ក្នុងបរិការណ៍ជំរុញកសាងខឿនរដ្ឋបាលក្នុងការបម្រើ ដោយយកប្រជាជនជាស្នូល មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំអាងនិញ ទីក្រុងកឹងធើ កំពុងអំណះអំណាងតួនាទីជា “ជំនួយការ” របស់រដ្ឋអំណាចក្នុងការកែទម្រង់រដ្ឋបាលចាប់ពីមូលដ្ឋាន។

កម្មាភិបាល អ្នករដ្ឋការអស់ពីចិត្តជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាល។
ការកសាងរដ្ឋអំណាចឌីជីថល មិនត្រឹមគ្រាន់តែអនុវត្តបច្ចេកវិទ្យាព័ត៌មានប៉ុណ្ណោះទេ ថែមទាំងផ្លាស់ថ្មីវិធីសាស្ត្រដឹកនាំ គ្រប់គ្រង ប្រតិបត្តិការ យកប្រជាជនជាស្នូល យកទិន្នន័យឌីជីថលធ្វើជាមូលដ្ឋានគ្រឹះ និងយកសេវារដ្ឋអនឡាញជាការវាស់ស្ទង់ប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននោះ គណៈកម្មាធិការប្រជាជនឃុំអាងនិញ បានដាក់ឱ្យប្រើគ្រប់សព្វនូវសេចក្តីសម្រេចផែនការ ព្រមទាំងបង្កើតគណៈចង្អុលការផ្លាស់ប្តូរឌីជីថល ក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ ចាប់ពីឃុំរហូតដល់ភូមិ បង្កការឯកភាពក្នុងការដឹកនាំនិងចាត់តាំងអនុវត្ត។ តាមប្រសាសន៍លោក ស្រីចូវង៉ុកហុង អនុប្រធានគណៈកម្មាធិការប្រជាជន នាយិកាមជ្ឈមណ្ឌលសេវាបម្រើរដ្ឋបាលរដ្ឋឃុំអាងនិញ ចាប់ពីដំណើរការមក ក្រៅពីចាត់ចែងមានកន្លែងងាយស្រួល ដំឡើងនិងបំពាក់សម្ភារៈគ្រប់សព្វ កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ រួសរាយរាក់ទាក់និងណែនាំប្រជាជនដោយអស់ពីចិត្ត ឃុំក៏បានបង្កើតក្រុម “ប្រជាសិក្សាឌីជីថល” ដើម្បីជួយប្រជាជននៅមជ្ឈមណ្ឌលតែម្តង។ បងស្រី ឡឹមធីហុងហ្វា ជាប្រជាជនមកធ្វើបែបបទផ្ទេរកម្មសិទ្ធិដីធ្លី ឱ្យដឹង៖ “ខ្ញុំទើបអនុវត្តរួចរាល់បែបបទចុះឈ្មោះ នៅទីនេះធ្វើបានលឿន មានរបៀបរៀបរយ ពិសេសគឺកម្មាភិបាលជួយណែនាំដោយអស់ពីចិត្ត”។ ក្នុង៦ខែដើមឆ្នាំ មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំអាងនិញ បានទទួលសំ ណុំឯកសារចំនួន ២.៨៩១ ក្នុងនោះ តាមអនឡាញចំនួន ២.៨២៨ និងដោយផ្ទាល់ចំនួន ៦៣ សរុបសំណុំឯកសារដែលដោះស្រាយមុនពេលកំណត់សម្រេចបានជាង ៩៥% គ្មានសំណុំលិខិតណាមួយហួសកំណត់ឡើយ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ដើម្បីរដ្ឋអំណាចឌីជីថលចូលទៅក្នុងជីវភាពប្រជាជនដោយភាពជាក់ស្តែង ឃុំក៏បានបង្កើតក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ដើម្បីណែនាំ និងបង្ហាញប្រជាជនប្រើប្រាស់សេវារដ្ឋអនឡាញ ទូទាត់ដោយ មិនប្រើសាច់ប្រាក់; រួមបញ្ចូលប័ណ្ណធានារ៉ាប់រងសុខាភិបាល និងធ្វើសមកាលកម្មព័ត៌មានកំណត់ត្រាសុខភាពអេឡិចត្រូនិកនៅផ្ទះជូនប្រជាជន។ “ពីមុន ខ្ញុំប្រើទូរស័ព្ទគ្រាន់តែស្តាប់ប៉ុណ្ណោះ បន្ទាប់ ពីបានសមាជិកក្រុមណែនាំដោយផ្ទាល់ និងធ្វើគំរូឱ្យខ្ញុំអនុវត្តតាម។ ឥឡូវ ខ្ញុំចេះប្រើ VNeID មើលព័ត៌មានប័ណ្ណធានារ៉ាប់រងសុខាភិបាល ដោយមិនចាំបាច់ពឹងលើកូនចៅទៀត” - អ្នកមីងយ័ញធីយ្វៀង នៅភូមិចុងផ្នោ បានឱ្យដឹងដូច្នេះ។
“ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំអាងនិញ នឹងបន្តជំរុញការផ្សព្វផ្សាយ ណែនាំប្រជាជន ពិសេសគឺជនជាតិភាគតិចបង្ខិតជិតនិងប្រើប្រាស់សេវារដ្ឋអនឡាញ និងភាពងាយស្រួលដែលឌីជីថលកម្មនាំមក លើកកម្ពស់ជំនាញឌីជីថលដល់ប្រជាជន រួមចំណែកអនុវត្តជោគជ័យទិសដៅផ្លាស់ប្តូរឌីជីថល កសាងរដ្ឋអំណាចឌីជីថលសង្គម ឌីជីថលនិងពលរដ្ឋឌីជីថលនៅលើភូមិឋាន” - លោកស្រី ចូវង៉ុកហុង អនុប្រធានគណៈកម្មាធិការប្រជាជន នាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំអាងនិញ បានឱ្យដឹងដូច្នេះ៕
ថាញ់វ៉ាង - វិមាន