មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/07/2026 - 07:47

ភាព​ផ្លាស់​ថ្មី​នៅ​ឃុំ​ថា​ញ់ថើយអាង​ 

បន្ទាប់​ពី​អនុ​វត្ត​កម្ម​វិធី​ គម្រោង​វិនិយោ​គជា​ច្រើន​របស់​មជ្ឈិម​និង​ទី​ក្រុង​ ព្រម​ទាំង​ស្មារតី​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​នៅ​ឃុំ​ថាញ់​ថើយ​អាង​ ទី​ក្រុង​កឹង​ធើ បាន​លើក​កម្ពស់​ជា​បណ្តើ​រៗ ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ជន​បទ​ ផលិត​កសិ​កម្ម​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​ទៀត​។

ផ្លូវ​ជន​បទ​នៅ​ឃុំ​ថា​ញ់ថើយអាង​ បាន​ក្រាល​កៅ​ស៊ូ​ រថ​យន្ត​និង​ម៉ូតូបើក​បរ​
មាន​ភាព​ងាយ​ស្រួល​។

ជាច្រើន​ឆ្នាំ​កន្លង​ ឃុំ​ថា​ញ់ថើយអាង​ បាន​ទទួល​ផល​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បច្ចុប្បន្ន​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ រួម​មាន​៖ កសាង​ជនបទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​  បានរួម​បញ្ចូល​ទៅ​ជា​កម្ម​វិធី​ទិស​ដៅ​ជាតិ​តែ​មួយ​ និង​គោ​លន​យោ​បាយ​មួយ​ចំ​នួន​ទៀត​សម្រាប់​គ្រួ​សារ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ជួយ​ជន​រួម​ជាតិ​លំ​នឹង​ជីវ​ភាព​។ អំ​ពី​បណ្តា​ញផ្លូវ​គមនាគមន៍​ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​រហូតដល់​ភូមិ​នា​នា​ បាន​ក្រាល​បេតុង​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ម៉ូតូអាច​បើក​បរ​បាន​ទាំង​ប្រាំង​វស្សា​; ប្រ​ព័ន្ធធា​រា​សាស្ត្រ​បាន​វិនិយោគ​ស្ទើរ​ទាំង​ស្រុង​ ធា​នា​ប្រ​ភពទឹក​សាប​សម្រាប់​ប្រ​ជា​ជន​ផលិត​ទាំង​ប្រាំង​វស្សា​; សាលា​រៀន​ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​អនុ​វិទ្យា​ល័យ​ ដំ​ណាក់​សុខា​ភិបាល​ និង​ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ។ល។ បាន​វិនិយោ​គក​សាង​សម​រម្យ​។ មក​ទល់​ពេលនេះ​ ទូ​ទាំង​ឃុំ​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​ ៨៣,៣% គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ ៩៩,៩%។ ពិ​សេស​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​ បាន​ផ្តល់ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​។

មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ឃុំ​ថា​ញ់ថើយអាង​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​ និង​ពង្រីកវប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ វត្តអា​រាម​ខ្មែរ​ និង​តម្លៃ​វប្ប​ធម៌​ដ៏​ផូរផង់​បាន​អភិ​រក្ស​ រួម​ចំណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​។ សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ ក៏​បាន​យក​ចិត្ត​ទុកដាក់​ បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​មាន​ជីវ​ភា​ពលំ​នឹង​ជាង​មុន​។ បញ្ជាក់​ពី​ការ​ផ្លាស់​ថ្មី​ដ៏​សំ​ខាន់​របស់​ឃុំ​ថា​ញ់ថើយអាង​ បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​របស់​គោ​លន​យោបាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ និង​ស្មារតី​សាមគ្គី​ ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ការ​ខិត​ខំ​ឈាន​ឡើងរបស់​ប្រ​ជា​ជន​ ទើប​អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំនៅ​ចុង​ឆ្នាំ​ ២០២៥ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ដំ​បូង​ គ្រួ​សារ​ក្រី​ក្រ​នៅ​តែ​ ២៨ គ្រួ​សារ​ ស្រូប​អត្រា​ ០,៤២% និង​គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន​ ១៣២ គ្រួ​សារ​ ស្រូប​អត្រា​ ១,៩៧%។ ពូ​ឡឹម​ថើម នៅ​ភូមិ​ថា​ញ់ញ៉ាង ឱ្យ​ដឹង​៖ “ពី​មុន​ ដោយ​សារ​គ្រួ​សារ​ក្រី​ក្រ​គ្មាន​ដី​ផលិត​ ប្តីប្រ​ពន្ធ​ខ្ញុំ​ដឹង​តែ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជីវិត​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​ឱ្យ​បុល​ធ្វើ​ការ​រក​ស៊ី​ ម្ល៉ោះហើយ​ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​ជា​បណ្តើ​រៗ។ ចំ​ណែក​ជីវ​ភាព​មា​មីង​ក៏​បាន​ធូរ​ធារ​ ដោយ​សារ​រដ្ឋ​បាន​វិនិយោ​គក​សាង​ផ្លូវ​តភ្ជាប់​ភូមិ​ និង​ជីក​ស្តា​រប្រ​ឡាយ​ដើម្បី​បម្រើ​ដល់​ការ​ផលិត​កសិ​កម្ម​របស់​មា​មីង​”។

តាម​ប្រ​សាសន៍​លោក​ ឡេទ្រុង​ត្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយអាង​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​សារ​រដ្ឋ​មាន​គោ​លន​យោ​បាយ​វិនិយោគ​ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ និង​ផ្គួប​បញ្ចូល​របស់​គម្រោង​ កម្ម​វិធី​ផ្សេង​ៗទៀត​ ទើប​ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ ជន​បទ​ក៏​បាន​ផ្លាស់​ថ្មី​តាម​ទិស​ដៅ​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ បច្ចុប្បន្ន​ សរុប​ការ​ជាប់​បំណុល​កម្ចី​ឥ​ណ​ទាន​ពី​ធនាគារ​គោ​លន​យោ​បាយ​-សង្គម​ ទូ​ទាំង​ឃុំ​ជាង​ ១២៨ ពាន់​លាន​ដុង​ ភាគ​ច្រើន​វិនិយោគ​លើ​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ដើម្បី​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​បាន​កៀក​ជិត​ប្រ​ភព​ទុន​។ ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​ដល់​ប្រជា​ជន​ ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ និង​ពិ​និត្យ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជនជាតិ​ភាគ​តិច​បុល​ទុន​ដើម្បី​ចិញ្ចឹម​សត្វ​ អភិវឌ្ឍ​ផលិត​។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​បណ្តុះ​បណ្តា​លរបរ​ និង​ឧទ្ទេសនាម​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជន​បទ​ រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​លើ​ភូមិ​ឋាន​ឃុំ​៕

                                        ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