ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/07/2026 - 20:48

ឡុង​ភូ​សម្ពោធ​ស្ពាន​យុវ​ជន​ កសាង​សំ​ណង់​ "បំ​ភ្លឺ​ផ្លូវ​ជន​បទ​ ផ្លូវ​ទង់​ជាតិ​" 

ព្រឹក​ថ្ងៃ​ទី​ ២៤ ខែក​ក្ដ​ដា​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ សហ​ការ​ជា​មួយ​ Agribank សាខា​សុក​ត្រាំង​ ចាត់​តាំង​ពិ​ធី​សម្ពោធ​សំ​ណង់​យុវ​ជន​ “បំ​ភ្លឺ​ផ្លូវ​ជន​បទ​ - ផ្លូវ​ទង់​ជាតិ​” នៅ​ភូមិ​បឹង​ឡុង​ ព្រម​ទាំង​ចលនា​កម្ម​វិធី​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​ក្ដៅ​ឆ្នាំ​ ២០២៦។

ទិដ្ឋភាព​អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​សម្ពោធ​ស្ពាន​យុវ​ជន​។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​។

អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ យឿង​ថា​ញ់ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​បក្ស​ឃុំ​; សម​មិត្ត​ ត្រឹង​ធី​ថាញ​ហាំង​ សមា​ជិក​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​; តំ​ណាង​ Agribank សាខា​សុក​ត្រាំង​ Agribank សាខា​ឡុង​ភូ​ ការិយា​ល័យ​សន្តិ​សុខ​សេដ្ឋ​កិច្ច​នគរ​បាល​ទី​ក្រុង​កឹង​ធើ សប្បុរស​ជន​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​ច្រើន​កុះ​ករ។

សំ​ណង់​ “បំ​ភ្លឺ​ផ្លូវ​ជន​បទ​ - ផ្លូវ​ទង់​ជាតិ​” បាន​ Agribank សាខា​សុក​ត្រាំង​ធ្វើ​ហិរញ្ញ​ប្បទាន​ រួម​ចំ​ណែក​សម្រេច​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ លើក​កម្ពស់​គុណ​ភាព​អុជ​បំ​ភ្លឺ​ ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ និង​បង្កើត​ជា​ចំ​ណុច​សំ​ខាន់​នៃ​សោភ័ណ​ភាព​ជា​មួយ​ដង​ផ្លូវ​ទង់​ជាតិ​ព្រម​ៗគ្នា​ ស្អាត​បាត​។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ និង​រីក​សាយ​ភាយ​ស្មារតី​សាមគ្គី​ ការ​ទទួល​ខុស​ត្រូវ​ដើម្បី​សហ​គម​ន៍។

ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​ គណៈ​ចាត់​តាំង​បាន​ប្រ​គល់​ផ្លាក​សញ្ញា​តំ​ណាង​សំ​ណង់​ជូន​ភូមិ​ភាគ​; ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ២០ ចំ​ណែក​ដល់​សិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​; ជូន​អំ​ណោយ​ ៣០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ភូមិ​បឹង​ឡុង​ និង​សៀវ​ភៅ​សរ​សេរ​ ១.០០០ ក្បាល​ជូន​សិស្ស​សា​លា​បឋម​សិក្សា​ឡុង​ភូ​ C។ ទាំង​នេះ​គឺ​ជា​អំ​ណោយ​ជាក់​ស្តែង​ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​ លើក​ទឹក​ចិត្ត​គ្រួ​សារ​ និង​ផ្តល់​កម្លាំង​ចលករ​បន្ថែម​ដើម្បី​ប្អូន​ៗសិស្សា​នុសិស្ស​ឈាន​ឡើង​ក្នុង​ការ​រៀន​សូ​ត្រ​។

ក្នុង​ឱ​កាស​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ប្រារព្ធ​ពិ​ធី​កាត់​ខ្សែ​បូ​សម្ពោធ​ ដាក់​ឱ្យ​ប្រើ​ប្រាស់​សំ​ណង់​ជា​ផ្លូវ​ការ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ កសាង​ទិដ្ឋភាព​ជន​បទ​ឱ្យ​កាន់​តែ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ និង​ស៊ី​វិល័យ​។

សុក​កា - លី​សៀ

ចែករំលែកអត្ថបទ