អាស្រ័យអំណត់ព្យាយាម សិក្សាស្រាវជ្រាវពីទម្រង់ចិញ្ចឹមពពែមានប្រសិទ្ធភាព លោកហឿថាញផុង នៅភូមិសាម៉ាវ ២ ឃុំភូឡុក ក្រុងកឹងធើ ជាជំហានសន្សំបាននូវបទពិសោធន៍ក្នុងការចិញ្ចឹមពពែ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ទម្រង់ចិញ្ចឹមពពែរបស់បងហឿថាញផុង។
អាស្រ័យបានឧបត្ថម្ភដើមទុនពីកម្មវិធីទិសដៅជាតិ បន្ថយភាពក្រីក្រដោយចីរភាព។ ខែកក្កដា ឆ្នាំ២០២៣ បងផុងបានទិញពពែពូជចំនួន ២០ ក្បាលនិងសាងសង់ទ្រុងសរុបតម្លៃជាង ១០០ លានដុង។
យោងតាមបងផុង ពពែជាសត្វងាយថែទាំ មាន ភាពធន់ល្អ ចំណាយសម្រាប់ការចិញ្ចឹមតិច ប៉ុន្តែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ “ជារៀងរាល់ថ្ងៃ ខ្ញុំឱ្យចំណីពពែពី ៣០-៤០ គីឡូក្រាមស្មៅស្រស់និងចំណីទ្រាប់បន្ថែមពី ៣-៤ គីឡូក្រាម រួមផ្សំជាមួយវិធីសាស្ត្រប្រពៃណីដូចជា៖ ឱ្យពពែលិទ្ អំបិលដើម្បីការពារហើមពោះនិងជំនួយរំលាយអាហារ។ ចំណែកពពែទើបនឹងកើតកូនត្រូវបំប៉ន់អាហារូបត្ថម្ភបន្ថែម ដើម្បីឱ្យមានទឹកដោះបំបៅកូន” បងបានចែករំលែកដូច្នេះ។
ពិសេស រយៈពេលចិញ្ចឹមពពែមិនយូរពេកទេ។ ជាធម្មតា ពពែចិញ្ចឹមក្នុងរយៈពេលពី ៥-៧ ខែគឺអាចលក់បាន អាស្រ័យទៅតាមលក្ខណៈថែទាំនិងគោលបំណងចិញ្ចឹម (ពពែសាច់ ឬពពែពូជ)។ ចំពោះពពែពូជ ក្រោយពីរយៈពេលប្រមាណពី ៧-៨ ខែ អាចបង្កាត់ពូជបាន ជួយឱ្យអ្នកចិញ្ចឹមបង្វិលទុនបានឆាប់រហ័ស និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។
ថ្វីដ្បិតតែដូច្នោះ ពេលចិញ្ចឹមពពែ ប្រការសំខាន់ ចាំបាច់គឺរក្សាអនាម័យទ្រុង ក្នុងមួយថ្ងៃគប្បីរៀបចំបោសសម្អាតពី ១-២ ដង ធានាទ្រុងជ្រះស្អាត បន្ថយជំងឺតម្កាត់។ ចំពោះពពែកូន មិនត្រូវបង្ខំឱ្យវាបៅនោះទេ ត្រូវទុកឱ្យវាបៅដោយខ្លួនឯង ទុកឱ្យវាធាត់ធំដោយធម្មជាតិ ទើបពពែពូកែ។ អាស្រ័យអនុវត្តត្រឹមត្រូវតាមបច្ចេកទេស ហ្វូងពពែរបស់បងធាត់ធំល្អ អត្រាខូចខាតទាបមកទល់បច្ចុប្បន្ន ហ្វូងពពែទាំងតូចទាំងធំរបស់បងកើនឡើងដល់ទៅ ២៧ ក្បាល។
បច្ចុប្បន្ន តម្លៃពពែពូជចាប់ពី ១៨០.០០០ ទៅ ១៩០.០០០ ដុង/គីឡូក្រាម និងពពែសាច់មានតម្លៃចាប់ពី ១៣០.០០០ ទៅ ១៥០.០០០ ដុង/គីឡូក្រាម។ ជាមធ្យមក្រោយពីទូទាត់ប្រាក់ចំណាយរួច ក្នុងមួយល្បះបងរកបានប្រាក់ចំណេញជាង ២០ លានដុង។
លោក ដាំងតឹងយ៉ាង – អនុប្រធានសមាគមកសិករក្រុងកឹងធើ បានឱ្យដឹង៖ “ទម្រ់ងចិញ្ចឹមពពែរបស់បងហឿថាញផុង គឺជាទិសដៅសមស្របជាមួយស្ថានភាពបច្ចុប្បន្ន ជាពិសេសគឺគ្រួសារដែលមានផ្ទៃដីតិចតួច។ ពពែងាយចិញ្ចឹម ចំណាយទាបនិងមានទីផ្សារលំនឹង រួមចំណែកលើកកម្ពស់ប្រាក់ចំណូលនិងបន្ថយភាពក្រីក្រប្រកបដោយចីរភាព”។
ផ្តើមពីប្រសិទ្ធភាពជាក់ស្តែង ទម្រង់ចិញ្ចឹមពពែបងហឿថាញផុង មិនត្រឹមតែជួយឱ្យគ្រួសាររបស់បងកែលម្អសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្លាយជាទម្រង់គំរូដើម្បីកសិករជាច្រើនរៀនសូត្រតាម រួមចំណែកក្នុងការធ្វើឱ្យសម្បូរបែបរបររកស៊ី អភិវឌ្ឍសេដ្ឋកិច្ចជនបទតាមទិសដៅចីរភាព។ អាស្រ័យការខិតខំទាំងនោះ បងផុង បានទទួលស្គាល់សម្រេចកិត្តិនាម ជាកសិករផលិតនិងអាជីវកម្មពូកែ អះអាងបាននូវតួនាទីជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ៕
ហុងទើ -ត្រឹងរ៉ូន