14/06/2026 - 14:23

សមាគម​កសិករ​ឃុំ​ថើយហ៊ឹង ចូល​រួម​ការ​ពារ​គ្រឹះ​ធាសតិ​អា​រម្មណ៍​របស់​បក្ស​ 

សមា​គម​កសិ​ករ​ឃុំ​ថើយ​ហ៊ឹង​បាន​កំ​ណត់​ថា​ ការ​ងារ​ការ​ពារ​គ្រឹះ​ធា​សតិ​អា​រម្មណ៍​របស់​បក្ស និង​ការ​ប្រ​ឆាំង​បដិ​សេធន៍​រាល់​ទស្សនៈ​ខុស​ឆ្គង ទស្សនៈ​អរិយ​ភាព​គឺ​ជា​ភារ​កិច្ច​ស្នូល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ការ​ងារ​កសាង​បក្ស និង​ប្រ​ព័ន្ធ​នយោ​បាយ​ឱ្យ​បាន​រឹង​មាំ។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ សមា​គម​កសិ​ករ​ឃុំ​បាន​ម្ចាស់​ការ​អនុ​វត្ត​វិធាន​ការ​ព្រម​ៗ​គ្នា និង​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​រណ​សិរ្ស​សតិ​អា​រម្មណ៍​នៅ​ភូមិ​ភាគ។​

សមា​គម​កសិករ​ឃុំ​ថើយ​ហ៊ឹង​ចាត់​តាំង​ពិធី​បង្ហាញ​មុខ​សា​ខា​សមា​គម​កសិ​ករ​ដាំ​ខ្នុរ​ភូមិ​៧។

ពិធី​បង្ហាញ​មុខ​សា​ខា​សមា​គម​កសិ​ករ​ដាំ​ខ្នុរ​ភូមិ​៧ ទើប​បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិ​យា​កាស​យ៉ាង​ពុះ​ពោរ។ សមា​ជិក​សមា​គម​កសិ​ករ​ទាំង​ឡាយ​មាន​សេច​ក្តី​រំ​ភើប​រីក​រាយ​ដែល​បាន​ស្តាប់​កម្មា​ភិបាល​សមា​គម​កសិ​ករ ចែក​រំ​លែក​ព័ត៌​មាន​អំ​ពី​ប្រាក់​ចំ​ណូល ទី​ផ្សារ​លក់​ផលិត​ផល ហើយ​កម្មា​ភិ​បាល​សមា​គម​ក៏​បាន​បញ្ចូល​ការ​ឃោស​នា​អំ​ពី​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​នា​នា​ដែល​បំ​ផុស​ឡើង​ដោយ​សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់។ មុន​នោះ ក្នុង​ឱ​កាស​អំ​ណរ​អនុ​ស្សាវ​រីយ៍​លើក​ទី ១៣៦ ឆ្នាំ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ សមា​គម​កសិ​ករ​ឃុំ រួម​ជា​មួយ​រណ​សិរ្ស​មាតុ​ភូមិ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​របស់​ឃុំ បាន​បើក​យុទ្ធ​នា​ការ​សម្អាត​បរិ​ស្ថាន និង​ដាំ​ដើម​ឈើ​បៃ​តង​នៅ​លើ​ដង​ផ្លូវ​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ...

តាម​លោក​ ង្វៀង​ហ្វី​ហ្វាង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​ជា​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​បាន​ឱ្យ​ដឹង ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ សមា​គម​កសិ​ករ​ឃុំ​បាន​ចាត់​តាំង​កម្ម​វិធី​ផ្សព្វ​ផ្សាយ វគ្គ​បណ្តុះ​បណ្តាល សន្និ​បាត​និង​ប្រ​ធាន​បទ​ចំ​នួន ៦៧ លើក​ទាក់​ទាញ​កម្មា​ភិបាល​និង​សមា​ជិក​ចូល​រួម​ប្រ​មាណ ៣.៧​៧០ នាក់។ ក្រៅ​ពី​នេះ សមា​គម​កសិ​ករ​ឃុំ​បាន​រក្សា​ក្រុម Zalo ចំ​នួន ៣ គណ​នី Facebook ចំ​នួន ១ និង​គណ​នី Tiktok ចំ​នួន ១។ ចំ​ណែក​ទម្រង់​សេដ្ឋ​កិច្ច​សមូ​ហ​ភាព​បាន​បង្កើត​ក្រុម Zalo ចំ​នួន ៦ និង​បណ្តា​សា​ខា​សមា​គម​កសិ​ករ​បាន​បង្កើត​ក្រុម​ Zalo ចំ​នួន ៨... ដើម្បី​ផ្តល់​ព័ត៌​មាន និង​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​ពង្រីក​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ... តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ កម្មា​ភិ​បាល សមា​ជិក និង​កសិ​ករ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត ព្រម​ទាំង​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម...

