មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/07/2026 - 16:02

រវៀស​រវៃ​បង្វែរ​ពូជ​ដំ​ណាំ​ បង្កើន​ប្រាក់​ចំ​ណូល​ 

ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ អភិវឌ្ឍ​ដោយ​ចីរ​ភាព​ បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ឧត្តម​ភាព​ដី​ធ្លី​ អា​កាស​ធា​តុ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​ពិពិធ​កម្ម​ផលិត​កសិ​កម្ម​ ស៊ាំ​នឹង​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ នៅ​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ បាន​និង​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​យ៉ាង​ជាក់​ស្តែង​។

ចម្ការ​ដំ​ឡូង​ជ្វា​របស់​បង​ស្រី​ ហុង​ធី​អ៊ុក (កណ្តា​ល) នៅ​ភូមិ​មី​ថាញ​ ឃុំ​វិញ​ហាយ​។

ឃុំ​វិញ​ហាយ​ ជា​ភូមិ​ភាគ​ជាប់​មាត់​សមុទ្រ​ លក្ខ​ណៈអា​កាស​ធា​តុ​មាន​ភាព​តឹង​តែង​ ហើយ​ស្ថាន​ភាព​ខ្វះ​ទឹក​ផលិត​ក៏​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​នេះ​ដែរ​។ ពី​មុន​ទី​នេះ​ល្បី​ឈ្មោះ​ដាំ​ខ្ទឹម​ក្រ​ហម​ទំនិញ​ និង​ខ្ទឹម​ក្រ​ហម​ពូជ​ ប៉ុន្តែ​ដោយ​សារ​ខ្វះ​ទឹក​ស្រោច​ស្រព​ និង​ស្ថាន​ភាព​ដង្កូវ​ក្រា​បំ​ផ្លាញ​ ម្ល៉ោះហើយ​ដំ​ណាំ​ខ្ទឹម​ក្រ​ហម​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ទៀត​។ ផ្តើម​ពី​នោះ​ គ្រួ​សារ​ប្រ​ជា​ជន​ភាគ​ច្រើន​នៅ​ទី​នេះ​ បាន​ម្ចាស់​ការ​បង្វែរ​មក​រក​ប្រ​ភេទ​ដំ​ណាំ​ថ្មី​សម្រាប់​របរ​កសិ​កម្ម​ ប្រ​ភេទ​ដំ​ណាំ​ដែល​កសិ​ករ​នៅ​ភូមិ​មី​ថាញ​ ឃុំ​វិញ​ហាយ​ ជ្រើស​ដាំ​ជំ​នួស​ឱ្យ​ខ្ទឹម​ក្រ​ហម​ នោះ​គឺ​ឪ​ឡឹក​ និង​ដំ​ឡូង​ជ្វា​។ ឆ្នាំ​នេះ​ ផ្ទៃ​ដី​ដាំ​ឪ​ឡឹក​ទូ​ទាំង​ឃុំ​វិញ​ហាយ​ ប្រ​មា​ណ​ជាង​ ២០០ ហិក​តា​ បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ៗ ផ្ទៃ​ដី​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ បង​លី​ថេម ជា​គ្រួ​សារ​កសិ​ករ​ម្នាក់​ក្នុង​ចំ​ណោម​គ្រួ​សារ​កសិ​ករ​ដាំ​ឪ​ឡឹក​ច្រើន​ឆ្នាំ​នៅ​ភូមិ​មី​ថាញ​ ឃុំ​វិញ​ហាយ​ គាត់​ឱ្យ​ដឹង​៖ ឪ​ឡឹក​ជា​ដំ​ណាំ​រយៈ​ពេល​ខ្លី​ ចូល​ចិត្ត​ក្តៅ​ ហើយ​សម​ស្រប​នឹង​ដី​ខ្សាច់​បណ្តោ​យតាម​មាត់​សមុទ្រ​ ហេ​តុ​ដូច្នេះ​កសិ​ករ​នៅ​ឃុំ​វិញ​ហាយ​ អាទិ​ភាព​ជ្រើស​ដំ​ណាំ​ឪ​ឡឹក​ជំ​នួស​ឱ្យ​ខ្ទឹម​ក្រ​ហម​។ បង​ លី​ថេម ឱ្យ​ដឹង​បន្ថែម​៖ "ខ្ញុំ​ដាំ​ឪ​ឡឹក​បាន​ជាង​ ២ កុង​ ក្នុង​មួយ​ឆ្នាំ​ៗខ្ញុំ​ដាំ​ពី​ ២ ដល់​ ៣ រដូវ​ ដើម្បី​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដី​របស់​គ្រួ​សារ​ បើ​ឪ​ឡឹក​មាន​តម្លៃ​ពី​ ៥០០០ ដល់​ ៦០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ក្នុង​មួយ​កុង​ប្រ​មូល​ផល​បាន​ប្រ​មា​ណ​ ២៥ លាន​ដុង​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ ខ្ញុំ​នៅ​ចំ​ណេញ​បាន​ប្រ​មា​ណ​ ១៥ លាន​ដុង​ក្នុង​មួយ​កុង​ដែរ​"។

