26/06/2026 - 07:24

ស្លាក​ស្នាម​វប្ប​ធម៌​បុរាណ​នៅ​វត្ត​សម្បូរ​រង្សី 

ស្ថិត​នៅ​ភូមិ​ត្រា​ខាវ ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង វត្ត​សម្បូរ​រង្សី គឺ​ជា​វត្ត​ខ្មែរ​បុរាណ​មួយ​ដែល​មាន​ប្រ​វត្តិ​យូរ​អង្វែង​នៅ​ណាម​បូ។ មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​ជំនឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ វត្ត​នៅ​ទាំង​ជា​កន្លែង​រក្សា​នូវ​វត្ថុ​បុរាណ​មាន​តម្លៃ​ជា​ច្រើន​មាន​អាយុ​កាល​ជាង ១.០០០ ឆ្នាំ រួម​ចំ​ណែក​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​វប្ប​ធម៌ និង​ជំនឿ​របស់​អ្នក​ស្រុក​តំ​បន់​នេះ​នា​សម័យ​បុរាណ។

 ជា​កន្លែង​រក្សា​នូវ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​មាន​អាយុ​កាល​ជាង ១.០០០ ឆ្នាំ។​

វត្ត​សម្បូរ​រង្សី បា​នក​សាង​ឡើង​ក្នុង​គ្រិស្ត​សក​រាជ ៣៧៣ លើ​បរិវេណ​ដី​ទួល​ខ្ពស់​ដែល​មាន​ផ្ទៃ​ដី​ជាង​ ១ ហិក​តា។ ឆ្លង​កាត់​អស់​រយៈ​ពេល​ជាង ១៦ សត​វត្សរ៍ មក​ទល់​ពេល​នេះ វត្ត​បាន​ក្លាយ​ជា​កន្លែង​រក្សា​នូវ​ស្លាក​ស្នាម​ប្រ​វត្តិ​សាស្ត្រ និង​វប្ប​ធម៌​ដ៏​វិសេស​វិសាល​ជា​ច្រើន​របស់​សហ​គម​ន៍ខ្មែរ​ណាម​បូ។ បច្ចុប្បន្ន វត្ត​នៅ​ទាំង​អភិ​រក្ស​វត្ថុ​បុរាណ​ជា​ច្រើន ដូច៖ សិលា​ចារិក​អក្សរ​បុរាណ​សា​ស្ត្រា​ស្លឹក​រឹត និមិត្ត​រូប​លិង្គ​-យោ​នី​ ព្រម​ទាំង​ឧប​ករណ៍​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ជា​ច្រើន​របស់​អ្នក​ស្រុក​សម័យ​មុន។ វត្ថុ​បុរាណ​ទាំង​នេះ បា​នរក​ឃើញ​ក្នុង​អំ​ឡុង​ពេល​ខុសៗ គ្នា ជា​ពិ​សេស​គឺ​ក្នុង​ដំ​ណើរ​ការ​ជួស​ជុល​និង​កែ​លម្អ សំ​ណង់​នា​នា​នៅ​ក្នុង​បរិវេណ​វត្ត​។

ព្រះ​តេជ​ព្រះ​គុណ ថាច់​យឿង ព្រះ​ចៅ​អធិ​ការ​វត្ត​សម្បូរ​រង្សី មាន​ថេរ​ដីកា៖ វត្ត​មិន​ត្រឹម​តែ​មាន​ប្រ​វត្តិ​យូរ​លង់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​រក្សា​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​ដូន​តា​ជំនាន់​មុនៗ​លោក​បាន​អភិ​រក្ស​និង​បន្សល់​ទុក​មក។ វត្ថុ​ បុរាណ​ទាំង​នេះ គឺ​ជា​ភស្តុ​តាង​នៃ​ដំ​ណើរកា​រក​កើត និង​អភិ​វឌ្ឍន៍​ជំ​នឿ ព្រម​ទាំង​ជីវ​ភាព​វប្ប​ធម៌​របស់​សហ​គមន៍​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ឆ្លង​កាត់​ជា​ច្រើន​ដំ​ណាក់​កាល។ “វត្ថុ​បុរាណ​ដែល​កំ​ពុង​រក្សា​នៅ​ក្នុង​វត្ត ទោះ​បី​មិន​មាន​តម្លៃ​ធំ​ធេង​ផ្នែក​សម្ភារៈ​ក៏​ដោយ ប៉ុន្តែ​មាន​តម្លៃ​ធំ​ធេង​ណាស់​ខាង​ផ្នែក​ប្រ​វត្តិ​សាស្ត្រ​និង​វប្ប​ធម៌។ នេះ​គឺ​ជា​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក។ វត្ត​ព្រម​ទាំង​គណៈ​កម្ម​ ការ​ និង​ពុទ្ធ​បរិស័ទ តែង​តែ​ថែ​រក្សា ប្រ​មូល​វត្ថុ​ទាំង​នេះ​ ព្រម​ទាំង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ និង​អ្នក​វិទ្យា​សាស្ត្រ​នា​នា ដើម្បី​ស្រាវ​ជ្រាវ​ កំ​ណត់​អា​យុ​កាល ក៏​ដូច​ជា​តម្លៃ​វត្ថុ​នីមួយៗ​” ព្រះ​តេជ ព្រះ​គុណ ថាច់​យឿង មាន​ថេរ​ដីកា​ចែក​រំលែក​ដូច្នេះ។

តាម​ថេរ​ដី​ការ​របស់​ព្រះ​តេជ​ព្រះ​គុណ ថាច់​យឿង វត្ថុ​បុរាណ​ជា​ច្រើន​បាន​កំ​ណត់​អាយុ​កាល​ជាង ១.០០០ ឆ្នាំ​មក​ហើយ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​ជំ​ហាន​ដំ​បូង​បង្ហាញ​ថា​ ក្នុង​បរិវេណ​វត្ត​សម្បូរ​រង្សី ធ្លាប់​ជា​កន្លែង​បន្សល់​នៅ​សំ​ណង់​ជំ​នឿ​ពាក់​ព័ន្ធ​នឹងព្រហ្ម​ញ្ញសាស​នា មុន​ពេល​ព្រះ​ពុទ្ធ​សាស​នា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក និង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ។ ប្រ​ការ​នេះ បាន​បង្ហាញ​តាម​រយៈ​និមិត្ត​រូប​នៃ​លិង្គ​-យោ​នី និង​ស្លាក​ស្នាម​វប្ប​ធម៌​បុរាណ​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ក្នុង​បរិ​វេណ​វត្ត។

បច្ចុប្បន្ន​ វត្ត​សម្បូរ​រង្សី​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​សាស​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អា​សយ​ដ្ឋាន​ដ៏​មាន​តម្លៃ​ក្នុង​ការ​ស្រាវ​ជ្រាវ ប្រ​វត្តិ​សាស្ត្រ វប្ប​ធម៌ និង​ឯក​សារ​បុរាណ​វិទ្យា​ទៀត​ផង។ ការ​អភិ​រក្ស​និង​បន្សល់​នូវ​វត្ថុ​បុរាណ​ទាំង​ឡាយ ប្រ​កប​ដោយ​លក្ខណៈ​នៃ​ការ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ដ៏​មាន​តម្លៃ​ ព្រម​ទាំង​ជួយ​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​បាន​យល់​ដឹង​បន្ថែម​អំ​ពី​ឫស​គល់ និង​បេ​តិក​ភណ្ឌ​របស់​ដូន​តា​នៅ​លើ​តំ​បន់​ដី​ណាម​បូ៕

                                     ទីទុយ​ - មេ​ងលី​

ចែករំលែកអត្ថបទ