មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/09/2026 - 09:45

ទម្រង់​"គ្រួ​សារ​ឌីជី​ថល​" រួម​ចំ​ណែក​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ភូមិ​ភាគ​ 

ពង្រីក​តួ​នា​ទី​របស់​អង្គ​ការ​សមា​គម​ក្នុង​ការ​រួម​ដំ​ណើរ​ជា​មួយ​សមាជិកា​នា​រី​បន្ស៊ាំ​ នឹង​និន្នាការ​អភិវឌ្ឍ​នៃ​សម័យ​បច្ចេក​វិទ្យា​ឌីជី​ថល​ រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ "គ្រួ​សារ​ឌីជី​ថល​" យ៉ាង​សកម្ម​។ ផ្តើម​ពី​នោះ​ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ បំ​ណិន​ឌីជី​ថល​ដល់​សមាជិកា​នា​រី​និង​សមា​ជិក​ក្នុង​គ្រួ​សារ​ រួម​ចំ​ណែក​កសាង​ពល​រដ្ឋ​ឌីជី​ថល​ សង្គម​ឌីជី​ថល​ ជា​ជំ​ហាន​ៗនាំ​យក​បច្ចេក​វិទ្យា​ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង។

កំ​ណត់​ច្បាស់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​មិន​ត្រឹម​ជា​ភារ​កិច្ច​របស់​ស្ថា​ប័ន​ អង្គ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំ​ណាក់​ប្រ​ជា​ជន​គ្រប់​រូប​ និង​គ្រប់​គ្រួ​សា​រទាំង​អស់​។ ហេ​តុ​នេះ​តាំង​ពី​ដើម​ឆ្នាំ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វិញ​ធ្វឹង​ដុង​ បាន​ខ្នះ​ខ្នែង​កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ​ទម្រង់​"ក្រុម​នា​រី​គ្រួ​សារ​ឌីជី​ថល​"ដល់​គ្រប់​សាខា​សមា​គម​នា​រី​ ជ្រើស​រើស​គ្រួ​សារ​សមាជិកា​នា​រី​ឆ្នើម​ដើម្បី​ចូល​រួម​អនុ​វត្ត​ទម្រង់​គំ​រូ​ ដោយ​ចាត់​ទុក​ថា​នេះ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ដើម្បី​ផ្លាស់​ថ្មី​ខ្លឹម​សារ​ បែប​បទ​សកម្ម​ភាព​របស់​សមា​គម​ ភ្ជាប់​នឹង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​និង​បណ្តា​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វិញ​ធ្វឹង​ដុង​ បង្ហា​ញ់មុខ​ទម្រង់​"ក្រុម​នា​រី​គ្រួ​សារ​ឌីជី​ថល​"។

ទម្រង់​"ក្រុម​នា​រី​គ្រួ​សារ​ឌីជី​ថល​" បាន​បង្កើត​នៅ​ដើម​ខែ​ឧស​ភា​ មាន​សមា​ជិក​៧នាក់​ ជា​មួយ​អត្ថ​ន័យ​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​កម្មា​ភិបាល​ សមាជិកា​និង​ប្រ​ជា​ជន​អំ​ពី​អត្ថ​ន័យ​និង​សារ​សំ​ខាន់​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន​។ ចែក​រំលែក​ពី​ខ្លឹម​សា​រនិង​របៀប​ផ្សព្វ​ផ្សាយ​ពី​ទម្រង់​ អ្នក​ស្រី​ ត្រឹង​ង្វៀង​ធូហាយ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វិញ​ធ្វឹង​ដុង​ ឱ្យ​ដឹង​៖ "ការ​ងារ​ផ្សព្វ​ផ្សាយ​ទម្រង់​បាន​អនុ​វត្ត​ដោយ​ទម្រង់​រូប​ភាព​ជា​ច្រើន​ តាម​រយៈ​ការ​ប្រ​ជុំ​សាខា​សា​មា​គម​ ការ​ប្រ​ជុំ​ក្រុម​នា​រី​នៅ​រាល់​លើក​ ការ​ផ្សាយ​តាម​វិទ្យុ​នៅ​មូល​ដ្ឋាន​ ក្រុម​ Zalo របស់​សមា​គម​ ទំ​ព័រ​ Facebook របស់​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​និង​បណ្តា​សកម្ម​ភាព​ផ្សព្វ​ផ្សា​យស​ហ​គម​ន៍។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ផ្តោត​សំ​ខាន់​លើ​ផល​ប្រ​យោជន៍​ជាក់​ស្តែង​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ មាន​ដូច​៖ ការ​ទូ​ទាត់​មិន​ប្រើ​ប្រាក់​មុខ​ ការ​ប្រើ​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ការ​លក់​ដូរ​ទំនិញ​ បង្ខិត​ជិត​ព័ត៌​មាន​ជា​ផ្លូវ​ការ​និង​ធា​នា​សុវត្ថិ​ភាព​លើ​បណ្តា​ញអ៊ីនធឺ​ណិត​"។

