គណៈកម្មាធិការរណះសិរ្សមាតុភូមិវៀតណាមសង្កាត់និញកេវ បានចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីជូនពូថាច់ហ្វាង នៅមណ្ឌល៣៣។ នេះជាសំណង់សាទរជោគជ័យមហាសន្និបាតអ្នកតំណាងទូទាំងប្រទេសនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមលើកទី១១ អណ្តិតកាល ២០២៦-២០៣១។
ចូលរួមពិធីប្រគល់ផ្ទះ មានលោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ លោកត្រឹងថាញ់ប៊ិញ អនុលេខាគណៈកម្មាធិការប្រចាំការគណៈកម្មាធិការបក្សសង្កាត់និញកេវ។
.webp)
ពូថាច់ហ្វាង ថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ថ្នាក់និងអង្គភាពដែលបានឧបត្ថម្ភសាងសង់ផ្ទះខែងរែងជូនដល់គ្រួសារ។
ផ្ទះរបស់ពូថាច់ហ្វាង មានផ្ទៃដីសាងសង់ប្រហែល៤៧មែត្រក្រឡា បានផ្លាស់ដំបូលស័ង្កសី ធ្វើឡៅតឿ លើកកម្ពស់ធារនិងក្រាលឥដ្ឋផ្កា អូសអគ្គិសនី ជញ្ជាំងឥដ្ឋ។ល។

លោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើជូនអំណោយគ្រួសារពូថាច់ហ្វាង។
សរុបថវិកាសាងសង់ផ្ទះគឺ១៣០លានដុង ក្នុងនោះការិយាល័យតំណាងកាសែតថាញនៀងតំបន់តីណាមបូ ចលនាមូលនិធិធៀងតឹមសម្ព័ន្ធក្រុមហ៊ុន Vingroup ឧបត្ថម្ភ៦០លានដុង ព្រះឧបជ្ឈាយ៍ លីហុង ឧបត្ថម្ភ៣០លានដុងនិងសាច់ញាតិគប់វាល់បន្ថែម។
គ្រួសារពូថាច់ហ្វាងជាជនជាតិខ្មែរ មានស្ថានភាពលំបាក ផ្ទះទ្រុឌទ្រោមច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានលក្ខណៈជួសជុល។ ការសាងសង់ផ្ទះ ជួយឱ្យគ្រួសារពូមាន “ផ្ទះនៅសុខសាន្ត” និងអនុវត្តគោលនយោបាយសុខុមាលភាពសង្គមនៅភូមិភាគ។

បណ្តាអ្នកតំណាងជូនអំណោយដល់គ្រួសារពូថាច់ហ្វាង។
នៅពិធីប្រគល់ជូនផ្ទះ តំណាងថ្នាក់ដឹកនាំគ្រប់ថ្នាក់និងអង្គភាពឧបត្ថម្ភជូនអំណោយ ជូនពរគ្រួសារពូថាច់ហ្វាងមានផ្ទះថ្មី៕
ងុកគ្វៀង - ចន្ថា