(អ.ឡ) - រសៀលថ្ងៃទី៣ ខែកញ្ញា មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំស្តីពីកិច្ចការសហការចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។
អញ្ជើញចូលរួមកិច្ចប្រជុំមានលោកវ៉ហុងឡាម នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង; លោកឡេថេហ្វី នាយករងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ; តំណាង VNPT កឹងធើនិងការិយាល័យជំនាញនានាចំណុះមន្ទីរ។
តាមផែនការ ពិធីបើកបវេសនកាលនៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវ ឃុំចូវថាញ់ - ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញរបស់ទីក្រុងកឹងធើនឹងកម្មវិធីបើកបវេសនកាលទូទាំងប្រទេស ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកញ្ញា។ ចំណែកពិធីដោយឡែករបស់សាលាបានចាត់តាំងមុនម៉ោង ៧និង៣០នាទី; ចាប់ពីម៉ោង ៧និង៣០នាទីតភ្ជាប់នឹងកម្មវិធីបើកបវេសនកាលទូទាំងប្រទេសឆ្នាំសិក្សា ២០២៦-២០២៧ ផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ VTV1 - ស្ថានីយ៍ទូរទស្សន៍វៀតណាម។ តាមការគ្រោងទុក នៅម៉ោង៨និង៣២នាទី ចាងហ្វាងសាលានានានៅតាមទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញអនុវត្តពិធីទូងស្គរបើកបវេសនកាលព្រមៗគ្នាជាមួយទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញនៅមជ្ឈិម។

លោកឡេថេហ្វី នាយករងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំ អង្គភាពនានាឯកភាពលើផែនការសហការអនុវត្តកម្មវិធី ធានារូបភាព ប្រព័ន្ធបណ្តាញនិងលក្ខខណ្ឌបច្ចេកទេសបម្រើការផ្សាយផ្ទាល់។ មន្ទីរអប់រំនិងបណ្តុះបណ្តាលសំណូមពរឱ្យសាលារៀននិងអង្គភាពពាក់ព័ន្ធនានាពិនិត្យឡើងវិញយ៉ាងពេញលេញនូវកិច្ចការចាត់តាំង បច្ចេកទេស សន្តិសុខ សុខាភិបាល បង្ការទប់ស្កាត់អគ្គីភ័យ; ធានាកម្មវិធីដោយឡែករបស់សាលារៀនបានចាត់តាំងត្រូវតាមល្បឿនដំណើរការ ដើម្បីប្រគល់សញ្ញារលកអាកាសសម្រាប់កម្មវិធីផ្សាយផ្ទាល់។
រហូតដល់ថ្ងៃនេះ សាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវបានសម្រេចការងារត្រៀមបម្រុង។ VNPT កឹងធើសហការជាមួយ VNPT ចូវថាញ់ដំឡើងប្រព័ន្ធបណ្តាញចំនួន២ (ប្រព័ន្ធបណ្ដាញផ្លូវការ១និងប្រព័ន្ធបណ្ដាញបម្រុង១); ប្រព័ន្ធបណ្ដាញបញ្ជូនរូបភាព សំឡេង រូបថតនិងអេក្រង់ LED ចំនួន៣ ក៏បានត្រួតពិនិត្យ ដំឡើងរួចរាល់។ ផ្នែកអគ្គិសនីបានត្រៀមផែនការធានាប្រភពអគ្គិសនីនិងម៉ាស៊ីនភ្លើងបម្រុង....។

លោកវ៉ហុងឡាម នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោកវ៉ហុងឡាម សំណូមពរឱ្យសាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវប្រញាប់ផ្ញើលិខិតស្នើសុំគណៈកម្មាធិការប្រជាជនឃុំចូវថាញ់គាំទ្រកងកម្លាំងប៉ូលិស សុខាភិបាល បង្ការទប់ស្កាត់អគ្គីភ័យ ធានាសុវត្ថិភាពដាច់ខាតសម្រាប់ពិធីបើកបវេសនកាល។ សកម្មភាពដោយឡែកត្រូវចាត់តាំងឱ្យបានឱឡារិក បត់បែន និងមានប្រសិទ្ធភាព។ VNPT សហការជាមួយអង្គភាពព្រឹត្តិការណ៍ត្រៀមម៉ាស៊ីនភ្លើងបម្រុង (ផែនការ១+១) សម្រាប់ប្រព័ន្ធបច្ចេកទេសទាំងស្រុង...។ គ្រប់ដំណាក់ការទាំងអស់ត្រូវត្រៀមឱ្យបានហ្មត់ចត់ ធានាពិធីបើកបវេសនកាលប្រព្រឹត្តទៅដោយសុវត្ថិភាពនិងល្អប្រសើរ។
តាមបានដឹង សាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវបានបង្កើតឡើងដោយការរួមបញ្ចូលរវាងសាលាង្វៀងវ៉ាំងគ្វីនិងសាលាវិទ្យាល័យង៉ាសាវ។ ក្រោយការរៀបចំឡើងវិញ សាលាមានចំនួន៥៩បន្ទប់ ដោយមានសិស្សានុសិស្សជាង២.៥០០នាក់៕
បិចង៉ុក - សុផន