ដូច្នោះ​ដែរ​ ដើម្បី​ទម្រង់​"គ្រួ​សារ​ឌីជី​ថល​"សម្រេច​ប្រ​សិទ្ធ​ភាព​និង​ជ្រួត​ជ្រាប​ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ហ្វា​ បាន​ចាត់​តាំង​ការ​ណែ​នាំ​និង​ហ្វឹក​ហាត់​បំ​ណិន​ឌីជី​ថល​ជា​ច្រើន​លើក​ ដល់​សមាជិកា​នា​រី​។ ពិ​សេស​គឺ​នៅ​រាល់​ពេល​ប្រ​ជុំ​ក្រុម​នា​រី​ សមាជិកា​បាន​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ របៀប​ដំ​ឡើង​និង​ប្រើ​កម្ម​វិធី​ឌីជី​ថល​ជា​ចាំ​បាច់​ ដូច​ជា​៖ VNeID កម្ម​វិធី​ធនាគារ​អេឡិច​ត្រូ​និក ការ​ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ធា​នា​រ៉ាប់​រង​សង្គម​ឌីជី​ថល​ សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ចំ​ពោះ​សមា​ជិក​ដែល​មាន​វ័យ​ចាស់​ តិច​មា​នល​ក្ខណៈ​បង្ខិត​ជិត​បច្ចេក​វិទ្យា​ កម្មា​ភិបាល​សមា​គម​និង​សមាជិកា​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ជួយ​ណែ​នាំ​ផ្ទាល់​អនុ​វត្ត​មួយ​ជំ​ហាន​ម្តង​ តាំង​ពី​ការ​បង្កើត​គណ​នី​ របៀប​ចូល​ប្រើ​កម្ម​វិធី​ រហូត​ដល់​របៀប​អនុ​វត្ត​ការ​ដោះ​ដូរ​ជា​មូល​ដ្ឋាន​លើ​បរិស្ថាន​ឌីជី​ថល​។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​សមាជិកា​នា​រី​មោះ​មុត​ក្នុង​ការ​បង្ខិត​ជិត​បច្ចេក​វិទ្យា​ ជា​ជំ​ហាន​ៗបំ​បាត់​ភាព​ញញើត​ពេល​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឌីជី​ថល​។ បង​ស្រី​ ហ្វិញ​ធី​ប៊ិតធ្វី​អែម​ នៅ​ឃុំ​តឹង​ហ្វា​ ឱ្យ​ដឹង​៖ "តាម​រយៈ​ទម្រង់​ "គ្រួ​សារ​ឌីជី​ថល​" ខ្ញុំ​និង​បង​ប្អូន​នា​រី​ជា​ច្រើន​បាន​ម្ចាស់​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ទៅ​ក្នុង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច​ជា​៖ ទូ​ទាត់​ថ្លៃ​អគ្គិ​សនី​ ថ្លៃ​ទឹក​ និង​ការ​ទិញ​ទំនិញ​បាន​អនុ​វត្ត​ឆាប់​រហ័ស​តាម​រយៈ​ទូរស័ព្ទ​ឆ្លាត​វៃ​ មិន​បាច់​ប្រើ​ប្រាក់​មុខ​"។

កម្មា​ភិបាល​សមា​គម​នា​រី​ឃុំ​តឹង​ហ្វា​ សកម្ម​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ទម្រង់​"គ្រួ​សារ​ឌីជី​ថល​"ដល់​សមាជិកា​នា​រី​។

ទន្ទឹម​នឹង​ការ​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​បង្ខិត​ជិត​ព័ត៌​មាន​ ទម្រង់​នេះ​ នៅ​ទាំង​ជួយ​សមាជិកា​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​អំ​ពី​ការ​ផលិត​ ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ថែ​ទាំ​សុខ​ភាព​កូន​ចៅ​តាម​រយៈ​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​។ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ ឧទ្ទេស​នាម​ផលិត​ផល​អា​ស្រ័យ​គ្រួ​សារ​ផលិត​ឬ​ផលិត​ផល​ OCOP របស់​ភូមិ​ភាគ​ដល់​អតិថិ​ជន​បាន​ទូ​លំ​ទូ​លាយ​។ ប្រ​ការ​នេះ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ ថែម​ទាំង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ភាគ​តាម​ទិស​ដៅ​សម័យ​ទំនើប​។ "ទម្រង់​"គ្រួ​សារ​ឌីជី​ថល​"បាន​បង្កើត​ឡើង​នៅ​ខែ​មី​នា​ ឆ្នាំ​២០២៦ ដោយ​មាន​សមា​ជិក​ចូល​រួម​២០នាក់​។ ដើម្បី​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ នា​ពេល​ខាង​មុខ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ហ្វា​ បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ពង្រីក​វិសាល​ភាព​ទម្រង់​ បង្កើន​កិច្ច​សហ​ការ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់​ បំប៉ន​បំ​ណិន​ឌីជី​ថល​ដល់​សមា​ជិក​ ឧបត្ថម្ភ​នា​រី​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ ជឿន​លឿន​ សុភ​មង្គល​ ស៊ី​វិល័យ​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព​"។ អ្នក​ស្រី​ ប៊ូយធី​ហុង​ថើម ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ហ្វា​ បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ​។

អាច​និយាយ​ថា​ ទម្រង់​ "គ្រួ​សារ​ឌីជី​ថល​" មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​សមាជិកា​នា​រី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បញ្ជាក់​ពី​តួ​នា​ទី​របស់​អង្គ​ការ​សមា​គម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ នេះ​ក៏​ជា​ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗអនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទិស​ដៅ​កសាង​រដ្ឋា​ភិបាល​ឌីជី​ថល​ សេដ្ឋ​កិច្ច​ឌីជី​ថល​និង​សង្គម​ឌីជី​ថល​នៅ​ភូមិ​ភាគ​៕

ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