26/05/2026 - 22:04

កា​ម៉ាវ

កៀរ​គរ​ប្រ​ភព​កម្លាំង​សម្រាប់​ដំ​ណោះ​ស្រាយ​ស្រប​តាម​ធម្ម​ជាតិ​ក្នុង​កសិ​កម្ម​ និង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ 

នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ឧស​ភា នៅ​កា​ម៉ាវ មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ខេត្ត​កា​ម៉ាវ សហ​ការ​ជា​មួយ​អង្គ​ការ​អន្តរ​ជាតិ​អំ​ពី​អភិ​រក្ស​ធម្ម​ជាតិ​នៅ​វៀត​ណាម (WWF-វៀត​ណាម) បាន​ចាត់​តាំង​សិក្ខា​សា​លា​ចាប់​ផ្តើម​គម្រោង "ឧបត្ថម្ភ​ស្តារ​ព្រៃ​លិច​ទឹក​ប្រៃ​ឡើង​វិញ បង្កើន​លទ្ធ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​របស់​ប្រ​ព័ន្ធ​ជីវ​ស្ថាន និង​សហ​គមន៍​នៅ​ខេត្ត​កា​ម៉ាវ ប្រ​ទេស​វៀតណាម (ឋិត​ក្នុង​កម្ម​វិធី​អា​កាស​ធាតុ​បៃ​តង​សម្រាប់​មនុស្ស និង​ធម្ម​ជាតិ)"។

អញ្ជើញ​ចូល​រួម​សិក្ខា​សា​លា​នេះ មាន​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​ខេត្ត និង​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ តំ​ណាង​អា​ជីវ​កម្ម សហ​ករណ៍​និង​តំ​ណាង​គ្រួ​សារ​កសិ​ករ​នៅ​លើ​ភូមិ​ឋាន​ខេត្ត។

តាម​ប្រ​សាសន៍​លោក វុាំង​ង៉ុក​ធិញ អគ្គ​នា​យក WWF-​វៀត​ណាម តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម និង​កា​ម៉ាវ​និ​យាយ​ដោយ​ឡែក កំ​ពុង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ ស្ថាន​ភាព​ជ្រាប​ទឹក​ប្រៃ កង្វះ​ទឹក​សាប​ក្នុង​រដូវ​ប្រាំង ការ​ស្រុត​បាក់​ដី​ឆ្នេរ​សមុទ្រ​ និង​ដី​ល្បាប់​ថយ​ចុះ​កំ​ពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជា​ជន និង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ធម្ម​ជាតិ។ ព្រៃ​លិច​ទឹក​ប្រៃ​មិន​ត្រឹម​តែ​ជា​ប្រ​ព័ន្ធ​ជីវ​ស្ថាន​សម្បូរ​ទៅ​ដោយ​ជីវៈ​ចម្រុះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ខែល​ធម្ម​ជាតិ​ជួយ​បន្ថយ​ហា​និ​ភ័យ​អា​កាស​ធាតុ ការ​ពារ​ឆ្នេរ​សមុទ្រ និង​ឧបត្ថម្ភ​ដល់​ជីវ​ភាព​របស់​សហ​គមន៍​នៅ​ភូមិ​ភាគ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រ​ព័ន្ធ​ជីវ​ស្ថាន​នេះ​កំ​ពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង និង​គប្បី​ស្តារ​ឡើង​វិញ គ្រប់​គ្រង​រឹង​ប៉ឹង​ជាង​ទៀត​។ ព្រោះ​ហេ​តុ​នោះ សិក្ខា​សា​លា​អំ​ពី​ព្រឹត្តិ​ការណ៍​នេះ គឺ​ជា​ជំ​ហាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​ការ​សន្យា​របស់ WWF នៅ​ក្នុង​សិក្ខា​សា​លា ឆ្នាំ ២០២៤ អំ​ពី​កៀរ​គរ​ប្រ​ភព​កម្លាំង​សម្រាប់​ដំ​ណោះ​ស្រាយ​ស្រប​តាម​ធម្ម​ជាតិ​ក្នុង​កសិ​កម្ម និង​អភិ​រក្ស​ប្រ​ព័ន្ធ​ជីវ​ស្ថាន ចំ​ណុច​សំ​ខាន់​គឺ​ទម្រង់​ផ្អែក​លើ​ធម្ម​ជាតិ មាន​លទ្ធ​ភាព​រួម​ចំ​ណែក​ដល់​ទិស​ដៅ​ធំ​អំ​ពី​អា​កាស​ធាតុ និង​ជីវៈ​ចម្រុះ។

ខេត្ត​កា​ម៉ាវ មាន​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ​ពិ​ពិធ​កម្ម សម្បូរ​បែប
និង​ពោរ​ពេញ​ដោយ​សក្តា​នុភាព។

