(អ.ឡ) - ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា មានបំណងសហការជាមួយវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង ដើម្បីផ្ទេរពូជស្រូវថ្មី បច្ចេកទេសដាំដុះទំនើប គាំទ្រកសិករផ្លាស់ប្តូរទៅជាការដាំដុះឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ន បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅថ្ងៃទី២៩ ខែសីហា ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា ដឹកនាំដោយឯកឧត្តម សុខវិសាល អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា ព្រមទាំងអង្គភាពជំនាញវិស័យស្រូវអង្ករ កម្មាភិបាលកសិកម្មនិងកសិករកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការដាំដុះស្រូវឆ្លាតវៃ ព្រមទាំងទស្សនកិច្ចនិងសិក្សាទម្រង់ដាំដុះស្រូវនៅវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង។
នេះជាព្រឹត្តិការណ៍ដែលក្រុមហ៊ុនភាគហ៊ុនជីប៊ិញដៀង សហការជាមួយវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុងចាត់តាំង សំដៅជំរុញកិច្ចសហប្រតិបត្តិការកសិកម្មរវាងវៀតណាមនិងកម្ពុជា។

ថ្នាក់ដឹកនាំវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង ឧទ្ទេសនាមអំពីសកម្មភាព
ស្រាវជ្រាវដល់ក្រុមការងារ។
នៅទីនេះ អ្នកតំណាងវៀតណាមនិងកម្ពុជាបានដោះដូរយោបល់អំពីសមិទ្ធផលស្រាវជ្រាវ ការជ្រើសរើសបង្កើតពូជស្រូវ; បទពិសោធន៍គ្រប់គ្រងជីនៅវៀតណាម។
វិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុងបានចែករំលែកអំពីបច្ចេកទេសជឿនលឿនក្នុងការជ្រើសរើស បង្កើត អភិវឌ្ឍពូជស្រូវឆ្លាតវៃ ឧទ្ទេសនាមអំពីពូជស្រូវថ្មីៗដែលធន់នឹងទឹកប្រៃ រាំងរឹះ រយៈពេលលូតលាស់ខ្លី ទិន្នផលខ្ពស់និងគុណភាពលេចធ្លោ សមស្របនឹងលក្ខណៈអេកូឡូស៊ីនៅវាលរាបទន្លេគឺវឡុង។
ក្រុមហ៊ុនភាគហ៊ុនជីប៊ិញដៀង ធ្វើបទបង្ហាញអំពីការកែលម្អបច្ចេកទេសជីនិងដំណោះស្រាយសារជាតិចិញ្ចឹមសម្រាប់ឈើដំណាំ ជីជំនាន់ថ្មីៗ ជីឆ្លាតវៃពិសេសជួយបង្កើនប្រសិទ្ធភាពប្រើប្រាស់សារធាតុចិញ្ចឹម កាត់បន្ថយការបាត់បង់និងការពារប្រព័ន្ធអេកូឡូស៊ីដី។ ព្រមទាំងចែករំលែកអំពីលទ្ធផលដំបូងនៃគម្រោង "អភិវឌ្ឍដំណោះស្រាយរំលាយចំបើងនៅលើវាលស្រែ ពង្រឹងសុខភាពដីនិងកាត់បន្ថយការបំភាយឧស្ម័នក្នុងការដាំដុះស្រូវនៅតំបន់វាលរាបទន្លេគឺវឡុង"។

កសិករកម្ពុជាទស្សនាទម្រង់ដាំដុះឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ន
នៅវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា វាយតម្លៃខ្ពស់ចំពោះលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង ព្រមទាំងមានគោលបំណងសហការផ្ទេរពូជស្រូវថ្មីស្របតាមលក្ខណៈដាំដុះរបស់កម្ពុជា បច្ចេកទេសដាំដុះទំនើប ដើម្បីគាំទ្រកសិករផ្លាស់ប្តូរទៅជាការដាំដុះឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ន បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ៕
មិញហ្វៀង - សុផន