មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/08/2026 - 19:43

ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​ ជួយ​នា​រី​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ 

ផ្តើម​ពី​សមាជិកា​ដំ​បូង​១០នាក់​ ក្រោយ​ពី​៤ឆ្នាំ​ដំ​ណើការ​ ក្រុម​សហ​ការ​ "នា​រី​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​តាម​ទិស​ដៅ​សុវត្ថិ​ភាព​"នៅ​ភូមិ​ឈូង​ធំ​ ឃុំ​ឡាយ​ហា្វ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​សមាជិកា​ឡើង​១៤នាក់​។ មិន​ត្រឹម​តែ​ជួយ​គ្នា​អំ​ពី​ដើម​ទុន​ បច្ចេក​ទេស​និង​ច្រក​ចេញ​ ទម្រង់​នេះ​នៅ​ទាំង​ជួយ​នា​រី​ខ្មែរ​ជា​ច្រើន​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។

បង​ស្រី​ស៊ើង​ធី​ណា​រ៉ា​ កំ​ពុង​ប្រ​មូល​ផល​ដំ​ណាំ​។

ឆ្នាំ​២០២២ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឡាយ​ហ្វា​ បង្កើត​ក្រុម​សហ​ការ​ "នា​រី​ដាំ​ដំ​ណាំ​ឆ្លាស​គ្នា​តាម​ទិស​ដៅ​សុវត្ថិ​ភាព​" ដោយ​មាន​សមាជិកា​១០នាក់​ ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​បង​ប្អូន​នា​រី​ចង​សម្ព័ន្ធ​ក្នុង​ការ​ផលិត​ ចែក​រំលែក​បទ​ពិសោធន៍​និង​ជួយ​ដើម​ទុន​គ្នា​។ ក្រោយ​ពី​រយៈ​កាល​សកម្ម​ភាព​ ទម្រង់​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ជួយ​ឱ្យ​សមាជិកា​ហ៊ាន​វិនិយោគ​ ម្ចាស់​ការ​ដាំ​ឆ្លាស់​ដំ​ណាំ​ច្រើន​ប្រ​ភេទ​។ អា​ស្រ័យ​រក​បាន​ប្រាក់​ចំ​ណូល​ជុំ​ឆ្នាំ​ ដូច្នេះ​ សមាជិកា​នា​រី​មាន​ជីវ​ភាព​ប្រសើរ​ឡើង​ជា​បណ្តើ​រៗ។ អ្នក​ស្រី​ វ៉ាំង​ធី​អាញ​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ "ពី​មុន​ បង​ប្អូន​នា​រី​ជា​ច្រើន​អនុ​វត្ត​ទម្រង់​ផលិត​តាម​លក្ខ​ណៈគ្រួ​សារ​ ខ្វះ​ដើម​ទុន​ ត្រូវ​ទៅ​បុល​ខ្ចី​ខាង​ក្រៅ​ការ​ប្រាក់​ខ្ពស់​ ដូច្នេះ​ ជួប​ការ​លំ​បាក​ច្រើន​ បំ​ផុត​គឺ​ពេល​ដំ​ណាំ​ចុះ​ថោក​ឬ​ច្រក​ចេញ​មិន​លំ​នឹង​។ ហេ​តុ​នេះ​ សមា​គម​ក៏​បាន​ចលនា​បង​ប្អូន​នា​រី​ចូល​ក្រុម​សហ​ការ​ ដើម្បី​មា​នល​ក្ខណៈ​ជួយ​គ្នា​អំ​ពី​ដើម​ទុន​ ពូជ​ បច្ចេក​ទេស​និង​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​។ ពេល​មា​នទី​បង្អែក​រឹង​មាំ​ បង​ប្អូន​នា​រី​មិន​ញញើត​លើ​ការវិ​និយោគ​ដាំ​ដំ​ណាំ​ រៀន​សូ​ត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព​។ អា​ស្រ័យ​ហេ​តុ​នោះ​ ជីវ​ភាព​របស់​សមាជិកា​ជា​ជំ​ហាន​ៗបាន​លើក​ស្ទួយ​"។

