អគ្គសម្ព័ន្ធពលកម្មវៀតណាម ទើបបើកវគ្គហ្វឹកហ្វឺនចំណេះដឹងស្តីពីគោលនយោបាយការងារធ្វើ ការថែទាំសុខភាព ការការពារបរិស្ថាន និងសុវត្ថិភាព អនាម័យពលកម្ម។ វគ្គហ្វឹកហ្វឺននេះ រៀបចំឡើងតាមទម្រង់ផ្ទាល់គួបផ្សំនឹងអនឡាញ ដោយមានការចូលរួមពីកម្មាភិបាលសហជីពរបស់ផ្នែក និងសហព័ន្ធពលកម្មបណ្តាខេត្ត ក្រុង។
លោកស្រី ត្រឹងទូញៀង អនុប្រធានសហព័ន្ធពលកម្មទីក្រុងកឹងធើ ព្រមទាំងកម្មាភិបាលសហព័ន្ធពលកម្មក្រុង និងកម្មាភិបាលសហជីពក្រោមឱវាទ ដែលមានសមាជិកសហជីពនិងកម្មករនិយោជិតចាប់ពី ១.០០០ នាក់ឡើងទៅចូលរួមនៅទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញទីក្រុងកឹងធើ។
ខ្លឹមសារនៃវគ្គហ្វឹកហ្វឺនផ្តោតសំខាន់លើវប្បធម៌សហជីព វប្បធម៌កម្មករ និងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ព្រមទាំងបញ្ហាដែលសហជីពត្រូវយកចិត្តទុកដាក់ ពេលអនុវត្តច្បាប់ស្តីពីការងារធ្វើ និងឯកសារណែនាំអនុវត្ត។ ទន្ទឹមនឹងនោះ វគ្គហ្វឹកហ្វឺនក៏បានណែនាំអំពីការថែទាំសុខភាព ម្ចាស់ការបង្ការជំងឺវិជ្ជាជីវៈ និងការតាមដានសុខភាពកម្មករនិយោជិត បំណិន វិធីសាស្ត្រសកម្មភាពជូនកម្មាភិបាលសហជីព ស្តីពីសុវត្ថិភាពអនាម័យពលកម្ម និងការការពារបរិស្ថាន៕
ហុងវឹង - ថាច់ធី