សមា​គម​កសិ​ករ​ឃុំ​ថើយ​ហ៊ឹង តែង​យក​ចិត្ត​ទុក​ដាក់ និង​ជំ​នួយ​ដល់​សមា​ជិក និង​កសិ​ករ​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​ជីវ​ភាព។ រហូត​មក​ដល់​ពេល​នេះ សមា​គម​ឃុំ​បាន​បង្កើត​សា​ខា​សមា​គម​កសិ​ករ​វិជ្ជា​ជីវៈ​ចំ​នួន ៤ ក្រុម ដែល​មាន​សមា​ជិក ៧២ នាក់ និង​មាន​ផ្ទៃ​ដី​ផលិត ១២៤ ហិក​តា​ បង្កើត​ក្រុម​សមា​គម​កសិ​ករ​តាម​បណ្តុំ​តាំង​ទី​លំ​នៅ​ចំ​នួន ៣៨ ក្រុម និង​ក្រុម​សមា​គម​កសិ​ករ​វិជ្ជា​ជីវៈ​ចំ​នួន​ ១៥ ក្រុម ដោយ​មាន​សមា​ជិក ១៣៣ នាក់។ សមា​គម​បាន​ជំ​នួយ​ឧបត្ថម្ភ​ដល់​សមា​ជិក និង​កសិ​ករ​ក្នុង​ការ​ទទួល​ប្រ​ភព​ទុន​បុល​ដោយ​ចុង​ការ​អា​ទិ​ភាព​ព្រម​ទាំង​សហ​ការ​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តាល​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស ដើម្បី​អភិ​វឌ្ឍន៍​ការ​ផលិត និង​លើក​កម្ពស់​ជីវ​ភាព។ ក្នុង​ប៉ុន្មាន​ខែ​ដំ​បូង​នៃ​ឆ្នាំ​២០២៦ សមា​គម​កសិ​ករ​ឃុំ​បាន​ចល​នា​ថវិ​កា​ដើម្បី​ជូន​អំ​ណោយ​ចំ​នួន ៨០ ចំ​ណែក​ដល់​សមា​ជិក​ដែល​មាន​ជីវ​ភាព​លំ​បាក ខ្វះ​ខាត ដោយ​ទឹក​ប្រាក់​សរុប ៣២ លាន​ដុង ព្រម​ទាំង​បាន​ចល​នា​ជំ​នួយ​កសាង​ផ្ទះ​ចំ​នួន​១​ខ្នង ដោយ​តម្លៃ ៨៥ លាន​ដុង។

សកម្ម​ភាព​ជាក់​ស្តែង​របស់​សមា​គម​កសិ​ករ​ឃុំ​ថើយ​ហ៊ឹង បាន​រួម​ចំ​ណែក​កសាង​និង​ពង្រឹង​ទំ​នុក​ចិត្ត​របស់​កម្មា​ភិ​បាល សមា​ជិក និង​ប្រ​ជា​ជន ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ និង​អង្គ​ការ​សមា​គម​កសិ​ករ។ តាម​ថ្នាក់​ដឹក​នាំ​សមា​គម​កសិ​ករ​ឃុំ សមា​គម​នឹង​បន្ត​ជំ​រុញ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល សមា​ជិក​ និង​កសិករ អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ងារ​ការ​ពារ​គ្រឹះ​ធាសតិ​អា​រម្មណ៍​របស់​បក្ស។ ម្ចាស់​ការ​ក្តាប់​សភាព​ការណ៍ និង​ប្រ​ឆាំង​ទប់​ស្កាត់​បាន​ទាន់​ពេល​នូវ​រាល់​ទស្សនៈ​ខុស​ឆ្គង ទស្សនៈ​អរិយ​ភាព​និង​ការ​ឃោស​នា​មួល​បង្កាច់​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ព្រម​ទាំង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ...

ទន្ទឹម​នឹង​នោះ​ដែរ សមា​គម​កសិ​ករ​ឃុំ​បាន​កំ​ណត់​ថា ការ​ជំ​រុញ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ គឺ​ជា​ខ្លឹម​សារ​គន្លឹះ ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការ​ចូល​រួមក​សាង​និង​កែ​ទម្រង់​បក្ស។ សមា​គម​កសិ​ករ​ឃុំ​បាន​ណែ​នាំ​ដល់​បណ្តា​សា​ខា​សមា​គម​ និង​ក្រុម​សមា​គម ម្ចាស់​ការ​ក្នុង​ការ​អប់រំ តម្រង់​ទិស​នយោ​បាយ សតិ​អា​រម្មណ៍ ដាស់​ភ្ងោក​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ និង​លើក​កម្ពស់​ការ​ប្រុង​ប្រ​យ័ត្ន​បដិ​វត្តន៍​សម្រាប់​សមា​ជិក​និង​កសិ​ករ ចំ​ពោះ​រាល់​ឧបាយ​កល និង​ល្បិច​កល​បំ​ផ្លិច​បំ​ផ្លាញ​របស់​បណ្តា​អា​នុភាព​អមិត្ត។ ជា​មួយ​គ្នា​នោះ​ដែរ ពង្រឹង​អង្គ​ការ​ចាត់​តាំង និង​លើក​កម្ពស់​គុណ​ភាព ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​អង្គ​ការ​ស​មា​គម ជំ​រុញ​បណ្តា​សកម្ម​ភាព​ជំ​នួយ​សមា​ជិក និង​កសិ​ករ​ក្នុង​ការ​អភិ​វឌ្ឍ​ការ​ផលិត ជា​ជំ​ហាន​ឆ្ពោះ​ដល់​ការ​លើក​កម្ពស់​ជីវ​ភាព​ផ្នែក​សម្ភារៈ​និង​ស្មារតី... តាម​រយៈ​នោះ ដាស់​ភ្ងោក​កម្លាំង​ផ្ទៃ​ក្នុង បង្ក “ជំ​ហរ​យុទ្ធ​សាស្រ្ត​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន” យ៉ាង​រឹង​មាំ ម្ចាស់​ការ​ក្នុង​ការ​ត​ស៊ូ​បដិ​សេធ​រាល់​ទស្សនៈ​ខុស​ឆ្គង រួម​ចំ​ណែក​រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​គ្រឹះ​ធា​សតិ​អា​រម្មណ៍​របស់​បក្ស៕ 

                                                                                                         តឹមខ្វា​-ដា​លី​ន​

ចែករំលែកអត្ថបទ