31/07/2026 - 06:58

បណ្តា​ក្រ​ដាស​ស្នាម​និង​ព័ត៌​មាន​ចាំ​បាច់​ដែល​ពល​រដ្ឋ​ត្រូវ​រួម​បញ្ចូល​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ VneID 

ខ្លឹម​សារ​នេះ​បាន​កំ​ណត់​នៅ​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៦.២២/២០២៦/NQ-CP ស្តី​ពី​ការ​អភិវឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល​។ សេច​ក្តី​សម្រេច​ចិត្ត​នេះ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សី​ហា​ ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២៧។ ពល​រដ្ឋ​ទទួល​បាន​គោ​លន​យោ​បាយ​លើក​លែង​ កាត់​បន្ថយ​ការ​បង់​កម្រៃ​ ពេល​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​គោ​លន​យោ​បាយ​ផ្សេង​ៗទៀត​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​។

សេច​ក្តី​សម្រេច​ចិត្ត​ លេខ​ ៦៦.២២/២០២៦/NQ-CP កំ​ណត់​ច្បាស់​ ពល​រដ្ឋ​ត្រូវ​សម្រេច​ការ​រួម​បញ្ចូល​ព័ត៌​មាន​និង​ក្រ​ដាស​ស្នាម​ជា​មូល​ដ្ឋាន​ចំ​នួន​ ៥ ប្រ​ភេទ​លើ​កម្ម​វិធី​ VNeID។

សេចក្តី​សម្រេច​ចិត្ត​បាន​កំ​ណត់​ច្បាស់​ ពល​រដ្ឋ​ ដែល​រួម​បញ្ចូល​ព័ត៌​មាន​និង​ក្រ​ដាស​ ស្នាម​ជា​មូល​ដ្ឋាន​លើ​កម្ម​វិធី​ VNeID និង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​ ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ដែល​បាន​កំ​ណត់​ ត្រូវ​បាន​លើក​លែង​ឬ​កាត់​បន្ថយ​កម្រៃ​ស្មើ​នឹង​បែប​បទ​រដ្ឋ​បាល​នោះ​។ បញ្ជី​ក្រ​ដាស​ស្នាម​និង​ព័ត៌​មាន​ចាំ​បាច់​របស់​ពល​រដ្ឋ​ដែល​រួម​បញ្ចូល​ ធ្វើ​បច្ចុប្បន្ន​ភាព​លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​ជាតិ​ (VNeID) ត្រូវ​បាន​កំ​ណត់​នៅ​ក្នុង​ឧប​សម្ព័ន្ធ​ I ដែល​បាន​ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់​ភ្ជាប់​ជា​មួយ​សេច​ក្តី​សម្រេច​ចិត្ត​នេះ​។

តាម​រយៈ​នោះ​ ក្នុង​វិស័យ​អត្រានុកូលដ្ឋាន​ ក្រ​សួង​យុតិ្តធម៌​គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ ព័ត៌​មាន​ រួម​មាន​៖ លិខិត​កំ​ណើត​ លិខិត​ចុះ​បញ្ជី​អាពាហ៍​ពិពាហ៍​ ព័ត៌​មាន​ប្រ​វត្តិ​រូប​នីតិ​ឯ​កជន​។

ក្នុង​វិស័យ​ធនាគារ​ ធនាគារ​ជាតិ​គ្រប់​គ្រង​ការ​ផ្តល់​ ក្រ​ដាស​ស្នាម​ ព័ត៌​មាន​ រួម​មាន​៖ ព័ត៌​មាន​កាត​ធនា​គារ​ គណ​នី​ទូ​ទាត់​ប្រាក់​ កាបូប​អេឡិច​ត្រូ​និក គណ​នី​ប្រាក់​ចល័ត​។

ក្នុង​វិស័យ​សុខុមាល​ភាព​សង្គម​ ក្រ​សួង​នគរ​បាល​ គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖ ព័ត៌​មាន​គណ​នី​សុខុមាល​ភាព​សង្គម​។

ក្នុង​វិស័យ​គ្រប់​គ្រង​មធ្យោ​បាយ​ចរា​ចរណ៍​ផ្លូវ​គោក​ ក្រ​សួង​នគរ​បាល​គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាសស្នាម​ រួម​មាន​៖ ប័ណ្ណ​បើក​បរ​ វិញ្ញាបនបត្រ​ចុះ​បញ្ជី​យាន​យន្ត​។

ក្នុង​វិស័យ​ទូរ​គមនាគមន៍​និង​បច្ចេក​វិទ្យា​ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖ ព័ត៌​មាន​លេខ​ទូរស័ព្ទ​ចល័ត​។

ក្នុង​វិស័យ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ ក្រ​សួង​សុខា​ភិបាល​ គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖ សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក។

ក្នុង​វិស័យ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​លគ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖ ព័ត៌​មាន​សញ្ញា​បត្រ​ វិញ្ញាបនបត្រ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​ជាតិ​។

