02/09/2026 - 20:30

ឡុង​ភូ​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ 

នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ ចាត់​តាំង​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សា​រលោក​យាយ​ ថៃ​ធី​កឹម នៅ​ភូមិ​ភូ​ឌឹក។ អញ្ជើញ​ចូល​រួម​ពិ​ធី​មាន​សម​មិត្ត​ ឡឹម​វ៉ាំង​វូ​វ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​; សម​មិត្ត​ ត្រឹង​ធី​ថាញ​ហាំង​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ ព្រម​ទាំង​តំ​ណាង​អង្គ​ភាព​ឧបត្ថម្ភ​។

ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​លោក​យាយ​ ថៃ​ធី​កឹម។

 

ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​និង​សប្បុរស​ជន​ថត​រូប​អនុ​ស្សរ​ណី​យ៍។

ផ្ទះ​បាន​មូល​និធិ​សប្បុរស​ធម៌​ "ការ​ងារ​តូច​ - សុភ​មង្គល​ធំ​" ឧបត្ថម្ភ​សាង​សង់​ដោយ​ចំ​ណាយ​ថវិកា​៦០លាន​ដុង​ រួម​ចំ​ណែក​ជួយ​គ្រួ​សា​រលោក​យាយ​ ថៃ​ធី​កឹម មាន​កន្លែង​រស់​នៅ​លំ​នឹង​ ជា​ជំ​ហាន​ៗជន្នះការ​លំ​បាក​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ដើម្បី​មាន​ប្រ​ភព​ធន​ធាន​គិត​គូរ​ចំ​ពោះ​ប្រ​ជា​ជន​ រណ​សិរ្ស​ឃុំ​ឡុង​ភូ​បាន​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គល​និង​សប្បុរស​ជន​។ ចាប់​ពី​ការ​ពិ​និត្យ​ឡើង​វិញ​ ក្តាប់​ច្បាស់​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ ប្រ​ភព​ជំនួយ​បាន​ប្រ​គល់​ជូន​ចំ​មុខ​សញ្ញា​ រួម​ចំ​ណែក​ដោះ​ស្រាយ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​។ ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ​ រណ​សិរ្ស​ឃុំ​ឡុង​ភូ​បាន​កៀរ​គរ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​ចំ​នួន​ ៤២ខ្នង​ មាន​តម្លៃ​ជាង​ ២,៥ពាន់​លាន​ដុង​ អាទិ​ភាព​ប្រ​គល់​ជូន​គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​និង​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​។ ទិស​ដៅ​គឺ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​កន្លែង​រស់​នៅ​លំ​នឹង​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ជា​ជំ​ហាន​ៗឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។

ក្នុង​ឱ​កាស​នេះ​ អង្គ​ភាព​ក៏​បា​នប​ត្ថម្ភទឹក​ប្រាក់​១លាន​ដុង​ដល់​គ្រួ​សា​រលោក​យាយ​ ថៃ​ធី​កឹមសម្រាប់​ចាយ​វាយ​ក្នុង​ជីវ​ភាព​៕

សុក​កា​ - សុផន​

ចែករំលែកអត្ថបទ