ចំ​ណែក​គ្រួ​សា​របង​ស្រី​ ហុង​ធី​អ៊ុក នៅ​ភូមិ​មី​ថាញ​ ឃុំ​វិញ​ហាយ​  ក៏​ប្រ​ហាក់​ប្រហែល​នឹង​គ្រួ​សា​របង​លី​ថេមដែរ​ គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​ជាង​ ២ កុង​ ពី​មុន​ក៏​ធ្លាប់​ដាំ​ខ្ទឹម​ក្រ​ហម​ទំនិញ​ដែរ​។ ដោយ​សង្កេត​ឃើញ​គ្រួ​សារ​នៅ​ជិត​ខាង​អនុ​វត្ត​ទម្រង់​ដាំ​ឆ្លាស់​គ្នា​រវាង​ឪ​ឡឹក​ និង​ដំ​ឡូង​ជ្វា​ មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ គាត់​ក៏​បាន​រៀន​សូ​ត្រ​បទ​ពិសោធន៍​ ដើម្បី​បង្វែរ​រចនា​សម្ព័ន្ធ​ដាំំណាំ​ដែរ​។ ប្រ​មូល​ផល​ឪ​ឡឹក​រដូវ​កន្លង​ហើយ​ គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណេញ​លំ​នឹង​គ្រាន់​បើ​។ ក្រោយ​ពី​ប្រ​មូល​ផល​រួច​ គាត់​បន្ត​ចុះ​ពូជ​ដំ​ឡូង​ជ្វា​ថៃ​នៅ​លើ​ផ្ទៃ​ដី​ដដែល​នេះ​។ បច្ចុប្បន្ន​ ដំ​ឡូង​ជ្វា​របស់​គ្រួ​សារ​គាត់​ដាំ​បាន​ជាង​ពីរ​ខែ​ហើយ​ កំ​ពុង​លូត​លាស់​ល្អ​  រំ​ពឹង​ទុក​នឹង​ប្រ​មូល​ផល​ក្នុង​រង្វង់​ជាង​មួយ​ខែ​ទៀត​។

ដោយ​កំ​ណត់​ច្បាស់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុ​វត្ត​ជ័យ​ជម្នះ​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឃុំ​វិញ​ហាយ​បាន​ផ្តុំ​កម្លាំង​ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​តួ​នា​ទី​ អត្ថ​ន័យ​នៃ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ កសាង​ទម្រង់​ថ្មី​ និង​ម្ចាស់​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ទៅ​ក្នុង​ការ​ផលិត​។ លោក​ ចូវ​វុាំងថេន អនុ​ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​វិញ​ហាយ​ ឱ្យ​ដឹង​៖ “ឃុំ​វិញ​ហាយ​មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ប្រ​មា​ណ​ ៣៥០០ ហិក​តា​ ក្នុង​នោះ​ប្រ​ជា​ជន​តែង​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​ជា​ច្រើន​ប្រ​ភេទ​ ដូច​ជា​៖ ខ្ទឹម​ក្រ​ហម​ ម្ទេស​ ឪ​ឡឹក​ និង​ដំ​ឡូង​ជ្វា​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មា​មីង​យើង​ក៏​បាន​បង្វែរ​ពី​ផ្ទៃ​ដី​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ឪ​ឡឹក​ និង​ដំ​ឡូង​ជ្វា​វិញ​។ ផ្នែក​ខាង​ឃុំ​ យើង​ខ្ញុំ​ក៏​បាន​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ដើម្បី​បង្ក​លក្ខ​ណៈផ្សារ​ភ្ជាប់​មា​មីង​ចូល​ក្នុង​ក្រុម​សហ​ករណ៍​ ជួយ​មា​មីង​ចង​សម្ព័ន្ធ​នឹង​គ្នា​ក្នុង​ដំ​ណើរ​ការ​ផលិត​ និង​ហ្វឹក​ហ្វឺន​ជូន​មា​មីង​អំ​ពី​របៀប​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​ ពិ​សេស​គឺ​បច្ចេក​ទេស​ស្រោច​ស្រព​ដំណក់​ទឹក​ ដើម្បី​មា​មីង​ស៊ាំ​នឹង​ការ​ខ្វះ​ទឹក​ស្រោច​ស្រព​។ ពេល​ខាង​មុខ​ នឹង​បង្កើត​សហ​ករណ៍​ដើម្បី​ជួយ​មា​មីង​លក់​ផលិត​ផល​កសិ​កម្ម​”។

អាច​អំ​ណះអំ​ណាង​បាន​ថា​ ភាព​រវៀស​រវៃ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈដី​ធ្លី​ អា​កាស​ធា​តុ​តឹង​តែង​ បាន​បើក​ចេញ​នូវ​ទិស​ដៅ​ថ្មី​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ជូន​កសិ​ករ​នៅ​ឃុំ​វិញ​ហាយ​។ ភាព​ម្ចាស់​ការ​ជំ​នួស​ផ្ទៃ​ដី​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដោយ​ដំ​ណាំ​ឪ​ឡឹក​ ដំ​ឡូង​ជ្វា​ និង​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ មិន​ត្រឹម​តែ​ជួយ​មា​មីង​កសិ​ករ​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គន្លឹះ​ក្នុង​ការ​ឆ្ពោះ​ដល់​ប្រ​ព័ន្ធ​កសិ​កម្ម​ស៊ាំ​ សុវត្ថិ​ភាព​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ទៀត​ផង​៕

ថាញ​ហ៊ុង - វិមាន​

ចែករំលែកអត្ថបទ