ចូល​រួម​ក្រុម​សហ​ការ​ សមាជិកា​ទទួល​បាន​ការ​ណែ​នាំ​ពី​បច្ចេក​ទេស​ដាំ​ដុះ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ដាំ​ឆ្លាស់​ ដាំ​ផ្លាស់​ប្តូរ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​លើ​ផ្ទៃ​ដី​តែ​មួយ​។ ការ​ដាំ​ផ្លាស់​ប្តូរ​ដំ​ណាំ​តាម​រដូវ​កាល​ ជួយ​កាត់​បន្ថយ​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ​ បន្ថយ​ចំ​ណាយ​និង​ទាញ​យក​ផល​ពី​ផ្ទៃ​ដី​ផលិត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​ បាន​ហ្វឹក​ហាត់​ពី​របៀប​ប្រើ​ប្រាស់​ជី​សរី​រា​ង្គ បន្ថយ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ឆ្ពោះ​ទៅ​រក​ផលិត​ផល​សុវត្ថិ​ភាព​។ បង​ស្រី​ហ្វិញ​ធី​ម៉ាស៊ី​ សមា​ជិក​ក្រុម​សហ​ការ​ ឱ្យ​ដឹង​៖ "ពី​មុន​ ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ ដូច្នេះ​ ដើម្បី​មាន​ដើម​ទុន​វិនិយោគ​សម្រាប់​ការ​ដាំ​ដុះ​ ខ្ញុំ​ត្រូវ​ទៅ​បុល​ខ្ចី​ខាង​ក្រៅ​ ម៉្លោះ​ហើយ​ជួប​ការ​លំ​បាក​ មិន​សូវ​ហ៊ាន​វិនិយោគ​ក្នុង​ការ​ផលិត​។តាំង​ពី​បាន​ចូល​ក្រុម​សហ​ការ​ ទទួល​បាន​ការ​ណែ​នាំ​ពី​របៀប​ដាំ​ដុះ​ ជួយ​ដើម​ទុន​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ខ្ញុំ​មិន​ញញើត​ក្នុង​ការវិ​និយោគ​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ខ្ញុំ​ដាំ​ឆ្លាស់​ដំ​ណាំ​ម្រះ​ ស្ពៃ​ខៀវ​ ខ្ទឹម​ស្លឹក​។ល។ ដោយ​ឡែក​រដូវ​កន្លង​ ខ្ញុំ​ដាំ​ម្រះ​២កុង​ លក់​ក្នុង​តម្លៃ​ពី​១០.០០០ដុង​ ដល់​១៣.០០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​ នៅ​ចំ​ណេញ​ជិត​១០០លាន​ដុង​។ ឥ​ឡូវ​ ដាំ​ដំ​ណាំ​មាន​ប្រាក់​ចំ​ណូល​ជុំ​ឆ្នាំ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ប្រសើរ​ជាង​មុន​"។

មិន​ចំ​ពោះ​តែ​បង​ស្រី​ម៉ាស៊ី​ បង​ស្រី​ស៊ើង​ធី​ណា​រ៉ា​ ក៏​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ អា​ស្រ័យ​ចូល​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​។ តាម​សម្តី​បង​ស្រី​ណា​រ៉ា​ ពី​មុន​ គ្រួ​សារ​គាត់​ជួប​ការ​លំ​បាក​ ខ្វះ​ដើម​ទុន​ក្នុង​ការ​ផលិត​។ តាំង​ពី​បាន​ចូល​ក្រុម​សហ​ការ​ ប្រ​ភព​ទុន​ហ៊ុន​គ្នា​បង្វិល​ជុំ​រវាង​សមាជិកា​ បាន​ជួយ​គាត់​មា​នល​ក្ខណៈ​វិនិយោគ​លើ​ការ​ដាំ​ដុះ​។ បង​ស្រី​ណា​រ៉ា​ ឱ្យ​ដឹង​៖ "ចូល​ក្រុម​សហ​ការ​ ក្រៅ​ពី​ជួយ​ដើម​ទុន​គ្នា​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង​ប្អូន​នា​រី​នៅ​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​ និង​ទទួល​បាន​ការ​ណែ​នាំ​ពី​របៀប​ដាំ​ដំ​ណាំ​ច្រើន​ប្រ​ភេទ​លើ​ផ្ទៃ​ដី​តែ​មួយ​ ដូច្នេះ​ គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ទៀង​ទាត់​។ សព្វ​ថ្ងៃ​ ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ផ្ទៃ​ដី​២កុង​ មាន​ដូច​៖ ផ្ទី​ សណ្តែ​កកួរ​ ខ្ទឹម​ស្លឹក​។ល។ រដូវ​កន្លង​ គ្រួ​សារ​ខ្ញុំ​ដាំ​ម្រះ​បាន​ផល​ច្រើន​ លក់​បាន​ថ្លៃ​ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​ នៅ​ចំ​ណេញ​ជាង​៨០លាន​ដុង​"។

