ស្របពេលដែលទូទាំងប្រទេសកំពុងអបអរសាទរនិង ត្រៀមទទួលថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានចាត់តាំងពិធីជូនអាហារូបករណ៍ជំរុញការសិក្សា លឿងឌិញកួ ដល់សិស្សក្រីក្រដែលខិតខំរៀនសូត្រ លើភូមិឋានទីក្រុង។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកស្រី ម៉ាធីទឺយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកស្រី ង្វៀងធីង៉ុកដេប សមាជិកាគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។

លោកស្រី ង្វៀងធីង៉ុកដេប សមាជិកាគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
នៅក្នុងពិធីនេះ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានជូនអាហារូបករណ៍ ៣២១ ចំណែកដល់សិស្សថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅលើភូមិឋានទីក្រុង គិតជាទឹកប្រាក់សរុបជាង ៤៨១ លានដុង។ អាហារូបករណ៍ក្នុងមួយចំណែកមានតម្លៃ ១,៥ លានដុង។ អាហារូបករណ៍ទាំងនេះមានអត្ថន័យជាក់ស្តែងបង្កជាកម្លាំងចិត្ត និងជំរុញស្មារតីដល់សិស្សានុសិស្សជម្នះការលំបាកនិងឧបសគ្គក្នុងជីវភាព បន្តអនុវត្តក្តីប្រាថ្នានិងរបស់ខ្លួនលើវិថីសិក្សា ក្លាយជាអ្នកមានចំណេះដឹង និងចូលរួមបន្តវេនក្នុងការកសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត និងស៊ីវិល័យ។

លោកស្រី ម៉ាធីទឺយ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ។
ថ្លែងនៅក្នុងពិធី លោកស្រី ង្វៀងធីង៉ុកដេប សមាជិកាគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងកឹងធើ បានសម្តែងការកោតសរសើរនិងកត់សម្គាល់យ៉ាងខ្ពង់ខ្ពស់ចំពោះក្រុមហ៊ុន អាជីវកម្ម អង្គការ បុគ្គលនិងសប្បុរសជនទាំងឡាយក្នុងរយៈពេលកន្លងមក តែងតែចូលរួមសហការ ចែករំលែកនិងរួមចំណែកយ៉ាងសកម្មក្នុងការងារសុខុមាលភាពសង្គម និងសង្គមូបនីយកម្មអប់រំ។ ទង្វើមានអត្ថន័យដ៏ថ្លៃថ្លា និងការចូលរួមដោយស្មារតីទទួលខុសត្រូវទាំងនេះ បានរួមចំណែកថែទាំ និងគិតគូរជីវភាពប្រជាជនឱ្យកាន់តែប្រសើរ បង្កលក្ខណៈឱ្យសិស្សានុសិស្សដែលមានជីវភាពលំបាកអាចបន្តទៅសាលារៀន ព្រមទាំងរួមចំណែករក្សាស្ថិរភាពនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ទីក្រុង។ សមមិត្ត ក៏បានស្នើឱ្យសមាគមជំរុញការសិក្សាទីក្រុង បន្តពង្រីកតួនាទីស្នូល ដោយម្ចាស់ការជំរុញការងារផ្សព្វផ្សាយនិងចលនាប្រជាជន; ទន្ទឹមនឹងនោះ បង្កើនការតភ្ជាប់ជាមួយអង្គការសង្គម ស្ថាប័ន អង្គភាព អាជីវកម្ម និងសប្បុរសជនក្នុងនិងក្រៅទីក្រុង ដើម្បីចលនាប្រភពធនធានកាន់តែច្រើនសម្រាប់ការងារជំរុញការសិក្សា ជំរុញបញ្ញា។ ជាមួយគ្នានេះ គប្បីបន្តពង្រឹងនិងអភិវឌ្ឍមូលនិធិអាហារូបករណ៍ លឿងឌិញកួ ឱ្យកាន់តែរីកចម្រើននិងមានចីរភាព ដោយធានាមានអាហារូបករណ៍កាន់តែច្រើនបានជូនចំមុខសញ្ញា ដើម្បីលើកទឹកចិត្តនិងជួយឧបត្ថម្ភដល់សិស្ស-និស្សិត សង្វាតរៀនសូត្រនិងសិស្សមានជីវភាពលំបាក រួមចំណែកផ្សព្វផ្សាយប្រពៃណីសង្វាតការសិក្សា កសាងសង្គមររៀនសូត្រ និងរួមចំណែកពូនជ្រំប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ សម្រាប់មាតុភូមិ ប្រទេសជាតិ។

ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ សង្វាតរៀនសូត្រ។
យោងតាមសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ ទូទាំងទីក្រុងចលនាបានថវិកាជាង ២៤ ពាន់លានដុង និងបានចាត់ចែងជូនអាហារូបករណ៍ ១៤.៥៦២ ចំណែក ដល់សិស្ស និស្សិតដែលមានជីវភាពលំបាក សង្វាតរៀនសូត្រ ព្រមទាំងសិស្សដែលទទួលបានលទ្ធផលខ្ពស់ក្នុងការប្រឡងថ្នាក់ទីក្រុង ថ្នាក់តំបន់ និងថ្នាក់ជាតិ។ ពិសេស ចាប់ពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយឆ្នោតជាតិសុកត្រាំង បានសកម្មឧបត្ថម្ភនិងចូលរួមសម្រាប់មូលនិធិអាហារូបករណ៍សរុបទឹកប្រាក់ជាង ៤៥ ពាន់លានដុង និងបានជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាជិត ៣០.០០០ ចំណែក៕
លីធាន - ពេជ្រសឿន