មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/07/2026 - 05:44

ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ខ្នះ​ខ្នែង​ អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ 

ដោយ​ការ​អស់​ពី​ចិត្ត​ និង​ជា​គំ​រូ​ឈាន​មុខ​គ្រប់​សកម្ម​ភាព​ និង​ចលនា​នៅ​ភូមិ​ភាគ​ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ជូន​ប្រ​ជា​ជន​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ង៉ន ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ ង្វៀង​ធី​ហ្វែមិញ​ បាន​មា​មីង​ជា​ច្រើន​រាប់​អាន​ ភូមិ​ភាគ​ទំនុក​ចិត្ត​។

  បង​ស្រី​ ង្វៀង​ធី​ហ្វែមិញ​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ង៉ន តែង​ចុះ​មូល​ដ្ឋាន​ជា​រឿយ​ៗ ក្តាប់​ពី​ស្ថាន​ភាព​និង​ជីវ​ភាព​ប្រ​ជា​ជន​។

ផ្តើ​មតួ​នា​ទី​ជា​គណៈ​កម្ម​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ តាំង​ពី​ឆ្នាំ​ ២០១៣ ពង្រីក​បាន​ឧត្តម​ភាព​តាម​រយៈ​ចលនា​ភូមិ​ភាគ​ ម្ល៉ោះហើយ​ឆ្នាំ​ ២០២២ បង​ស្រី​មិញ​ បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ង៉ន រហូត​ដល់​សព្វ​ថ្ងៃ​។ ដោយ​បាន​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បង​ស្រី​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ អនុ​វត្ត​ល្អ​តួ​នា​ទី​របស់​ខ្លួន​ តែង​ច្បាម​មូល​ដ្ឋាន​ ស្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​មា​មីង​។ គាត់​តែង​បញ្ចូល​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ទៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ អា​ស្រ័យ​ហេ​តុ​នោះ​ មា​មីង​តែង​អនុ​វត្ត​ល្អ​ មិន​ឱ្យ​ជន​ទុច្ចរិត​ញុះ​ញង់​បំ​បែក​បំ​បាក់​បង្ក​ឱ្យ​បាត់​សាមគ្គី​ក្នុង​ភូមិ​ស្រុក​ឡើយ​។ “បាន​ប្រ​ជា​នទំនុក​ចិត្ត​រាប់​អាន​ មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ គឺ​ត្រូវ​ឆ្លង​កាត់​ពេល​វេលា​យ៉ាង​យូរ​។ រឹត​តែ​ពិ​បាក​ជាង​នេះ​ទៅ​ទៀត​ នៅ​ពេល​ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​កូន​កាត់​ (ឪ​ពុក​ជា​ជន​ជាតិ​កិញ ម្តាយ​ជា​ជន​ជាតិ​ខ្មែរ​) ចេះ​ពាក្យ​ខ្មែរ​តិច​តួច​ ម្ល៉ោះហើយ​ការ​ឃោស​នា​ជួប​ការ​លំ​បាក​ជា​ច្រើន​។ ប៉ុន្តែ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​និយាយ​ភា​សា​ខ្មែរ​ ច្បាម​ភូមិ​ឋាន​ ឧស្សា​ហ៍សំ​ណេះ​សំ​ណាល​ ជជែក​លេង​ជា​រឿយ​ៗជា​មួយ​មា​មីង​ ខ្ញុំ​ចេះ​ទំ​នាក់​ទំ​នងជា​ភា​សា​ខ្មែរ​បន្តិច​ម្តង​ៗ។ ផ្តើម​ពី​នោះ​ ការ​ឃោស​នា​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​ដល់​មា​មីង​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​” - បង​ស្រី​មិញ​ បាន​ឱ្យ​ដឹង​ ដូច្នេះ​។ ផ្តើម​ពី​ការ​ឯក​ភាព​គាំ​ទ្រ​របស់​មា​មីង​ នោះ​គឺ​ជា​ក្តី​រីក​រាយ​ផង​ជា​កម្លាំង​ចលករ​ផង​ដើម្បី​បង​ស្រី​បន្ត​ពុះ​ពា​រស​ម្រេច​ភារ​កិច្ច​។ ដោយ​ឃើញ​ផ្លូវ​ថ្នល់​ ស្ពាន​ក្នុង​ភូមិ​ខូច​ខាត​ ឆ្នាំ​ ២០២៥ បង​ស្រី​ចលនា​កម្លាំង​ពល​កម្ម​បាន​ចំ​នួន​ ៨០ ថ្ងៃ​ កសាង​ស្ពាន​បាន​ ២ ខ្សែ​ ជួស​ជុល​ផ្លូវ​បេតុង​មួយ​ប្រ​វែង​ ១.០០០ ម៉ែ​ត្រ​ ថវិកា​សរុប​ជាង​ ១៥០ លាន​ដុង​ អា​ស្រ័យ​ហេ​តុ​នោះ​ មា​មីង​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​។

