- ទីក្រុងកឹងធើ បច្ចុប្បន្ន មានសហករណ៍ឧស្សាហកម្ម - សិប្បឧស្សាហកម្មខ្នាតតូចចំនួន ៤៨ ដែលមានទុនលក្ខន្តិកៈសរុប ៤១,២ ពាន់លានដុង មានសមាជិកចំនួន ៧៩០នាក់ និងកម្មករនិយោជិតចំនួន ៥.២២៦នាក់។
បណ្តាសហករណ៍ឧស្សាហកម្ម - សិប្បឧស្សាហកម្មខ្នាតតូច ដំណើរការសំខាន់ក្នុងវិស័យមុខរបរដូច៖ ត្បាញបន្ទោះឫស្សី ត្បាញកំប្លោក ផលិតនំតំណាប់ គ្រឿងសង្ហារិម។ល។ រួមចំណែករក្សាស្ដារឡើងវិញ និងអភិវឌ្ឍមុខរបរប្រពៃណី បង្កការងារធ្វើ ពិសេសសម្រាប់កម្មករទំនេរនៅជនបទ និងតំបន់ជនជាតិភាគតិច។ សហករណ៍មួយចំនួនចាត់តាំងបានល្អការបង្រៀនវិជ្ជាជីវៈ ផ្គត់ផ្គង់វត្ថុធាតុដើម គាំទ្រសមាជិកកែលម្អម៉ូដ ឆ្លើយតបទៅនឹងចំណូលចិត្តអតិថិជន និងបានចុះកិច្ចសន្យាប្រើប្រាស់ជាមួយដៃគូផ្សេងៗ ធានាច្រកចេញ និងប្រាក់ចំណូលលំនឹងសម្រាប់សមាជិក និងកម្មករនិយោជិត។

ពលការិនីជាច្រើនចូលរួមត្បាញបន្ទោះ នៅសហករណ៍ឫស្សីផ្តៅ ធ្វីត្វៀក ឃុំធ្វឹងហ្វា។
ថ្វីត្បិតដូច្នោះក្តី ភាគច្រើនសហករណ៍ឧស្សាហកម្ម - សិប្បឧស្សាហកម្មខ្នាតតូច មានទ្រង់ទ្រាយផលិតរាត់រាយតូចតាច មិនទាន់ទទួលបានប្រភពទុនអនុគ្រោះ ដើម្បីវិនិយោគគ្រឿងម៉ាស៊ីន បំពាក់បរិក្ខារទំនើបៗ ដែលនាំឱ្យផលិតផលដែលផលិតបានខ្វះភាពសម្បូរបែប កម្លាំងប្រជែងមិនទាន់ខ្ពស់។ លើសពីនោះ និន្នាការចល័តធនធានមនុស្សពីជនបទទៅទីក្រុង ក៏ធ្វើឱ្យសហករណ៍ជាច្រើនធ្លាក់ទៅក្នុងស្ថានភាព ខ្វះប្រភពកម្មករនៅនឹងកន្លែង។ល។
ដើម្បីជំនួយកម្លាំងដល់សហករណ៍ទាំងនេះអភិវឌ្ឍក្នុងដំណាក់កាលថ្មី សម្ព័ន្ធសហករណ៍ទីក្រុងនឹងបង្កើនកិច្ចសហការជាមួយផ្នែកសមត្ថកិច្ច និងភូមិភាគនានា សកម្មជំនួយឱ្យកៀកជិតប្រភពធនធានវិនិយោគគ្រឿងម៉ាស៊ីន អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតធ្វើអាជីវកម្ម; គួបផ្សំនឹងជំរុញពាណិជ្ជកម្ម បើកទូលាយខ្សែសង្វាក់ផលិត - ប្រើប្រាស់ ជួយសហករណ៍លើកកម្ពស់គុណភាព និងពិពិធកម្មផលិតផល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តម្លៃវិស័យមុខរបរប្រពៃ ណី បង្កើតរបរចិញ្ចឹមជីវិតដោយចីរភាពសម្រាប់ពលករភូមិភាគ៕
មីហ្វា - លីសៀ