ជា​រៀង​រាល់​ខែ​សមាជិកា​ក្រុម​សហ​ការ​ប្រ​ជុំ​គ្នា​និង​ហ៊ុន​ទុន​បង្វិល​ជុំ​ ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ 

តាម​សម្តី​បង​ស្រី​ត្រឹង​ធី​សា​នី​ ប្រ​ធាន​ក្រុម​សហ​ការ​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ សមាជិកា​ក្រុម​សហ​ការ​តែង​ដោះ​ដូរ​បទ​ពិសោធន៍​ជា​រឿយ​ៗ ព្រម​ទាំង​បាន​កម្មា​ភិបាល​ជំ​នាញ​ជួយ​ណែ​នាំ​ពី​បច្ចេក​ទេស​ជ្រើស​រើស​ពូជ​ របៀប​ថែ​ទាំ​និង​បង្ការ​កម្ចាត់​ជំងឺ​និង​សត្វ​ល្អិត​។ ម្យ៉ាង​ទៀត​ ក្រុម​សហ​ការ​នៅ​ទាំង​ចង​សម្ព័ន្ធ​ជា​មួយ​ឈ្មួញ​ប្រ​មូល​ទិញ​កសិ​ផល​របស់​សមាជិកា​ ដូច្នេះ​ ធា​នា​ច្រក​ចេញ​លំ​នឹង​ សមាជិកា​ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត​។បង​ស្រី​សា​នី​ ចែក​រំលែក​៖ "ផ្តើម​ពី​មាន​សមាជិកា​១០នាក់​ កាល​ទើប​បង្កើត​ ឥ​ឡូវ​ក្រុម​សហ​ការ​មាន​សមាជិកា​ដល់​ទៅ​១៤នាក់​។ ដំ​បូង​ ក្នុង​ក្រុម​សហ​ការ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៤គ្រួ​សារ​ មក​ដល់​បច្ចុប្បន្ន​ គ្រួ​សា​រទាំង​នោះ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ មាន​ជីវ​ភាព​ធូរ​ធា​រនិង​វិនិយោគ​លើ​ការ​ផលិត​ជា​បន្ត​។ពិ​សេស​ សមាជិកា​ក្រុម​សហ​ការ​នៅ​ទាំង​អនុ​វត្ត​ទម្រង់​ "ចិញ្ចឹម​ជ្រូក​ដី​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សង្គម​" ដូច្នេះ​ សមាជិកា​ទាំង​អស់​ សុទ្ធ​តែ​បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ ស្ងប់​ចិត្ត​ពេល​វ័យ​ចាស់​"។

ផ្តើម​ពី​វាល​ស្រែ​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​តាម​រដូវ​កាល​ ក្រុម​សហ​ការ​ក៏​បាន​បង្កើត​របៀប​ធ្វើ​ថ្មី​ក្នុង​ការ​ផលិត​របស់​នា​រី​ខ្មែរ​នៅ​ឡាយ​ហ្វា​។ មិន​ត្រឹម​តែ​ជួយ​បង​ប្អូន​នា​រី​មាន​ប្រ​ភព​ប្រាក់​ចំ​ណូល​ ចំ​ណេះ​ដឹង​និង​បទ​ពិសោធន៍​បន្ថែម​ ទម្រង់​នេះ​ នៅ​ទាំង​ពង្រីក​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ផ្តើម​ពី​នោះ​ ក្រុម​សហ​ការ​បន្ត​ក្លាយ​ជា​ទី​បង្អែក​ ដើម្បី​នា​រី​ខ្មែរ​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ បង្កើន​ប្រាក់​ចំ​ណូល​ ជា​ជំ​ហាន​ៗកសាង​គ្រួ​សារ​កាន់​តែ​មាន​ជីវ​ភា​ពលំ​នឹង​ សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