ព្រឹត្តិការណ៍ World Cup ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ជាការកត់សម្គាល់លើកដំបូងទ្រង់ទ្រាយនៃការប្រកួតមានរហូតដល់ ៤៨ ក្រុម។ ប្រទេសម្ចាស់ផ្ទះទាំងបី រួមមាន ម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ត្រូវបានផ្តល់សិទ្ធិចូលរួមដោយស្វ័យប្រវត្តិ។

សេចក្តីលម្អិតនៃពូលទាំង ១២ ក្នុងព្រឹត្តិការណ៍ World Cup ២០២៦។ រូប៖ FIFA World Cup
តំបន់អាស៊ីបង្ហាញនូវភាពរស់រវើក ជាមួយនឹងក្រុមដែលធ្លាប់ស្គាល់ ដូចជា ជប៉ុន អ៊ីរ៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី និងកាតារ។ ទន្ទឹមនឹងនោះ ក៏មានតំណាងដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន អ៊ូសបេគីស្ថាន អារ៉ាប៊ី សាអូឌីត ហ្ស៊កដានី និងអ៊ីរ៉ាក់។ ជាពិសេស អ៊ូសបេគីស្ថាន និងហ្ស៊កដានី ជាលើកដំបូងមានវត្តមានក្នុងពិធីប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក។
តំបន់អាហ្វ្រិកបន្តបង្ហាញពីភាពចម្រុះ ជាមួយនឹង ១០ កៅអី ដែលបានទៅលើក្រុមម៉ារ៉ុក សេណេហ្គាល់ អេហ្ស៊ីប អាល់ហ្សេរី កូដឌីវ័រ ទុយនីស៊ី អាហ្វ្រិក ខាងត្បូង ហ្គាណា កុងហ្គោ និងបាតុភូតថ្មី កាប់វែរ។
តំបន់ CONCACAF ក្រៅពីម្ចាស់ផ្ទះទាំងបី ក៏មានការចូលរួមពីប៉ាណាម៉ា និងហៃទី រួមទាំងរឿងនិទានដ៏អស្ចារ្យរបស់គូរ៉ាសៅ ដែលជាក្រុមនៃប្រទេសតូចមានប្រជាជនត្រឹមតែ១៥០.០០០នាក់ ប៉ុន្តែអាចដណ្តើមបានសិទ្ធិចូលរួម។
តំបន់អាមេរិកខាងត្បូងបន្តបញ្ជាក់ពីឋានៈរបស់ខ្លួន ជាមួយនឹងតំណាងដែលធ្លាប់ស្គាល់ចំនួន ៦ គឺ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អ៊ុយរូហ្គាយ អេក្វាទ័រ និងប៉ារ៉ាហ្គាយ។
តំបន់អឺរ៉ុបមានចំនួនច្រើនជាងគេបំផុតគឺ ១៦ កៅអី។ ក្នុងនោះ ១២ ក្រុមដែលទទួលបានសំបុត្រផ្ទាល់រួមមាន អេស្ប៉ាញ បារាំង អង់គ្លេស ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក អាល្លឺម៉ង់ ក្រូអាតស្វីស អូទ្រីស ន័រវែស និងស្កុតឡែន។ ៤ កៅអីដែលនៅសល់បានទៅលើសាធារណរដ្ឋឆែកតួកគី ស៊ុយអែត និងបូស្ន៊ី-ហឺហ្សេហ្គោវីណា បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះចុងក្រោយយ៉ាងស្វិតស្វាញ។
កៅអីចុងក្រោយបង្អស់ធ្លាក់ទៅលើតំបន់អូសេអានី ដោយមាននូវែលសេឡង់ក្លាយជាតំណាងតែមួយគត់របស់ OFC។ ការដែល FIFA ផ្តល់សំបុត្រផ្ទាល់ជាលើកដំបូងដល់តំបន់នេះ បានជួយឱ្យនូវែលសេឡង់មានដំណើរការស្រួលជាងលើកមុនៗ។
ស្ថានីយទូរទស្សន៍វៀតណាម (VTV) បានបញ្ជាក់ពីការទទួលបានសិទ្ធិផ្សព្វផ្សាយ World Cup ២០២៦ ដោយក្លាយជាអង្គភាពផ្សាយជាផ្លូវការនៃព្រឹត្តិការណ៍នេះលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងទឹកដីវៀតណាម។
យោងតាមការប្រកាស ស្ថានីយទូរទស្សន៍នេះកាន់កាប់ប្រព័ន្ធសិទ្ធិផ្សព្វផ្សាយពេញលេញ រួមមាន ទូរទស្សន៍ វិទ្យុ អ៊ីនធឺណិត ឧបករណ៍ចល័ត និងសិទ្ធិបញ្ចាំងជាសាធារណៈ។ អ្នកគាំទ្រក្នុងប្រទេសអាចតាមដានទស្សនា World Cup ២០២៦ តាមរយៈរូបភាពផ្សេងៗ ចាប់ពីការមើលផ្ទាល់លើទូរទស្សន៍ ប្រព័ន្ធឌីជីថល រហូតដល់ទីតាំងទស្សនាប្រមូលផ្តុំដែលត្រូវបានអនុញ្ញាត។
ការប្រកួតប្រព្រឹត្តទៅនៅរដូវក្តៅ ប៉ុន្តែ បានចាត់តាំងឡើងនៅតំបន់អាមេរិកខាងជើង ដូច្នេះការប្រកួតជាច្រើននឹងធ្លាក់ចំពេលយប់ ឬពេលព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ចាប់ពីម៉ោង ២៣:០០ យប់ថ្ងៃមុន រហូតដល់ម៉ោង ១១:០០ ព្រឹកថ្ងៃបន្ទាប់។ ការប្រកួតបើកវគ្គនឹងប្រព្រឹត្តទៅរវាងក្រុមម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅវេលាម៉ោង ២:០០ ទៀបភ្លឺ ថ្ងៃទី ១២ ខែមិថុនា (ម៉ោងនៅទីក្រុង ហាណូយ)៕
ប្រភព៖ laodong.vn - សុផន