30/07/2026 - 21:54

ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​ ទិស​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ 

ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រៀប​ខ្លាំង​ចិញ្ចឹម​សត្វ​និង​តម្រូវ​ការ​ទី​ផ្សារ​ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​សង្កាត់​ឡុង​ឌឹក បាន​បង្វែរ​មក​ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​ នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ ផ្តើម​ពី​ទម្រង់​នេះ​ មាន​គ្រួ​សារ​ខ្លះ​ជា​ជំ​ហាន​កែ​លម្អ​ជីវ​ភាព​ និង​បើក​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​តាម​លក្ខ​ណៈភូមិ​ភាគ​។

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ទម្រង់​ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​កំ​ពុង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​នៅ​សង្កាត់​ឡុង​ឌឹក។ បច្ចុប្បន្ន​ ទូ​ទាំង​សង្កាត់​មាន​ ១២  គ្រួ​សារ​ចូល​រួម​ចិញ្ចឹម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ទម្រង់​ផលិត​ និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​។ ក្នុង​នោះ​ គ្រួ​សា​របង​ ង្វៀង​ ក្វឹកថិន​ នៅ​អនុ​សង្កាត់​ភូ​ហ្វា​ សង្កាត់​ឡុង​ឌឹក ខេត្ត​វិញ​ឡុង​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ផ្សារ​ភ្ជាប់​ជោគ​ជ័យ​ជា​មួយ​ទម្រង់​នេះ​។ កាល​ពី​មុន​ សំ​ខាន់​បង​ចិញ្ចឹម​មាន់​សាច់​និង​មាន់​យក​ស៊ុត​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ដោយ​សារ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​បាន​លំ​នឹង​ ចំ​ណាយ​ទិញ​ចូល​កើន​ឡើង​ ខណៈ​ពេល​ដែល​តម្លៃ​លក់​មាន​ការ​ប្រែ​ប្រួល​ញឹក​ញាប់​ បង​បាន​សម្រេច​ចិត្ត​បង្វែរ​មក​ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​វិញ​។ បច្ចុប្បន្ន​ គ្រួ​សា​របង​ចិញ្ចឹម​ទា​កាប៉ាញី​ប្រ​មា​ណ​ ១.០០០ ក្បាល​។

បង​ ង្វៀង​ក្វឹកថិន​ (ឆ្វេង​) រួម​ជា​មួយ​កម្មា​ភិបាល​សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក ទស្សនា​កន្លែង​ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​។

បើ​តាម​បង​ថិន ទោះ​បី​ជា​ដើម​ទុន​វិនិយោគ​ដំ​បូង​ចំ​នួន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ទទួល​បាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ ក្រោយ​ពី​ចិញ្ចឹម​បាន​ប្រហែល​ ៦ ខែ​ ទា​ចាប់​ផ្តើម​ពង​។ ចាប់​ពី​ខែ​ទី​ ៧ ទៅ​ ទិន្ន​ផល​កើន​ឡើង​និង​លំ​នឹង​។ ជា​រៀង​រាល់​ថ្ងៃ​ ហ្វូង​ទា​ផ្តល់​ស៊ុត​បាន​ប្រហែល​ ៥០០ - ៦០០  ទៅ​តាម​ដំ​ណាក់​កាល​បន្ត​ពូជ​ សំ​ខាន់​ផ្គត់​ផ្គង់​ឱ្យ​ឡ​ភ្ញាស់​កូន​ ក្នុង​តម្លៃ​លក់​ចាប់​ពី​ ៥០.​០០០ - ៧០.​០០០ ដុង​/ស៊ុត​ដប់​) ប៉ុន្តែ​តិច​ណាស់​ធ្លាក់​ចុះ​ក្រោម​ ៥០​​០០០ ដុង​/ស៊ុត​ដប់​។ ដោយ​សារ​ច្រក​ចេញ​បាន​លំ​នឹង​ គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​សម្រាប់​ទ្រ​ទ្រង់​ជីវ​ភាព​ និង​វិនិ​យោគ​ឡើង​វិញ​លើ​ផលិត​។

