29/08/2026 - 21:53

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ និមន្ត​សួរ​សុខ​ទុក្ខ​តាម​សា​លា​ខ្មែរ​-បា​លី​លើ​ភូមិ​ឋាន​ខេត្ត​ 

រសៀល​ថ្ងៃ​២៩ ខែ​សី​ហា​ ឆ្នាំ​២០២៦ នៅ​វត្ត​សំ​រោង​ឯក​ អនុ​សង្កាត់​ទី​៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ ចាត់​តាំង​មន្ត្រី​សង្ឃ​និមន្ត​មក​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ដល់​គ្រូ​បង្រៀន​ សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ដែល​កំ​ពុង​សិក្សា​នៅ​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ និង​ពុទ្ធិក​មធ្យម​សិក្សា​ខ្មែរ​-បា​លី​លើ​ភូមិ​ឋាន​ខេត្ត​។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ និមន្ត​មក​សួរ​សុខ​ទុក្ខ​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ឆ្នាំ​ទី​៣ខ្មែរ​-បា​លី​នៅ​វត្ត​សំ​រោង​ឯក​។

មន្រ្តី​សង្ឃ​ដឹក​នាំ​ដោយ​ព្រះ​ឧបជ្ឈា​យ៍ ថា​ច់សុខ​សាន្ត​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ ជា​ប្រ​ធាន​មន្រ្តី​សង្ឃ​។ ក្នុង​ពិ​ធី​ជួប​ជុំ​នៅ​វត្ត​សំ​រោង​ឯក​ ព្រះ​ឧបជ្ឈា​យ៍ ថា​ច់សុខ​សាន្ត​ បាន​សាក​សួរ​ពី​ស្ថាន​ភាព​សិក្សា​ បួស​រៀន​របស់​សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​;  ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗបន្ត​ពង្រីក​ស្មារតី​សាមគ្គី​ ប្រឹង​ប្រែង​រៀន​សូ​ត្រ​ និង​គោរព​ឱ្យ​បាន​ល្អ​នូវ​លក្ខ​ន្តិកៈ​របស់​សា​លា​ និង​ច្បាប់​សម្រាប់​វត្ត​។ ទន្ទឹម​នឹង​នោះ​ ព្រះ​ឧបជ្ឈា​យ៍បាន​បញ្ជាក់​៖ ការ​រៀន​សូ​ត្រ​មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លត់​ដំ​សីល​ធម៌​ ស្មារតី​ភ្ញាក់​រលឹក​ទទួល​ខុស​ត្រូវ​ និង​កសាង​របៀប​រស់​នៅ​មាន​ប្រ​យោជន៍​ទៀត​ផង​។

ព្រះ​ឧបជ្ឈា​យ៍ ថា​ច់សុខ​សាន្ត​ ប្រ​ទាន​ឱ​វាទ​ក្នុង​ពិ​ធី​ជួប​ជុំ​នៅ​វត្ត​សំ​រោង​ឯក​។

ជាង​នេះ​ទៅ​ទៀត​ ព្រះ​ឧបជ្ឈា​យ៍បាន​រំលឹក​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ថា​ ត្រូវ​ចេះ​ប្រើ​ប្រាស់​បណ្តា​ញសង្គម​ដូច​៖ Facebook, TikTok និង​មូល​ដ្ឋាន​គ្រឹះ​ផ្សេង​ៗទៀត​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​; ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​បញ្ចេញ​មតិ​ ចែក​រំលែក​ បង្ហោះ​ព័ត៌​មាន​ មិន​ត្រូវ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ខុស​ពី​ការ​ពិត​ ឬ​ខ្វះ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ ដែល​ធ្វើ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ផ្ទាល់​ខ្លួន​ វត្ត​អា​រាម​ និង​សង្គម​។ ជា​ពិ​សេស​ ប្អូន​ៗសិស្សា​នុសិស្ស​ សម​ណ​សិស្ស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ កុំ​ឱ្យ​គ្រឿង​ញៀន​ និង​ទម្លាប់​អាក្រក់​ទាំង​នោះ​មក​ប៉ះ​ពាល់​ដល់​ដំ​ណាក់​កាល​រៀន​សូ​ត្រ​ ប្រតិ​បត្តិ​ធម៌​អាថ៌​ និង​អនាគត​របស់​ខ្លួន​ឡើយ​។

រូប​ភាព​មួយ​ចំ​នួន​ក្នុង​ពិ​ធី​ជួប​ជុំ​ សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ សម​ណ​សិស្ស​។

ព្រះ​ឧបជ្ឈា​យ៍ ថា​ច់សុខ​សាន្ត​ ក៏​បាន​ផ្តែ​ផ្តាំដល់​ប្អូន​ៗត្រូវ​រក្សា​ស្មារតី​សាមគ្គី​ ជួយ​ឧបត្ថម្ភ​ គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​រីក​ចម្រើន​ទាំង​អស់​គ្នា​។ ប្រ​សិន​បើ​ចង់​អភិវឌ្ឍ​ខ្លួន​ឯង​ និង​រួម​ចំ​ណែក​ដល់​សង្គម​ជាតិ​ ម្នាក់​ៗត្រូវ​តែ​ខិត​ខំ​រៀន​សូ​ត្រ​ឥត​ឈប់​ឈរ​ លើក​កម្ពស់​កម្រិត​វិជ្ជា​និង​ចំ​ណេះ​ដឹង​។ ទន្ទឹម​នឹង​ការ​រៀន​អក្សរ​ខ្មែរ​-បា​លី​ ប្អូន​ៗនិង​សម​ណ​សិស្ស​គប្បី​ផ្តោត​ទៅ​លើ​ការ​សិក្សា​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​ បំ​ពេញ​បន្ថែម​នូវ​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​ ជំ​នាញ​ចាំ​បាច់​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​សង្គម​ក្នុង​យុគ​សម័យ​ថ្មី​។

តាម​រយៈ​ដំ​ណើរ​និមន្ត​សួរ​សុខ​ទុក្ខ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ មាន​បំ​ណង​ចង់​បន្ត​កម្លាំង​ចលករ​បន្ថែម​ដល់​គ្រូ​បង្រៀន​ សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ស្ងប់​ចិត្ត​រៀន​សូ​ត្រ​ បួស​រៀន​;  ពង្រីក​ប្រវេ​ណី​សាមគ្គី​ អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ព្រម​ទាំង​ខិត​ខំ​រៀន​សូ​ត្រ​ លត់​ដំ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ប្រ​យោជន៍​សម្រាប់​គ្រួ​សារ​ និង​សង្គម​ជាតិ​៕

ទីទុយ​ - លី​សៀ

ចែករំលែកអត្ថបទ