ក្នុងដំណើរការកសាងភូមិស្រុក បក្ខជនជនជាតិភាគតិចនៅឃុំថាញទុង ខេត្តកាម៉ាវ កំពុងពង្រីកតួនាទីជាគំរូ ជិតស្និទ្ធនឹងប្រជាជន យល់ពីជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈការងារជាក់ស្តែង ពួកគាត់បានរួមចំណែកនាំយកគោលការណ៍ សេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព ចលនាជនរួមជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងភូមិស្រុកឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

មានអាយុបក្ស ជាង ៤០ ឆ្នាំលោកត្រឹងហុងគ្វឹង នៅតែស្វែងយល់ពីបច្ចេកទេសជួយមាមីងចិញ្ចឹមបង្គាឱ្យមានប្រសិទ្ធភាព។
ឃុំថាញទុង មានអត្រាប្រជាជនជាង ១០% ជាជនជាតិភាគតិច។ ដោយកំណត់ច្បាស់ ការអភិវឌ្ឍនិងពង្រីកតួនាទីរបស់បក្ខជនជនជាតិភាគតិចជាភារកិច្ចសំខាន់ បក្ខភាគឃុំតែងយកចិត្តទុកដាក់កសាងកងជួរបក្ខជនដែលមានទាំងសមត្ថ ភាព ទាំងមានការយល់ដឹងអំពីទំនៀមទម្លាប់ និងការរស់នៅរបស់ជនរួមជាតិ។ លោកវ៉ថាញទ្វឹង អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំថាញទុង ឱ្យដឹង៖ “បច្ចុប្បន្ន បក្ខភាគឃុំមានបក្ខជន ៦៣៩ រូប ក្នុងនោះ ២៦ រូបជាជនជាតិភាគតិច។ បក្ខជនជនជាតិភាគតិច គឺជាស្ពានតភ្ជាប់យ៉ាងសកម្មក្នុងការនាំយកគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្សមកដល់ប្រជាជន ពិសេសគឺជនជាតិភាគតិច។ តាមរយៈនោះ រួមចំណែកពង្រឹងក្តីជំនឿរបស់ប្រជាជនចំពោះបក្ស បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ”។
នៅភូមិហ៊ីបហ្វាតី មានជនរួមជាតិខ្មែររស់នៅជិត ២០% តួនាទីរបស់បក្ខជនជនជាតិភាគតិចកាន់តែបានបង្ហាញច្បាស់។ មានអាយុបក្សជាង ៤០ ឆ្នាំ លោកត្រឹងហុងគ្វឹង អតីតចាងហ្វាងសាលា ទោះបីជាចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែលោកតែងចូលរួមយ៉ាងសកម្មក្នុងការប្រជុំសាខាបក្ស រួមជាមួយភូមិភាគចលនាមាមីងអភិវឌ្ឍសេដ្ឋកិច្ច កសាងភូមិ ស្រុក។ ផ្តើមពីភាពជាក់ស្តែងក្នុងការផលិត លោកគ្វឹង ចលនាប្រជាជនអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងទម្រង់ចិញ្ចឹមបង្គា ក្តាម គួបផ្សំជាមួយគ្រំ។ អាស្រ័យហេតុនោះ គ្រួសារជាច្រើនបានលើកកម្ពស់ប្រសិទ្ធភាពការផលិតប្រាក់ចំណូលមធ្យមប្រមាណ ១០០ លានដុង/ហិកតា/ឆ្នាំ។ លោកគ្វឹង ចែករំលែក៖ “ឱ្យតែនៅមានកម្លាំងគឺនៅតែលះបង់ រួមចំណែកដើម្បីចលនាមាមីងប្រកបរបរ ធ្វើការផលិតឱ្យមានប្រសិទ្ធភាព ដើម្បីជីវភាពកាន់តែប្រសើរឡើង”។
មិនត្រឹមតែជាបក្ខជនវ័យចាស់មានបទពិសោធន៍ សម្បូរបែបប៉ុណ្ណោះទេ កងជួរកម្មាភិបាលវ័យក្មេងជនជាតិភាគតិចនៅថាញទុង ក៏កំពុងពង្រីកស្មារតី ទទួលខុសត្រូវ សកម្មនិងច្នៃប្រតិដ្ឋ។ សមមិត្ត ង្វៀងឡងថាវ កម្មាភិបាលខ្មែរមួយរូបបម្រើការងារនៅគណៈកសាងបក្សនៃគណៈកម្មាធិការបក្សឃុំថាញទុង គឺជាគំរូម្នាក់។ ក្រោយពីឃុំង៉ុកចាញ់ បានរួមបញ្ចូលជាមួយឃុំថាញទុង សមមិត្តថាវ ត្រូវបានប្រគល់ភារកិច្ចឱ្យទទួលខុសត្រូវលើវិស័យថ្មីៗជាច្រើន។ ចំពោះបរិមាណការងារដ៏ធំធេង ថាវ បានម្ចាស់ការស្រាវជ្រាវឯកសារសិក្សាបទពិសោធន៍ពីសហការីដើម្បីសម្រេចភារកិច្ច។ សមមិត្តថាវ ចែករំលែក៖ “ការងារច្រើន ដូច្នេះខ្ញុំខិតខំស្រាវជ្រាវឯកសាររៀនសូត្រពីបងៗជំនាន់មុន និងស្វែងរកព័ត៌មានបន្ថែម ដើម្បីសម្រេចភារកិច្ចដែលបានប្រគល់”។
នៅឆ្នាំ ២០២៥ បងស្រីបានម្ចាស់ការធ្វើសេនាធិការផ្សព្វផ្សាយគោលការណ៍របស់បក្សដល់ជនជាតិភាគតិច ទន្ទឹមនឹងនោះ ចូលរួមកសាងគំនិតច្នៃប្រតិដ្ឋ “ដំណោះស្រាយមួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារពង្រីកបក្ខជនជនជាតិភាគតិច នៅក្នុងបក្ខភាគឃុំថាញទុង”។ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ជនរួមជាតិ បង្កប្រភពអភិវឌ្ឍន៍បក្សប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនយល់ដឹងត្រឹមត្រូវ និងយល់ដឹងគ្រប់សព្វអំពីគោលនយោបាយ ម្ចាស់ការច្រានចោលនូវព័ត៌មានមិនពិត ការពារស្ថិរភាពនយោបាយនៅភូមិភាគ។
ផ្តើមពីការងារជាក់ស្តែងទាំងនោះ បក្ខជនជនជាតិភាគតិចនៅថាញទុង កំពុងបញ្ជាក់នូវតួនាទីឈានមុខ ធ្វើជាគំរូ ក្លាយជាស្ពានតភ្ជាប់រវាងបក្សនឹងប្រជាជន។ ម្នាក់ៗមានវិធីធ្វើរៀងៗខ្លួន ប៉ុន្តែមានទិសដៅរួមតែមួយ៖ ចលនាជនរួមជាតិសាមគ្គីគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងព្រួតដៃគ្នាកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយ និងស៊ីវិល័យ៕
យ្វីអាញ - មេងលី