ដើម្បី​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ បង​ថិនយក​ចិត្ត​ទុក​ដាក់​ពិ​សេស​លើ​ការ​ថែ​ទាំ​ និង​បង្ការ​ជំងឺ​។ លើ​ផ្ទៃ​ដី​ប្រ​មា​ណ​ ៤០០ ម៉ែ​ត្រកា​រ៉េ​ បង​រៀប​ចំ​ទ្រុង​ចិញ្ចឹម​ទំ​ហំ​ប្រហែល​ ២០០ ម៉ែ​ត្រកា​រ៉េ​ ដោយ​ធា​នា​ទី​ស្ងួត​ ស្អាត​បាត​ និង​មាន​ខ្យល់​ចេញ​ចូល​ជា​និច្ច​។ ទន្ទឹម​នឹង​នោះ​ មាន​អាង​ទឹក​ស៊ី​ម៉ង់ត៍ទំ​ហំ​ប្រហែល​ ៤ x ៥ ម៉ែ​ត្រ​ សម្រាប់​ទា​លេង​ទឹក​ និង​ទី​ធ្លា​សម្រាប់​ទា​ធ្វើ​ចលនា​។ ចំ​ណី​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ជា​មួយ​កន្ទក់​ឧស្សាហ​កម្ម​នឹង​ដើម​ចេក​ និង​ប្រ​ភេទ​ចំ​ណី​បៃតង​ សំ​ដៅ​បន្ថយ​ចំ​ណាយ​ ប៉ុន្តែ​នៅ​តែ​ធា​នា​អា​ហារ​រូប​ត្ថម្ភ។ ហ្វូង​ទា​បាន​ចាក់​ថ្នាំ​បង្ការ​គ្រប់​សព្វ​រាល់​ប្រ​ភេទ​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​ផ្តា​សាយ​បក្សី​ និង​រោ​គក​កឈាម​;  ទ្រុង​ចិញ្ចឹម​បាន​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​តាម​កាល​កំ​ណត់​ ហើយ​បាត​ទ្រុង​ត្រូវ​បាន​ទ្រាប់​ដោយ​អង្កាម​ និង​កម្ទេច​ដូង​ដើម្បី​រក្សា​ភាព​ស្ងួត​ និង​កាត់​បន្ថយ​មេ​រោគ​។ ដោយ​សារ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស​ ហ្វូង​ទា​មាន​សុខ​ភាព​ល្អ​ អត្រា​ពង​បាន​លំ​នឹង​ នាំ​មក​ប្រ​ភព​ចំ​ណូល​រាប់​សិប​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ។

មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ បង​ថិនថែម​ទាំង​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​ជា​មួ​យស​មា​ជិក​ក្រុម​ចិញ្ចឹម​សត្វ​ក្នុង​អនុ​សង្កាត់​ទៀត​ផង​។ ចាប់​ពី​ការ​សង់​ទ្រុង​ ការ​លាយ​ចំ​ណី​ រហូត​ដល់​ដំ​ណើរ​ការ​ការ​ពារ​ជំងឺ​ សុទ្ធ​តែ​បាន​បង​ណែ​នាំ​អស់​ពី​ចិត្ត​ ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​ហ៊ាន​បង្វែរ​មក​ចិញ្ចឹម​សត្វ​។

លោក​ ហឿវ៉ាំង​កឹង​ ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក ឱ្យ​ដឹង​៖ បង​ង្វៀង​ក្វឹកថិន​ គឺ​ជា​សមា​ជិក​ សកម្ម​ តែង​ក្លា​ហាន​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​សត្វ​ថ្មី​ៗ។ ទម្រង់​ចិញ្ចឹម​ទា​កាប៉ាយក​ស៊ុត​ មិន​ត្រឹម​តែ​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​កម្លាំង​រីក​សាយ​ភាយ​ក្នុង​សហ​គម​ន៍ទៀត​ផង​។ សមា​ជិក​ជា​ច្រើន​បាន​មក​ទស្សនា​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ដើម្បី​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​ផលិត​។ រយៈ​ពេល​ខាង​មុខ​ សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក នឹង​បន្ត​គាំ​ទ្រ​សមា​ជិក​អភិវឌ្ឍ​ទម្រង់​ផលិត​សម​ស្រប​ ក្នុង​នោះ​មាន​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​ ជា​ពិ​សេ​សជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