ជាមួយស្មារតីហ៊ានគិត ហ៊ានធ្វើ បងឡឹមយ៉ូន ប្រធានក្រុមសហករណ៍ចិញ្ចឹមជ្រូកកិញថ្មី មណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានពង្រីកតួនាទីអ្នកដឹកនាំ ផ្លាស់ថ្មីរបៀបធ្វើយ៉ាងសកម្ម រួមជាមួយសមាជិកជាជំហានៗលើកកម្ពស់ប្រសិទ្ធភាពការផលិត កែលម្អប្រាក់ចំណូល។

បងឡឹមយ៉ូន ប្រធានក្រុមសហករណ៍ចិញ្ចឹមជ្រូកកិញម៉ើយសុក មានភាពរវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ផ្សារភ្ជាប់នឹងរបរចិញ្ចឹមជ្រូកតាំងពីឆ្នាំ១៩៩៤ បងឡឹមយ៉ូន សន្សំសំចៃបទពិ សោធន៍បាន ច្រើនក្នុងការថែទាំ បង្ការជំងឺនិងជ្រើសរើសពេលវេលាលក់។ ឆ្នាំ២០១៥ គាត់រួមជាមួយគ្រួសារប្រជាជននៅក្នុងមណ្ឌល បង្កើតក្រុមសហករណ៍ចិញ្ចឹមជ្រូកកិញម៉ើយសុក ដោយមានសមាជិកចូលរួមប្រមាណ ២០ គ្រួសារ។ ផ្តើមពីការចិញ្ចឹមជាលក្ខណៈគ្រួសារ សមាជិកទាំងនោះ ជាជំហានៗចងសម្ព័ន្ធ ដោះដូរបទពិសោធន៍ ជួយគ្នាទៅវិញទៅមកក្នុងការផលិត។ បងឡឹមយ៉ូន ចែករំលែក៖ “ចង់ចិញ្ចឹមជ្រូកមានប្រសិទ្ធភាព គឺត្រូវតាមដានហ្វូងជ្រូកជាប្រចាំ ម្ចាស់ការបង្ការ ជំងឺនិងក្តាប់តម្លៃទីផ្សារច្បាស់លាស់។ ចាប់តាំងពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន ក្រុមសហករណ៍បានលក់ជ្រូកកូនប្រមាណ ៣.០០០ ក្បាល មធ្យមជាង ១០០ ក្បាលក្នុងមួយខែ។ ទន្ទឹមនឹងនោះ សមាជិកសហករណ៍ ថែមទាំងពង្រីកការចិញ្ចឹមជ្រូកសាច់លក់ ក្នុងតម្លៃប្រមាណ ៦៥.០០០ ដុងក្នុងមួយគីឡូក្រាម មួយក្បាលទម្ងន់ ១០០ គីឡូក្រាម បន្ទាប់ពីទូទាត់នៅចំណេញជាង ១ លានដុងក្នុងមួយក្បាល”។
ទន្ទឹមនឹងនោះ បងឡឹមយ៉ូន នៅទាំងយកចិត្តទុកដាក់តភ្ជាប់ បង្កលក្ខណៈដល់សមាជិក បានបង្ខិតជិតប្រភពទុនបម្រើការផលិត បំផុតគឺគ្រួសារដែលមានតម្រូវការបើកទូលាយការចិញ្ចឹម។ នៅមណ្ឌលង្វៀងអ៊ុក សមាគមកសិករបានឧបត្ថម្ភផ្សព្វផ្សាយអនុវត្តទម្រង់ឡឧស្ម័ន រួមចំណែកប្រព្រឹត្តិកម្មកាកសំណល់ចិញ្ចឹមសត្វ ការពារបរិស្ថាននិងប្រើប្រាស់ប្រភពឧស្ម័ន ជីវសាស្ត្របម្រើជីវភាពប្រចាំថ្ងៃ។ ជាមួយតួនាទីប្រធានក្រុមសហករណ៍ បងឡឹមយ៉ូន តែងផ្សព្វផ្សាយចលនាដល់គ្រួសារចិញ្ចឹមសត្វចូលរួមប្រើប្រាស់ឡឧស្ម័នឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយភាព កខ្វក់បរិស្ថាននិងឆ្ពោះដល់ការចិញ្ចឹមសត្វប្រកបដោយសុវត្ថិភាពនិងចីរភាព។
បងស្រីថាច់ធីថែល សមាជិកក្រុមសហករណ៍ ឱ្យដឹង៖ “បងយ៉ូន ជាអ្នកអស់ពីចិត្ត មានការទទួលខុសត្រូវ តែងជិតស្និទ្ធនិងត្រៀមចែករំលែកបទពិសោធន៍ ជាមួយ សមាជិក។ គាត់ផ្សារភ្ជាប់នឹងរបរចិញ្ចឹមជ្រូកអស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះ ពេលសមាជិកជួបការលំបាក ឬមិនទាន់យល់ពីរបៀបដោះស្រាយ តែងបានគាត់ជួយណែនាំដោយអស់ពីចិត្ត”។
មិនត្រឹមតែផ្តោតលើការចិញ្ចឹមជ្រូកប៉ុណ្ណោះទេ បងឡឹមយ៉ូន នៅទាំងខ្នះខ្នែងចល នាសមាជិកពិពិធកម្មមុខរបររកស៊ី។ ឆ្លៀតយកផ្ទៃដីទំនេរតាមភ្លឺប្រឡាយនិងស្រះចិញ្ចឹមបង្គាសម្រាប់ដាំដំណាំ មានដូច៖ ខ្ទឹមស្លឹក ម្ទេសនិងផ្កា នៅក្នុងស្រះលែងចិញ្ចឹមគួបផ្សំត្រី បង្គា ក្តាមតាមទិសដៅបែបធម្មជាតិ។ តាមរយៈនោះ ជាជំហានៗបង្កើតទម្រង់ចម្ការ ស្រះ ទ្រុង ប្រើប្រាស់ផ្ទៃដី ផ្ទៃទឹកមានប្រសិទ្ធភាព បន្ថយការចំណាយនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
តាមប្រសាសន៍លោកឌាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ ផ្តើមពីបទពិសោធន៍ជាក់ស្តែងនិងស្មារតីទទួលខុសត្រូវរបស់អ្នកដឹកនាំ បងឡឹមយ៉ូន កំពុងរួមចំណែកជំរុញក្រុមសហករណ៍ ចិញ្ចឹមជ្រូក កិញម៉ើយសុក ដំណើរការកាន់តែមានប្រសិទ្ធភាព។ ទម្រង់នេះ មិនត្រឹមតែបង្កប្រាក់ចំណូលបន្ថែមដល់សមាជិកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសាយភាយស្មារតីសាមគ្គ ជួយគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។
ជាមួយនឹងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការងារសមាគមនៅភូមិភាគ បងឡឹមយ៉ូន មានកិត្តិយសទទួលបានលិខិតសរសើរជាច្រើនពីគ្រប់ថ្នាក់។ រង្វាន់ទាំងនោះ គឺជាការទទួលស្គាល់ពីស្មារតីទទួលខុសត្រូវ ភាពរវៀសរវៃ និងការច្នៃប្រតិដ្ឋរបស់គាត់ក្នុងការចលនាសមាជិកអភិវឌ្ឍការផលិត លើកកម្ពស់ជីវភាព និងកសាងសហគមន៍៕
ហុងទើ-មុនី