ក្នុង​វិស័យ​ដី​ធ្លី​ ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖​ វិញ្ញាបនបត្រ​សិទ្ធិ​ប្រើ​ប្រាស់​ដី​ កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី​។

ក្នុង​វិស័យ​ពន្ធ​ដារ​ ក្រ​សួង​ហិរញ្ញ​វត្ថុ​ គ្រប់​គ្រង​ការ​ផ្តល់​ក្រ​ដាស​ស្នាម​ រួម​មាន​៖ ព័ត៌​មាន​លេខ​កូដ​ពន្ធ​បុគ្គល​។

សេច​ក្តី​សម្រេច​ចិត្ត​បាន​កំ​ណត់​ច្បាស់​អំ​ពី​កម្ម​វិធី​ កំ​ណត់​អត្ត​សញ្ញា​ណ​ជាតិ​ បាន​អភិវឌ្ឍ​និង​បើក​ទូ​លាយ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ឌីជី​ថល​ដល់​ពល​រដ្ឋ​ ដោយ​មាន​មុខ​ងារ​សំ​ខាន់​ៗជា​ច្រើន​។

ក្នុង​នោះ​ ការ​ចូល​ប្រើ​ប្រាស់​ទិន្ន​ន័យ​ឌីជី​ថល​របស់​ពល​រដ្ឋ​ កំ​ណត់​អត្ត​សញ្ញា​ណ​និង​បញ្ជាក់​អេឡិច​ត្រូ​និក ការ​ផ្តល់​សេ​វា​បញ្ជាក់​ហត្ថ​លេខា​ឌីជី​ថល​សហ​គម​ន៍សម្រាប់​បុគ្គល​ដោយ​ឥត​គិត​ថ្លៃ​ បម្រើ​ការ​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ បែប​បទ​រដ្ឋ​បាល​ ជា​មូល​ដ្ឋាន​គ្រឹះ​ជំនួយ​ដល់​ការ​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​ដាក់​ឯក​សារ​បែប​បទ​រដ្ឋ​បាល​លើ​បរិស្ថាន​អេឡិច​ត្រូ​និក ចង​សម្ព័ន្ធ​គណ​នី​ទូ​ទាត់​ប្រាក់​ កាបូប​អេឡិច​ត្រូ​និក កាត​ធនាគារ​ គណ​នី​ប្រាក់​ចល័ត​លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​ជាតិ​ ដើម្បី​ជំនួយ​ដល់​ការ​ទូ​ទាត់​ប្រាក់​សេ​វា​រដ្ឋ​ ទូ​ទាត់​ប្រាក់​សុខុមាល​ភាព​សង្គម​និង​ប្រតិ​បត្តិ​ការ​ទូ​ទាត់​ស្រប​ច្បាប់​ផ្សេង​ៗទៀត​។ ព្រម​ទាំង​ផ្តល់​នូវ​ប្រ​ព័ន្ធ​ទំ​នាក់​ ទំនង​ផ្លូវ​ការ​ធា​នា​សុវត្ថិ​ភាព​ រក្សា​ការ​សម្ងាត់​និង​មាន​ប្រ​សិទ្ធ​ភា​ពរ​វាង​ប្រ​ជា​ជន​និង​រដ្ឋ​ ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ ប្រ​ជា​ជន​និង​ប្រ​ជា​ជន​។

ស្ថា​ប័ន​គ្រប់​គ្រង​ ប្រតិ​បត្តិ​ការ​ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញា​ណ​និង​បញ្ជាក់​អេឡិច​ត្រូ​និក គ្រប់​គ្រង​ អភិ​វឌ្ឍកម្ម​វិធី​កំ​ណត់​សញ្ញា​ណ​ជាតិ​ គឺ​នា​យក​ដ្ឋាន​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សណ្តាប់​ធ្នាប់​សង្គម​ ក្រ​សួង​នគរ​បាល​។

ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញា​ណ​និង​បញ្ជាក់​អេឡិច​ត្រូ​និក កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​ជាតិ​ ត្រូវ​បាន​វិនិយោគ​និង​ប្រតិ​បត្តិ​ការ​ធា​នា​លក្ខ​ណៈបន្ត​បន្ទាប់​រលូន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដោះ​ស្រាយ​ប្រតិ​បត្តិ​ការ​ក្នុង​បរិមាណ​ដ៏​ច្រើន​។

ការ​ប្រើ​ប្រាស់​គណ​នី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក សេ​វា​បញ្ជាក់​អេឡិច​ត្រូ​និកក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​ សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​មាន​តម្លៃ​គតិ​យុត្តិ​បញ្ជាក់​ពី​តួ​អង្គ​ដែល​អនុវត្ត​ទទួល​ព្រម​លើ​ការ​ប្រតិ​បត្តិ​ការ​បែប​បទ​នោះ​៕

                      យោង​៖ laodong.vn - មុនី​

ចែករំលែកអត្ថបទ