03/09/2026 - 21:31

ប្រឡង​ប្រ​ណាំង​ពន្លឿន​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ 

ដោយ​ការ​ប្តេជ្ញា​ចិត្ត​បង្ក​ការវិ​វត្ត​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការក​សាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ជំ​រុញ​ការ​ប្រឡង​ប្រ​ណាំង​ ធ្វើ​ឱ្យ​រលូន​ប្រ​ភព​កម្លាំង​ ដោះ​ស្រាយ​ចំ​ណុចក​កស្ទះ​ នាំ​យក​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២៦ - ២០៣០ ទៅ​ក្នុង​ជីវ​ភាព​។

ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិយោគ​ រួម​ចំ​ណែ​កកែ​លម្អ​ទិដ្ឋភាព​ជន​បទ​ និង​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​។

ដំ​ណាក់​កាល​ ២០២១ - ២០២៥ កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​បង្ក​ការវិ​វត្ត​ជា​វិជ្ជមាន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ មក​ដល់​ពេល​នេះ​  ទី​ក្រុង​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ចំ​នួន​ ៥៩/៧២ ក្នុង​នោះ​ ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​ ១៥ និង​ឃុំ​ជន​បទ​ថ្មី​ជឿន​លឿន​ចំ​នួន​ ១៥ និង​ឃុំ​ជន​បទ​ថ្មី​គំ​រូ​ចំ​នួន​ ២។ លទ្ធ​ផល​ដែល​សម្រេច​បាន​ បង្ក​ជា​គ្រឹះ​ធារ​ដ៏​សំ​ខាន់​ដើម្បី​ទី​ក្រុង​បន្ត​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ ឆ្ពោះ​ដល់​ការក​សាង​ជន​បទ​ថ្មី​ពិត​ប្រាកដ​ ស៊ី​វិល័យ​ ទំនើប​ និង​ចីរ​ភាព​។ ឈាន​ចូល​ដំ​ណាក់​កាល​ ២០២៦ - ២០៣០ ជា​សារ​វន្ត​ទី​ក្រុង​បាន​បង្កើត​ក្រប​ខ័ណ្ឌ​សម្រាប់​ដឹក​នាំ​ ប្រតិ​បត្តិ​ការ​ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ សន្ទុះ​អនុ​វត្ត​រវាង​ភូមិ​ភាគ​នា​នា​មិន​ទាន​ស្មើ​គ្នា​។ ការ​ធ្វើ​ឱ្យ​គោ​លន​យោ​បាយ​ និង​ផែន​ការ​ជាក់​ស្តែង​នៅ​ក្នុង​តំ​បន់​មួយ​ចំ​នួន​នៅ​តែ​យឺត​; ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​គោល​ការណ៍​ ផែន​ការ​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​មាន​ភាព​យឺត​យ៉ាវ​។ ការ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​ជាក់​ស្តែង​ កំ​ណត់​ទិស​ដៅ​ និង​តម្រូវ​ការ​ធន​ធាន​នៅ​តាម​ភូមិ​ភាគ​មួយ​ចំ​នួន​មិន​ទាន់​កៀក​ជិត​នឹង​ភាព​ជាក់​ស្តែង​។

ចំ​ពោះ​មុខ​តម្រូវ​ការ​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​ និង​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពីក​សាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២៦ - ២០៣០។ តាម​រយៈ​នោះ​ ទី​ក្រុង​បាន​ឯក​ភាព​លើ​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​ គណះ ផ្នែក​ និង​ភូមិ​ភាគ​នីមួយៗ​; ម្ចាស់​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​ជាប់​ជំ​ពាក់​ ពន្លឿន​ល្បឿន​អនុ​វត្ត​ និង​ប្រើ​ប្រាស់​ធន​ធាន​វិនិយោគ​មាន​ប្រ​សិទ្ធ​ភាព​ បង្ក​ការវិ​វត្ត​ជាក់​ស្តែង​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​កម្ម​វិធី​។

