ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/04/2026 - 21:50

អភិ​វឌ្ឍន៍​ទី​ក្រុង​ឆ្លាត​វៃ បង្ក​កម្លាំង​ចល​ករ​កំ​ណើន​ឆាប់​រហ័ស​សម្រាប់​ទី​ក្រុង​កឹង​ធើ 

ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេ​សា លោក ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​នៃ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អភិ​វឌ្ឍន៍​ទី​ក្រុង​ឆ្លាត​វៃ​របស់​ទី​ក្រុង​កឹង​ធើ។

លោក ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក ត្រឿង​កាញ់​ត្វៀង បាន​សង្កត់​ធ្ងន់ ការ​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុ​វត្ត​ផ្លាស់​ប្តូរ​ឌី​ជី​ថល​របស់​ទី​ក្រុង។ បណ្តា​មន្ទីរ ផ្នែក និង​សង្កាត់ ឃុំ គប្បី​ស្នើ​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ប្រ​ភព​ធន​ធាន​មនុស្ស និង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​; នា​យក​មន្ទីរ ផ្នែក និង​លេ​ខា​បក្ស​សង្កាត់ ឃុំ​នា​នា ត្រូវ​កំ​ណត់​ច្បាស់​ភារ​កិច្ច​សំ​ខាន់ៗ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល។ ទី​ក្រុង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បែង​ចែក​ថវិ​កា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ដើម្បី​បង្ក​ជា​កម្លាំង​ចល​ករ​កំ​ណើន​ឆាប់​រហ័ស​សម្រាប់​កឹង​ធើ​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ។

ក្នុង​តួ​នា​ទី​ជា​ស្ថា​ប័ន​ដើម​ទង មន្ទីរ​សំ​ណង់​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ ​មាន​ដូច៖ យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ; ផែន​ការ​សកម្ម​ភាព​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ... ជា​ពិ​សេស គម្រោង​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ​ដំ​ណាក់​កាល ២០២៦ - ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤០ គឺ​ផ្តោត​លើ​ភា​វូប​នីយ​កម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​គ្រប់​គ្រង ដើម្បី​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ផ្លាស់​ប្តូរ​ឌី​ជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង។

យោង​តាម​ក្រម​ឆ្លាត​វៃ​ចីរ​ភាព (កំ​ណែ​១.០) របស់​ក្រ​សួង​សំ​ណង់ បច្ចុប្បន្ន ទី​ក្រុង​កឹង​ធើ​សម្រេច​បាន ៣/​១៦ លក្ខ​ឋាន រួម​មាន៖ ប្រ​ព័ន្ធ​ទទួល​មតិ​ឆ្លើយ​តប​តាម​អ៊ីន​ធឺ​ណិត សំ​ណង់​សា​ធារ​ណៈ​ធា​នា​ការ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ពិ​ការ​និង​វិនិច្ឆ័យ​ទឹក​កខ្វក់​ស្រប​តាម​ស្តង់​ដារ។ ទី​ក្រុង​កំ​ពុង​ជំ​រុញ​អនុ​វត្ត ៨/១៦ លក្ខ​ឋាន​កម្រិត​១៖ រៀប​ចំ​គម្រោង​សំ​ណង់​និង​រៀប​ចំ​គម្រោង​ទី​ក្រុង​លើ​មូល​ដ្ឋាន GIS; ការ​ត្រួត​ពិ​និត្យ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​តាម​ពេល​វេ​លា​ជាក់​ស្តែង; ការ​ត្រួត​ពិ​និត្យ​បណ្តាញ​ចែក​ចាយ​ទឹក​ក្នុង​ទី​ក្រុង​ដោយ​ប្រ​ព័ន្ធ​ទឹក​ឆ្លាត​វៃ; ការ​បែង​ចែក​សំ​រាម​នៅ​ប្រ​ភព; សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ឯក​ភាព; គណ​នី​ទូ​ទាត់​អេ​ឡិច​ត្រូ​និក; កា​មេ​រ៉ា​ត្រួត​ពិ​និត្យ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់; ការ​បង្កើត​ប្រ​ព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ​លើ​មូល​ដ្ឋាន GIS។

ឆ្នាំ ២០២៦ - ២០២៧ ទី​ក្រុង​ផ្តល់​អា​ទិ​ភាព​អនុ​វត្ត​ភារ​កិច្ច​គម្រោង​សំ​ខាន់ៗ​ចំ​នួន ២១។ ក្នុង​នោះ បណ្តា​ភារ​កិច្ច​និង​គម្រោង អា​ទិ​ភាព​លើ​ការ​កសាង​គ្រឹះ​ស្ថាន​ស្នូល៖ កសាង​ក្រប​ខ័ណ្ឌ​ស្ថា​បត្យ​កម្ម ICT, មូល​ដ្ឋាន​ទិន្ន​ន័យ​ទី​ក្រុង​កឹង​ធើ, ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ, រៀប​ចំ​គម្រោង​និង​គ្រប់​គ្រង​សំ​ណង់​ទី​ក្រុង​ឆ្លាត​វៃ, សុ​វត្ថិ​ភាព​និង​សន្តិ​សុខ​ព័ត៌​មាន។ ទី​ក្រុង​នឹង​ជំ​រុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​និង​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី AI Agent ដើម្បី​គាំ​ទ្រ​ដល់​ការ​ប្រតិ​បត្តិ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ទី​ក្រុង ផ្តោត​លើ​ការ​ដោះ​ស្រាយ​ចំ​ណុច​ស្ទះ​នា​នា (ការ​គ្រប់​គ្រង​ទឹក ការ​គ្រប់​គ្រង​ទឹក​ជំ​នន់ និង​ការ​ព្រ​មាន​ហា​និភ័យ​ឆ្លាត​វៃ; ចរា​ចរណ៍​ឆ្លាត​វៃ; វិ​និច្ឆ័យ​កាក​សំ​ណល់​ឆ្លាត​វៃ)៕

អាញ​ខ្វា-វ៉ាន់​តឹន

ចែករំលែកអត្ថបទ