08/09/2026 - 14:34

ផ្លាស់​ប្តូរ​ឌីជី​ថល​បង្ក​កម្លាំង​ចលករ​ផ្លាស់​ថ្មី​ការ​អប់​រំ​ 

ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​មាន​ការវិ​វឌ្ឍន៍វិជ្ជមាន​ក្នុង​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តា​លនៅ​ទី​ក្រុង​កឹង​ធើ​។ ចាប់​ពី​ការ​គ្រប់​គ្រង​ ការ​ចាត់​ចែង​ រហូត​ដល់​ការ​បង្រៀន​ ថ្នាល​ឌីជី​ថល​ សិក្ខា​គារិក​ឌីជី​ថល​និង​បញ្ញា​សិប្ប​និម្មិត ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ជា​បណ្តើ​រៗ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​និង​គុណ​ភាព​បង្រៀន​និង​រៀន​។

អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​និង​រៀន​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តា​ល ចាត់​តាំង​ឡើង​ដោយ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ បាន​ផ្តោត​សំ​ខាន់​លើ​ការ​វាយ​តម្លៃ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ ព្រម​ទាំង​លើក​ឡើង​នូវ​ដំ​ណោះ​ស្រាយ​បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ទូ​ទាំង​វិស័យ​។

តាម​ប្រ​សាសន៍​លោក​ យ័ញហ្វាង​ង្វៀង​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​របស់​ផ្នែក​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។ ប្រ​ព័ន្ធ​គ្រប់​គ្រង​សា​លា​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ទាំង​អស់​ គ្រឹះ​ស្ថាន​អប់​រំ​ទាំង​១០០% ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​សា​លា​រៀន​តភ្ជាប់​នឹង​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​ផ្នែក​អប់​រំ​។ តាម​រយៈ​នោះ​ ផ្លាស់​ប្តូរ​បែប​បទ​គ្រប់​គ្រង​ជា​បណ្តើ​រៗ ពី​សំណុំ​ឯក​សារ​តាម​បែប​ប្រ​ពៃ​ណី​ទៅ​ជា​បរិស្ថាន​ឌីជី​ថល​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ចាត់​ចែង​និង​ទាញ​យក​ទិន្ន​ន័យ​បម្រើ​ការ​មុខ​ជំ​នាញ​។ទន្ទឹម​នឹង​នោះ​ បណ្តា​បែប​បទ​រដ្ឋ​បាល​មាន​លក្ខ​ខណ្ឌ​គ្រប់​សព្វ​ បាន​ផ្តល់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ ការ​ទូ​ទាត់​ថ្លៃ​សិក្សា​មិន​ប្រើ​ សាច់​ប្រាក់​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​១០០%។ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ រួម​ចំ​ណែក​បន្ថយ​ពេល​វេលា​និង​ការ​ចំ​ណាយ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​អា​ណា​ព្យា​បាល​សិស្ស​និង​កង​ជួរ​គ្រូ​បង្រៀន​។

ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​សំ​ខាន់​ៗ គឺ​ការ​ផ្សព្វ​ផ្សាយ​សិក្ខា​គារិក​ឌីជី​ថល​។ ក្នុង​ឆ្នាំ​សិក្សា​២០២៥-២០២៦ សិក្ខា​គារិក​ឌីជី​ថល​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណេះ​ទូ​ទៅ​និង​អប់​រំ​ជា​ប្រ​ចាំ​ ឆ្ពោះ​ដល់​ការ​ជំ​នួស​ឱ្យ​សិក្ខា​គារិក​ក្រ​ដាស​ក្នុង​ការ​គ្រប់​គ្រង​ វាយ​តម្លៃ​ ពិ​និត្យ​ឡើង​ថ្នាក់​ ពិ​និត្យ​បញ្ចប់​ការ​សិក្សា​ ជម្រើស​សិស្ស​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ដែល​ជាប់​ពាក់​ព័ន្ធ​។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ បាន​ណែ​នាំ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​បង្កើត​ គ្រប់​គ្រង​និង​ប្រើ​ប្រាស់​សិក្ខា​គារិក​ឌីជី​ថល​តាម​សេច​ក្តី​កំ​ណត់​ ធា​នា​ឱ្យ​មាន​ហត្ថ​លេខា​យ៉ាង​ពេញ​លេញ​របស់​គ្រូ​បង្រៀន​គ្រប់​មុខ​វិជ្ជា​ឬ​សកម្ម​ភាព​ការ​អប់​រំ​ គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​និង​ចាង​ហ្វាង​សា​លា​មុន​ពេល​ចេញ​ផ្សាយ​។ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល​ត្រូវ​បាន​អនុ​វត្ត​តាម​ការ​កំ​ណត់​ទ្រង់​ទ្រាយ​បទ​ដ្ឋាន​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ធា​នា​ការត​ភ្ជាប់​គ្នា​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល​របស់​ក្រ​សួង​និង​ចែក​រំលែក​ជា​មួយ​កម្ម​វិធី​ VneID។

មក​ទល់​ពេល​នេះ​ គ្រឹះ​ស្ថាន​អប់​រំ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល​លើ​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល។ សិក្ខា​ គារិក​ឌីជី​ថល​សម្រាប់​សិស្ស​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​និង​សិក្ខា​កាម​អប់​រំ​ជា​ប្រ​ចាំ​ចេញ​ផ្សាយ​ជោគ​ជ័យ​សម្រេច​ ៩៥,១%។ នេះ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​ ដើម្បី​ផ្នែក​អប់​រំ​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ទិន្ន​ន័យ​វិស័យ​អប់​រំ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​គ្រប់​គ្រង​និង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​អ្នក​សិក្សា​ក្នុង​ដំ​ណាក់​ការ​ប្រើ​ប្រាស់​និង​បញ្ជាក់​ព័ត៌​មាន​ការ​សិក្សា​។

ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​អប់​រំ​។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​ លោក​គ្រូ​ យឿង​សា​ផល​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ឱ្យ​ដឹង​៖ “ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បាន​សា​លា​កំ​ណត់​ជា​ដំ​ណោះ​ស្រាយ​មួយ​ដ៏​សំ​ខាន់​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​អប់​រំ​និង​គុណ​ភាព​អប់​រំ​។ រយៈ​ពេល​កន្លង​ សា​លា​បាន​អនុ​វត្ត​ជា​បណ្តើ​រៗនូវ​ការ​គ្រប់​គ្រង​ឯក​សារ​ បញ្ជី​លើ​ផ្នែក​ទន់​អេឡិច​ត្រូ​និក គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​និង​បរិក្ខារ​ដោយ​កម្ម​វិធី​ផ្នែក​ទន់​ ផ្សព្វ​ផ្សាយ​សៀវ​ភៅ​ទំ​នាក់​ទំនង​អេឡិច​ត្រូ​និក សិក្ខា​គារិក​ឌីជី​ថល​និង​ហត្ថ​លេខា​ឌីជី​ថល​ក្នុង​សកម្ម​ភាព​មុខ​ជំ​នាញ​។ ទន្ទឹម​នឹង​នោះ​ ការ​បញ្ចូល​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិតទៅ​ក្នុង​វិញ្ញាសា​មួយ​ចំ​នួន​បាន​អនុ​វត្ត​សម​ស្រប​នឹង​ខ្លឹម​សារ​កម្ម​វិធី​និង​លក្ខ​ណៈជាក់​ស្តែង​ ជួយ​គ្រូ​បង្រៀន​មាន​ឧប​ករណ៍​បន្ថែម​សម្រាប់​ការ​បង្កើត​សម្ភារៈ​សិក្សា​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ព្រម​ទាំង​ណែ​នាំ​សិស្ស​បាន​បង្ខិត​ជិត​និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ចំ​គោល​ដៅ​ សុវត្ថិ​ភាព​និង​ប្រ​សិទ្ធ​ភាព​”។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ថ្នាល​ឌីជី​ថល​ ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល​ដល់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​និង​គ្រូ​បង្រៀន​។ មក​ទល់​ពេល​នេះ​ មាន​គ្រូ​បង្រៀន​ ៣០.៣០៨នាក់​ ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់​ចំ​ណេះ​ទូ​ទៅ​ និង​អប់​រំ​ជា​ប្រ​ចាំ​ បាន​ចូល​រួម​និង​បញ្ចប់​វគ្គ​សិក្សា​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល​។ ផ្នែក​អប់​រំ​ក៏​បាន​ចាត់​តាំង​វគ្គ​បំប៉ន​អំ​ពី​សមត្ថ​ភាព​ឌីជី​ថល​ បញ្ញា​សិប្ប​និម្មិត សម្ភារៈ​សិក្សា​ឌីជី​ថល​និង​ទា​ញយ​កប​ណ្តា​ញបច្ចេក​វិទ្យា​ ជួយ​កង​ជួរ​គ្រូ​បង្រៀន​លើក​កម្ពស់​បំ​ណិន​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់​គ្រង​និង​ការ​បង្រៀន​ជា​បណ្តើ​រៗ។

សិស្ស​បង្ខិត​ជិត​បច្ចេក​វិទ្យា​និង​បង្កើត​សមត្ថ​ភាព​ឌីជី​ថល​ជា​បណ្តើ​រៗ។

គួរ​ឱ្យ​កត់​សម្គាល់​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លបាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ពិសោធន៍​នូវ​ខ្លឹម​សារ​អប់​រំ​បញ្ញា​សិប្ប​និម្មិតក្នុង​ឆ្នាំ​សិក្សា​ ២០២៥-២០២៦។ កម្រិត​បឋម​សិក្សា​ មាន​១៤០សា​លា​ មាន​សិស្ស​ចូល​រួម​ ៧៦.៥០០នាក់​ កម្រិត​អនុ​វិទ្យា​ល័យ​មាន​ ១២០សា​លា​ មាន​សិស្ស​ចូល​រួម​ ១០០.៧០០នាក់​ កម្រិត​វិទ្យា​ល័យ​មាន​ ៩០សា​លា​ មាន​សិស្ស​ចូល​រួម​ ៨៧.៧៤៦នាក់​។ ការ​នាំ​យក​បញ្ញា​សិប្ប​និម្មិតដាក់​ក្នុង​ការ​អប់​រំ​ ជំ​ហាន​ដំ​បូង​ជួយ​សិស្ស​បាន​បង្ខិត​ជិត​បច្ចេក​វិទ្យា​ថ្មី​ ព្រម​ទាំង​បង្ក​លក្ខ​ណៈដើម្បី​គ្រូ​បង្រៀន​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ទាញ​យក​សម្ភារៈ​សិក្សា​ឌីជី​ថល​និង​ឧប​ករណ៍​បច្ចេក​វិទ្យា​បម្រើ​ការ​មុខ​ជំ​នាញ​។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ក្នុង​សកម្ម​ភាព​អប់​រំ​នៅ​ទី​ក្រុង​កឹង​ធើ​ រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​គ្រប់​គ្រង​ លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ បង្ក​បរិស្ថាន​អប់​រំ​ទំនើប​ ងាយ​ស្រួយ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​ជា​មូល​ដ្ឋាន​ និង​គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តា​លក្នុង​ស្ថាន​ភាព​ថ្មី​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