ដោយ​ឃើញ​មា​មីង​នៅ​មាន​ការ​លំ​បាក​ អ្នក​ខ្លះ​ខ្វះ​ទុន​ អ្នក​ខ្លះ​ខ្វះ​ឧប​ករណ៍​ផលិត​ អ្នក​ខ្លះ​ទៀត​ជីវ​ភាព​គ្មាន​ទី​ពឹង​ ផ្ទះ​ទ្រុឌ​ទ្រោម​។ល។ បង​ស្រី​សកម្ម​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ឧប​ករណ៍​កម្ចី​ទុន​ដើម្បី​អភិវឌ្ឍ​ផលិត​ លំ​នឹង​ជីវ​ភាព​។ បង​ស៊ើង​មិញ​ហាយ​ ប្រ​ជា​ជន​ភូមិ​ង៉ន ចែក​រំលែក​៖ “គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ហើយ​ផ្ទះ​ក៏​ទ្រុឌ​ទ្រោម​។ ដោយ​សា​របង​ស្រី​មិញ​ ទើប​ខ្ញុំ​មាន​ផ្ទះ​ថ្មី​រឹង​មាំ​ ព្រម​ទាំង​ទទួល​បាន​ជំនួយ​ម៉ូតូមួយ​ គ្រឿង​បន្ថែម​សម្រាប់​ជា​មធ្យោ​បាយ​ទៅ​ធ្វើ​ការ​ រត់​ម៉ូតូឌុបរក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​”។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ស្រី​ហ្វែមិញ​  ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​ផ្លាស់​ថ្មី​ច្រើន​ គ្រួ​សារ​ក្រី​ក្រ​បន្ថយ​ពី​ ៣៧ គ្រួ​សារ​ (ឆ្នាំ​ ២០២២) ថយ​ចុះ​នៅ​ត្រឹម​តែ​ ១០ គ្រួ​សារ​ (ឆ្នាំ​ ២០២៥)។

លោក​ ម៉ាថាញ​ស៊ើង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យ៉ាហ្វា​ ឱ្យ​ដឹង​៖ “ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​ភូមិ​ង៉ន បង​ស្រី​ហ្វែមិញ​ តែង​សម្រេច​ភារ​កិច្ច​ល្អ​ដែល​ បាន​ប្រ​គល់​ជូន​។ ដោយ​សារ​ភាព​ប៉ិន​ប្រ​សប់​ ជិតដិត​នឹង​ប្រ​ជា​ជន​ ម្ល៉ោះហើយ​រាល់​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​រដ្ឋ​ នៅ​ពេល​បង​ស្រី​ឃោស​នា​ តែង​បាន​ប្រ​ជា​ជន​គាំ​ទ្រ​និង​មាន​ទំនុក​ចិត្ត​ទៅ​លើ​គោល​ម៌ាគា គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណា​ចក​សាង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​រឹង​មាំ​៕

                                   ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