12/06/2026 - 19:31

សាយ​ភាយ​ស្មារតី​ច្នៃ​ប្រតិដ្ឋ​ ធ្វើ​មាន​ 

ក្លឹប​កសិករ​ពាន់​លាន​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ក្លាយ​ជា​កន្លែង​ប្រ​មូល​ផ្តុំនូវ​មុខ​មាត់​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​គំ​រូ​។ នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​ចែក​រំលែក​បទ​ពិសោធន៍​ ចង​សម្ព័ន្ធ​កសិករ​ធ្វើ​មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​តម្រង់​ទិស​ទម្រង់​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ដ៏​ល្អ​សម្រាប់​សមាជិក​ និង​កសិករ​ទៀត​ផង​។ ក្នុង​តួ​នា​ទី​ជា​ "ស្នូល​" សមាជិក​ក្លឹប​បាន​ផ្សព្វ​ផ្សាយ​ស្មារតី​ច្នៃ​ប្រតិដ្ឋ​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ បង្ក​កម្លាំង​ចលករ​ខ្លាំង​ក្លា​ ជំ​រុញ​ចលនា​កសិករ​ប្រ​កួត​ប្រ​ជែង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

* បង្ហាញ​កសិករ​ធ្វើ​មាន​

លោក​ ឡេវ៉ាំងសៅ​ នៅ​ភូមិ​តឹង​ថា​ញ់ ឃុំ​តឹង​បិញ មិន​ញញើត​ក្នុង​ការ​បង្វែរ​ពី​ធ្វើ​ស្រែ​មក​ដាំ​ទុរេន​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ប្រ​ភេទ​ដំណាំ​នេះ​សម​ស្រប​នឹង​លក្ខ​ណៈនៃ​ភូមិ​ភាគ​ មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​។ បច្ចុប្បន្ន​ គ្រួ​សា​រលោក​សៅ​ មាន​ផ្ទៃ​ដី​ដាំ​ទុរេន​ចំ​នួន​ ៥,៥ ហិកតា​ ដោយ​ដាំ​ពូជ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​៖ Ri6, Monthong, Musang King។ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ លោក​សៅ​ រក​បាន​ប្រាក់​ចំណេញ​ប្រ​មា​ណ​ ៥ ពាន់​លាន​ដុង​។

ពី​ការ​ដាំ​ទុរេន​ គ្រួ​សា​រលោក​ ង្វៀង​វ៉ាំងថា​យ (ខាង​ស្តាំ) នៅ​ភូមិ​តឹង​ថា​ញ់ ឃុំ​តឹង​ប៊ិញ រក​បាន​ប្រាក់​ចំណូល​ជាង​ ១ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។

បច្ចុប្បន្ន​ លោក​សៅ​ គឺ​ជា​សមាជិក​គំ​រូ​នៃ​ក្លឹប​កសិករ​ពាន់​លាន​ឃុំ​តឹង​បិញ។ គាត់​តែង​ត្រៀម​ខ្លួន​ចែក​រំលែក​បទ​ពិសោធន៍​ បច្ចេកទេស​ថែ​ទាំ​ទុរេន​ និង​តម្រង់​ទិស​ទី​ផ្សារ​ជូន​កសិករ​។ អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​បន្ត​បន្ទាប់​ លោក​សៅ​ បាន​ទទួល​ស្គាល់​សម្រចកិត្តិ​នាម​ជា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​។ ឆ្នាំ​ ២០២០ លោក​បាន​ប្រ​ធាន​រដ្ឋ​ជូន​ឥស្សរិយ​យស​ពល​កម្ម​លេខ​ ៣។ ឆ្នាំ​ ២០២២ លោក​ទទួល​បាន​កិត្តិ​នាម​ជា​កសិករ​វៀតណាម​ឆ្នើម​។

តាម​ប្រ​សាសន៍​ លោក​ង្វៀង​ហឺ​វកឿង​ ប្រ​ធាន​ក្លឹប​កសិករ​ពាន់​លាន​ឃុំ​តឹង​បិញ បាន​ឱ្យ​ដឹង​៖ "សមាជិក​ក្លឹប​ម្នាក់​ៗសុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀង​ៗខ្លួន​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​។ ហេ​តុ​ដូច្នោះ​ សមាជិក​ម្នាក់​ៗតែង​ចែក​រំលែក​បទ​ពិសោធន៍​ជាក់​ស្តែង​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ កសាង​ផលិត​ផល​សម្រេច​បទ​ដ្ឋាន​ VietGAP ឈាន​ទៅ​រក​ GLOBALGAP ដើម្បី​លើក​កម្ពស់​តម្លៃ​ និង​ពង្រីក​ទី​ផ្សារ​ប្រើ​ប្រាស់​កសិផល​"។

 “យើង​ខ្ញុំ​មាន​បំណង​ចង់​កសាង​ទម្រង់​ “កសិករ​បង្រៀន​កសិករ​”។ បទ​ពិសោធន៍​ជាក់​ស្តែង​ពី​អ្នក​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ជោគ​ជ័យ​ដោយ​ផ្ទាល់​ នឹង​ជួយ​ឱ្យ​សមាជិក​ងាយ​ស្រួល​ខិត​ជិត​ ងាយ​ស្រួល​អនុ​វត្ត​ និង​បន្ថយ​ហានិភ័យ​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​” - លោក​កឿង​បាន​ឱ្យ​ដឹង​ដូច្នេះ​។

អា​ស្រ័យ​ហ៊ាន​វិនិយោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ស្វ័យប្រវត្តិ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២១ លោក​ ង្វៀង​វ៉ាំងថា​យ នៅ​ភូមិ​តឹង​ថា​ញ់ ឃុំ​តឹង​បិញ បន្ថយ​បាន​ប្រាក់​ចំ​ណាយ​លើ​ថ្លៃ​ពល​កម្ម​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ថែ​ទាំ​ចម្ការ​ទុរេន​។ នៅ​លើ​ផ្ទៃ​ដី​ជាង​ ១,៥ ហិកតា​ ដែល​ដាំ​ទុរេន​ពូជ​ Ri6 និង​ Monthong រដូវកន្លង​ លោ​កថា​យរក​បាន​ប្រាក់​ចំណូល​ជាង​ ១ ពាន់​លាន​ដុង​។ តាម​លោ​កថា​យ ប្រ​ការ​សំ​ខាន់​គឺ​គ្រួ​សារ​កសិករ​ត្រូវ​កំ​ណត់​ទម្រង់​ផលិត​និង​អា​ជីវ​កម្ម​ឱ​បាន​សម​ស្រប​នឹង​លក្ខ​ណៈដី​ធ្លី​ ធន​ធាន​គ្រួ​សារ​ និង​តម្រូវ​ការ​ទី​ផ្សារ​។ នៅ​ពេល​ជ្រើស​ទិស​ដៅ​បាន​ត្រឹម​ត្រូវ​ហើយ​ គប្បី​អត់​ធ្មត់​ក្នុង​កា​រវិ​និយោគ​ និង​រៀន​សូ​ត្រ​ដោយ​ឥត​ឈប់​ឈរ​។

* ជ្រើស​ត្រូវ​ទិស​ដៅ​ - អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព​

ទី​ក្រុង​កឹង​ធើ មាន​ក្លឹប​កសិករ​ពាន់​លាន​គំ​រូ​ចំ​នួន​ ៣ ដោយ​មាន​សមាជិក​ជាង​ ១០០ នាក់​ ជា​កសិករ​ផលិត​និង​ធ្វើ​ អា​ជីវ​កម្ម​ពូ​កែ​ សម្រេច​កម្រិត​ចំណូល​ពី​រាប់​រយ​លាន​ដុង​ ដល់​រាប់​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។

តាម​រយៈ​ការ​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សហ​ករណ៍​ គី​ញឺ បង្ក​បាន​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ​។​

អ្នក​ស្រី​ ង្វៀង​គឹមធ្វី​ នា​យិកា​សហ​ករណ៍​ កី​ញឺ ឃុំ​ថា​ញ់ហ្វា​ គឺ​ជា​សមាជិក​គំ​រូ​មួយ​រូប​នៃ​ក្លឹប​កសិករ​ពាន់​លាន​ខេត្ត​ហូវយ៉ាង​។ អ្នក​ស្រី​ធ្វី​ ចែក​រំលែក​ ដោយ​ឃើញ​ពី​សក្តា​នុពល​នៃ​ត្រី​កន្ធរ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២១ មក​ អ្នក​ស្រី​បាន​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ផលិត​ផល​ OCOP ជា​ច្រើន​ដូច​ជា​៖ ត្រី​កន្ធរ​ហូត​ឆ្អឹង​ប្រ​ឡាក់​គ្រឿង​ ប្រ​ហិត​ត្រី​កន្ធរ​ស្រស់​ ម្រះ​ព្រៃ​ញាត់​ត្រី​កន្ធរ​ ត្រី​កន្ធរ​កោស​សាច់​ នំ​ក្រៀប​ត្រី​កន្ធរ​... ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៤ ផលិត​ផល​របស់​សហ​ករណ៍​បាន​មាន​វត្ត​មាន​នៅ​ជាង​ ២០ ខេត្ត​ ក្រុង​ និង​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​។ បច្ចុប្បន្ន​ សហ​ករណ៍​គឺ​ជា​កន្លែង​ទស្សនា​ និង​ចែក​រំលែក​បទ​ពិសោធន៍​សម្រាប់​ប្រ​ជា​ជន​ភូមិ​ភាគ​និង​ភ្ញៀវ​ទេស​ចរ​; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ និង​តា​មរ​ដូវកាល​ជូន​ប្រ​ជា​ជន​ប្រ​មា​ណ​ ៧០ នាក់​ ដោយ​រក​បាន​ប្រាក់​ចំណូល​មធ្យម​ប្រ​មា​ណ​ ៩០ លាន​ដុង​/ម្នាក់​/ឆ្នាំ​។

ក្លឹប​កសិករ​ពាន់​លាន​ឃុំ​ទ្រឿង​ថា​ញ់ មាន​សមាជិក​ ១៦ នាក់​ កំ​ពុង​អភិវឌ្ឍ​ទម្រង់​ដាំ​ទុរេន​ ចិញ្ចឹម​ជ្រូក​ ត្រី​កន្ធរ​... យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ លោក​ ង្វៀង​វ៉ាំងភូ​ ប្រ​ធាន​សមាគម​កសិករ​ឃុំ​ និង​ជា​ប្រ​ធាន​ក្លឹប​ បាន​ឱ្យ​ដឹង​៖ “ក្លឹប​បើក​កិច្ច​ប្រ​ជុំ​ជា​ទៀង​ទាត់​រៀង​រាល់​ត្រី​មាស​ម្តង​ សំ​ដៅ​ចែក​រំលែក​បំណិន​គ្រប់​គ្រង​សេដ្ឋ​កិច្ច​គ្រួ​សារ​ អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​... ចូល​រួម​ក្នុង​ក្លឹប​ កសិករ​ថែម​ទាំង​បាន​ណែ​នាំ​ជ្រើស​រើស​ទម្រង់​សម​ស្រប​ ដើម្បី​លើក​កម្ពស់​ចំណូល​ ឆ្ពោះ​ទៅ​រក​ផលិត​និង​អា​ជីវ​កម្ម​ប្រ​កប​ដោយ​ចីរភាព​”។

លោក​ ផាមថា​ញហ្វាយ​ អនុ​ប្រ​ធាន​សមាគម​កសិករ​ទី​ក្រុង​កឹង​ធើ បាន​ផ្តល់​ព័ត៌មាន​៖ “ក្លឹប​កសិករ​ពាន់​លាន​ មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​មូល​ផ្តុំកសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បរិស្ថាន​សម្រាប់​ចែក​រំលែក​បទ​ពិសោធន៍​ ផ្ទេរ​បច្ចេកទេស​ និង​សាយ​ភាយ​ក្តីប្រាថ្នា​ធ្វើ​មាន​ក្នុង​សហ​គម​ន៍ទៀត​ផង​។ យើង​ខ្ញុំ​រំ​ពឹង​ទុក​ថា​សមាជិក​ក្លឹប​នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​ "ស្នូល​" ដឹក​នាំ​សមាជិក​ឱ្យ​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ផ្លាស់​ប្តូរផ្នត់គំនិត​ផលិត​និង​អា​ជីវ​កម្ម​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ កសាង​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​កសិករ​ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​សម័យ​ទំនើប​ និង​ចីរភាព​របស់​ទី​ក្រុង​”៕

កាវ​ហ្វាន់​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