យោងតាមផែនការលេខ ២២៩/KH-UBND ស្តីពីការពង្រីកកងជួរកម្មាភិបាលនិងបុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច ដំណាក់កាល ២០២៦ - ២០៣០ និងទិសដៅដល់ឆ្នាំ២០៣៥ ខេត្តកាម៉ាវបានកំណត់ថា ការពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់ក្នុងការងារកម្មាភិបាលរបស់បក្សនិងរដ្ឋ។ កិច្ចការនេះ បានផ្សារភ្ជាប់ជាមួយនឹងការកសាងផែនមហាសាមគ្គី ធានាស្ថិរភាពនយោបាយ-សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។

សិស្សានុសិស្សនៃវិទ្យាល័យជនជាតិភាគតិចបាកលីវ ខេត្តកាម៉ាវ ចូលរួមពិធីគោរពទង់ជាតិ។
យោងតាមផែនការ ខេត្តកាម៉ាវខិតខំប្រឹងប្រែងចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ នឹងសម្រេច ៨០% និងចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ២០៣៥ នឹងសម្រេច ១០០% អត្រាកម្មាភិបាលជនជាតិភាគតិចសម្រាប់ថ្នាក់ខេត្ត បម្រុងនឹងរៀបចំយ៉ាងហោចណាស់ពី ៣% ដល់ ៥% នៃចំនួនសរុបក្របខ័ណ្ឌដែលបានប្រគល់។ នៅថ្នាក់ឃុំ- សង្កាត់ នឹងរៀបចំយ៉ាងហោចណាស់ពី ៥% ដល់ ៥០% នៃចំនួនសរុបក្របខ័ណ្ឌដែលបានប្រគល់ អាស្រ័យទៅលើឃុំ-សង្កាត់មានអត្រាជនជាតិភាគតិច តិចឬច្រើន។ តាមប្រសាសន៍របស់លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានឱ្យដឹង នៅតាមស្ថាប័ន អង្គភាពនានាដែលអនុវត្តមុខងារនិងភារកិច្ចអំពីការងារជនជាតិ ខេត្តនឹងរៀបចំយ៉ាងហោចណាស់ ២០% នៃចំនួន សរុបក្របខ័ណ្ឌដែលបានប្រគល់។ បណ្តាការិយាល័យនិងផ្នែកជំនាញនានា ចំណុះក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ-សង្កាត់ ត្រូវអាទិភាពរៀបចំកម្មាភិបាលជនជាតិភាគតិច ដើម្បីអនុវត្តភារកិច្ចអំពីការងារជនជាតិ។ ដោយឡែក ចំពោះមន្ទីរជនជាតិនិងសាសនា យ៉ាងហោចណាស់មាន ២០% នៃចំនួនសរុបក្របខ័ណ្ឌត្រូវតែជាជនជាតិភាគតិច។ ក្នុងនោះ មានយ៉ាងហោចណាស់ ១ រូប កាន់តំណែងជាប្រធានអនុប្រធានការិយាល័យ ត្រូវបានគ្រោងទុកសម្រាប់កាន់តំណែងថ្នាក់ដឹកនាំ ជាជនជាតិភាគតិច ធានាអត្រាកម្មាភិបាលនារីជាជនជាតិភាគតិចយ៉ាងហោចណាស់សម្រេចបាន ២០% ក្នុងចំណោមបរិមាណភាគដែលបានកំណត់។ កម្មាភិបាលជនជាតិភាគតិច ១០០% នឹងបានបណ្តុះបណ្តាលនិងបំប៉នមុខជំនាញ ទ្រឹស្តីនយោបាយ និងជំនាញឌីជីថល ព្រមទាំងវិធីសាស្ត្រគ្រប់គ្រងទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្លាស់ប្តូរឌីជីថលជាតិ។
ចំពោះការងារបណ្ដុះបណ្ដាលប្រភពធនធាន ខេត្តកាម៉ាវផ្តល់អាទិភាពលើវិស័យនានា ដូចជា៖ សុខាភិបាល អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងកសិកម្ម។ គោលនយោបាយជ្រើសរើសបុគ្គលិក បានអនុវត្តចំពោះមុខសញ្ញា ដូចជា៖ និស្សិតដែលបានបញ្ចប់ការសិក្សាសម្រេចនិទ្ទេសពូកែ អ្នកដែលបានបំពេញកាតព្វកិច្ចយោធា និងអ្នកដែលមានបទពិសោធន៍មកពីវិស័យឯកជន។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការងារបណ្ដុះបណ្ដាលនិងបំប៉នដោយផ្តល់ អាទិភាពលើការបំប៉នជំនាញដឹកនាំនិងគ្រប់គ្រង ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្ដូរឌីជីថល កំព្យូទ័រ ភាសាបរទេសនិងភាសាជនជាតិភាគតិច។ ពិសេសគឺយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធបណ្ដុះបណ្ដាលសាលាជនជាតិអន្តេវាសិក អឌ្ឍអន្តេវាសិក និងការបណ្តុះបណ្តាលមហាវិទ្យាល័យបម្រុង ដើម្បីបង្កប្រភពធនធានមនុស្សសម្រាប់អនាគត។
តាមប្រសាសន៍លោកស្រីង្វៀងធូទឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ នាពេលខាងមុខ មន្ទីរនឹងប្រមូលផ្តុំលើការពង្រីកធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងការលើកកម្ពស់គុណភាពអប់រំក្នុងជនជាតិភាគតិច។ ជាពិសេស យកចិត្តទុកដាក់លើការពង្រីកកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច។ល។ ធានាគ្រប់ឃុំ សង្កាត់ដែលមានជនជាតិភាគតិចរស់នៅកុះករ ត្រូវមានកម្មាភិបាលជនជាតិភាគតិចទទួលបន្ទុកនិងអនុវត្តភារកិច្ច រួមចំណែកអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ជនជាតិភាគតិច៕
យ្វីអាញ-ដាលីន