គម្រោង​នេះ​បាន​ផ្សព្វ​ផ្សាយ ដំ​ណាក់​កាល ២០២៦ - ២០៣២ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ស្តារ​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ​ឡើង​វិញ​ផង និង​បង្កើន​លទ្ធ​ភាព​ស៊ាំ​របស់​សហ​គមន៍​ភូមិ​ភាគ​ចំ​ពោះ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ផង។ គម្រោង​ផ្តោត​លើ​ចំ​ណុច​សំ​ខាន់​ចំ​នួន​បី គឺ៖ (!) ស្តារ​ឡើង​វិញ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ព្រៃ​លិច​ទឹក​ប្រៃ រួម​ទាំង​ដាំ​ថ្មី ការ​ពារ និង​ទម្រង់​គំ​រូ​បង្កើន​ការ​ស្រូប​យក​កា​បូន; (!!) ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ដោយ​ចីរ​ភាព​តាម​រយៈ​ពង្រីក​ទម្រង់​វា​រី​វប្ប​កម្ម​ក្រោម​ម្លប់​ព្រៃ និង​បង្កើន​ចង​សម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ; (iii) ជំ​រុញ​យន្ត​ការ​គ្រប់​គ្រង និង​ហិរញ្ញ​វត្ថុ​ដោយ​ចីរ​ភាព ដោយ​មាន​ការ​ចូល​រួម​របស់​ភាគី​ជា​ច្រើន ក្នុង​នោះ​មាន​វិ​ស័យ​ឯក​ជន​ផង​ដែរ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថ្លែង​ក្នុង​សិក្ខា​សា​លា

ក្នុង​អង្គ​សិក្ខា​សា​លា តំ​ណាង​អង្គ​ភាព និង​ភូមិ​ភាគ​នា​នា ក៏​បាន​ចែក​រំ​លែក​អំ​ពី​តថ​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច ផ្សារ​ភ្ជាប់​នឹង​ការ​ពារ​ព្រៃ​លិច​ទឹក​ប្រៃ​នៅ​ឆ្នេរ​សមុទ្រ; បញ្ហា​ប្រ​ឈម​របស់​ភូមិ​ភាគ​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ; ការ​ស្រុត​បាក់​ដី​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ជះ​ឥទ្ធិ​ពល​ដល់​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​... ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា​នេះ​ លោក​ផាង​មិញ​ជី នា​យក​រង​មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ ការ​ផ្សេព្វ​ផ្សាយ​គម្រោង “ឧបត្ថម្ភ​ស្តារ​ព្រៃ​លិច​ទឹក​ប្រៃ បង្កើន​លទ្ធ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​របស់​ប្រ​ព័ន្ធ​ជីវ​ស្ថាន និង​សហ​គមន៍​នៅ​ខេត្ត​កា​ម៉ាវ” អា​ស្រ័យ​អង្គ​ការ​ WWF-វៀត​ណាម​ឧបត្ថម្ភ​ គឺ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ចំ​ពោះ​ខេត្ត​កា​ម៉ាវ​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន។ គម្រោង​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ស្តារ និង​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ និង​លើក​កម្ពស់​លទ្ធ​ភាព​ទប់​ទល់​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឧបត្ថម្ភ​ដល់​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បង្កើន​ប្រាក់​ចំ​ណូល​ជូន​សហ​គមន៍​ប្រ​ជា​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ដោយ​ចីរ​ភាព​ទៀត​ផង។ ទន្ទឹម​នឹង​នោះ នេះ​ក៏​ជា​លក្ខណៈ​ដ៏​សំ​ខាន់​ដើម្បី​បង្កើន​កិច្ច​សហ​ការ​រវាង​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ អង្គ​ការ​អន្តរ​ជាតិ អា​ជីវ​កម្ម និង​ប្រ​ជា​ជន​ក្នុង​ការ​គ្រប់​គ្រង ការ​ពារ និង​អភិ​វឌ្ឍ​ព្រៃ​លិច​ទឹក​ប្រៃ ផ្សារ​ភ្ជាប​នឹង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​ដោយ​ចីរ​ភាព​របស់​ខេត្ត។

នៅ​ខេត្ត​កា​ម៉ាវ គម្រោង​នេះ​មិន​ត្រឹម​តែ​ឧបត្ថម្ភ​ស្តារ និង​ការ​ពារ​ប្រ​ព័ន្ធ​ជីវ​ស្ថាន​ព្រៃ​លិច​ទឹក​ប្រៃ​ប្រ​មាណ ១.៥០០ ហិក​តា​ នៅ​តាម​ឃុំ​ចំ​នួន​ ០៦ រួម​មាន៖ ឃុំ​កៃ​ដូយ​វ៉ាម ឌឹក​ម៉ើយ ឌឹក​ម៉ូយ ផាង​ង៉ុក​ហៀង តឹង​អឹង និង​តាម​យ៉ាង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ឆ្ពោះ​ដល់​ទិស​ដៅ​យូរ​អង្វែង គឺ​លើក​កម្ពស់​លទ្ធ​ភាព​ធន់​របស់​ប្រ​ព័ន្ធ​ជីវ​ស្ថាន និង​សហ​គមន៍​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ទៀត​ផង៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