នៅ​មូល​ដ្ឋាន​ ស្មារតី​ប្រឡង​ប្រ​ណាំង​បាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​ភារ​កិច្ច​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​ភូមិ​ភាគ​នីមួយៗ​។ តាម​ប្រ​សាសន៍​លោក​ កាវ​មិញ​តឹង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយ​អាង​ ចំ​ណុច​សំ​ខាន់​របស់​ឃុំ​ក្នុង​ដំ​ណាក់​កាល​ថ្មី​ គឺ​បន្ត​ត្រួត​ពិ​និត្យ​នូវ​ទិស​ដៅ​ លក្ខ​ឋាន​ ភារ​កិច្ច​ និង​តម្រូវ​ការ​ប្រ​ភព​ធន​ធាន​; កំ​ណត់​ច្បាស់​នូវ​ខ្លឹម​សារ​គប្បី​អាទិ​ភាព​ ផែន​ការ​អនុ​វត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​ អង្គ​ភាព​នីមួយៗ​។ ក្នុង​ការក​សាង​ជន​បទ​ថ្មី​ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​នូវ​គុណ​ភាព​លក្ខ​ឋាន​ បំ​ផុត​គឺ​ខ្លឹម​សារ​ដែល​ទាក់​ទង​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ បរិស្ថាន​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​។ ទន្ទឹម​នឹង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ថា​ញ់ថើយ​អាង​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បង្កើន​ប្រាក់​ចំ​ណូល​ និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ទម្រង់​ផលិត​ដែល​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈរបស់​ភូមិ​ភាគ​បាន​លើក​ទឹក​ចិត្ត​អនុ​វត្ត​; ប្រ​ជា​ជន​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​ផលិត​ និង​ប្រើ​ប្រាស់​ដើម​ទុន​ និង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​មាន​ប្រ​សិទ្ធ​ភាព​។ ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​កំ​ណត់​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ អាទិ​ភាព​ខ្លឹម​សារ​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​ និង​សមត្ថ​ភាព​អភិវឌ្ឍ​យូរ​អង្វែង​របស់​ប្រ​ជា​ជន​។

លោក​ ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “ដំ​ណាក់​កាល​ ២០២៦ - ២០៣០ គប្បី​បន្ត​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​អនុ​វត្ត​កម្ម​វិធី​តាម​ទិស​ដៅ​ឧបត្ថម្ភ​មាន​ចំ​ណុច​សំ​ខាន់​ ពង្រីក​ម្លាំង​ផ្ទៃ​ក្នុង​ និង​លើក​កម្ពស់​តួ​នា​ទី​សំ​ខាន់​របស់​ប្រ​ជា​ជន​។ ក្នុង​នោះ​ ផ្តុំ​កម្លាំង​វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ អភិវឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​ បង្កើន​ប្រាក់​ចំ​ណូល​ បណ្តុះ​បណ្តា​លរបរ​ និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​”។

ទន្ទឹម​ជា​មួយ​នឹង​ការវិ​និយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ឃោស​នា​ ចលនា​ដើម្បី​ប្រ​ជា​ជន​យល់​ ឯក​ភាព​និង​ម្ចាស់​ការ​ចូល​រួម​។ ការ​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​ដែល​បាន​ឧបត្ថម្ភ​មាន​ប្រ​សិទ្ធ​ភាព​ និង​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ បង្វែរ​ការ​ផលិត​ រៀន​របរ​ ស្វែង​រក​ការ​ងារ​ធ្វើ​ និង​អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​ នឹង​រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

តាម​ប្រ​សាសន៍​លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ទី​ក្រុង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សន្ទុះ​ដំ​ណើរ​ការ​រវាង​ភូមិ​ភាគ​នា​នា​មិន​ទាន​ស្មើ​គ្នា​; ការ​ធ្វើ​ឱ្យ​ជា​ភាព​ជាក់​ស្តែង​នូវ​គោល​ការណ៍​ និង​ផែន​ការ​នៅ​កន្លែង​មួយ​ចំ​នួន​នៅ​យឺត​ ហើយ​ការ​អនុ​វត្ត​នៅ​កន្លែង​មួយ​ចំ​នួន​តាម​មិន​ទាន់​នឹង​តម្រូវ​ការ​។ ចលនា​ប្រឡង​ប្រ​ណាំង​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ភារ​កិច្ច​ គម្រោង​ និង​ការ​ងារ​ជាក់​ស្តែង​ ហើយ​លទ្ធ​ផល​អាច​ផ្ទៀង​ផ្ទាត់​ និង​វាយ​តម្លៃ​បាន​។ ជៀស​វាង​ការ​ធ្វើ​គ្រាន់​តែ​ជា​ទ្រង់​ទ្រាយ​ មិន​បញ្ឈប់​ត្រឹម​តែ​ការ​បំ​ផុស​ចលនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការវិ​វត្ត​ពិត​ប្រាកដ​ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​អនុ​វត្ត​។ ទិស​ដៅ​ចុង​ក្រោយ​របស់​កម្ម​វិធី​ បាន​បង្ហាញ​ដោយ​លទ្ធ​ផល​ជាក់​ស្តែង​៖ តំ​បន់​ជន​បទ​កាន់​តែ​អភិវឌ្ឍ​ជាង​ទៀត​ ការ​ផលិត​ និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​ឡើង​; ប្រ​ជា​ជន​មាន​ការ​ងារ​ធ្វើ​ ប្រាក់​ចំ​ណូល​បាន​កើន​ឡើង​; ជីវ​ភាព​របស់​មា​មីង​ដែល​នៅ​លំ​បាក​បាន​កែ​លម្អ​ឡើង​ ហើយ​គម្លាត​អភិវឌ្ឍ​បាន​បង្រួញ​ជា​បណ្តើ​រៗ។

កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​រួម​ចំ​ណែក​បង្ក​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ ដល់​ឆ្នាំ​ ២០៣០ ទី​ក្រុង​ខិត​ខំ​ប្រាក់​ចំ​ណូល​មធ្យម​របស់​ប្រ​ជា​ជន​នៅ​ជន​បទ​សម្រេច​បាន​ពី​ ៨០-១០០ លាន​ដុង​/ម្នាក់​/ឆ្នាំ​; ប្រាក់​ចំ​ណូល​មធ្យម​របស់​ជន​ជាតិ​ភាគ​តិច​មិន​ទាប​ជាង​ ១/២ នៃ​កម្រិត​មធ្យម​រួម​របស់​ទី​ក្រុង​។ អត្រា​ភាព​ក្រី​ក្រ​ពហុទិស​ថយ​ចុះ​នៅ​ត្រឹម​តែ​ ២,៤២%; អត្រា​ភាព​ក្រី​ក្រ​ពហុទិស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ស្ថិត​នៅ​ក្រោម​ ១០%។ ក្នុង​ការក​សាង​ជន​បទ​ថ្មី​ ទី​ក្រុង​ខិត​ខំ​ចំ​នួន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ប្រ​មា​ណ​ ៩០,៣% និង​ចំ​នួន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ទំនើប​១០%។

ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ របៀប​ធ្វើ​មាន​ភាព​ម្ចាស់​ការ​ និង​ស្មារតី​ប្រឡង​ប្រ​ណាំង​ជាក់​ស្តែង​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ផ្លាស់​ប្តូរ​ទិស​ដៅ​ទៅ​ជា​ផ្នែក​ការ​ងារ​ជាក់​ស្តែង​។ តាម​រយៈ​នោះ​ កម្ម​វិធី​ទី​សដៅ​ជាតិ​នឹង​បង្ក​កម្លាំង​ជំ​រុញ​ថ្មី​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ កសាង​ជន​បទ​អភិវឌ្ឍ​ និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