្ពាន​ជន​បទ​បាន​ចំ​នួន​ ២  ជូន​អំ​ណោយ​ជាង​ ១.៨០០ ចំ​ណែក​ ជូន​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​; អនុ​វត្ត​ដង​ផ្លូវ​គំ​រូ​ចំ​នួន​ ១១ របស់​ឃុំ​ ដែល​មាន​ប្រ​វែង​សរុប​ ១៤.៧០០ ម៉ែ​ត្រ​...។ ទាំង​អស់​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ នៅ​ពេល​ដែល​ប្រ​ជា​ជន​ស្រុះ​ស្រួល​ចិត្ត​ ចេះ​ចែក​រំលែក​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​មួ​យស​ហ​គម​ន៍ នោះ​កម្លាំង​សាមគ្គី​ភាព​នឹង​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​ដ៏​សំ​ខាន់​ ដើម្បី​កសាង​ស្រុក​កំ​ណើត​ធ្វឹង​ហ្វា​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

ផ្តើម​ពី​អំ​ពូល​ភ្លើង​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ រហូត​ដល់​កញ្ចប់​អំ​ណោយ​ដែល​បាន​ប្រ​គល់​ដល់​ដៃ​អ្នក​ក្រី​ក្រ​ រាល់​ទង្វើ នីមួយៗ​សុទ្ធ​តែ​រួម​ចំ​ណែក​កសាង​សាមគ្គី​ភាព​នៅ​ក្នុង​សហ​គម​ន៍។ នៅ​ពេល​ប្រ​ជា​ជន​ស្រុះ​ស្រួល​ចិត្ត​គ្នា​ រួម​គ្នា​ចូល​រួម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​កម្លាំង​កាយ​ចិត្ត​ ពន្លឺ​ភ្លឺ​នៅ​តាម​ដង​ផ្លូវ​ជន​បទ​មិន​ត្រឹម​តែ​បំ​ភ្លឺ​ផ្លូវ​ដើរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អុជ​បំ​ភ្លឺ​នូវ​ក្តី​ជំនឿ​នៅ​ភូមិ​ស្រុក​ធ្វឹង​ហ្វា​ ដែល​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ ជា​កន្លែង​ដែល​ប្រ​ជា​ជន​រួម​ដៃ​គ្នា​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​ និង​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​៕

យ្វី​អា​ញ់-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