10/03/2026 - 08:49

ផ្ដល់​ទំ​នុក​ចិត្ត លើក​កម្ពស់​ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​បង្ក​ការ​វិវឌ្ឍន៍​យ៉ាង​ច្បាស់ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​អាង​យ៉ាង រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​និង​ពង្រឹង ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន។

ប្រ​ជា​ជន​សប្បាយ​រីក​រាយ​ពេល​ទទួល​បាន​ផ្ទះ​ថ្មី។

ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០២៥ បាន​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ នៅ​ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង គម្រោង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ បាន​ជួយ​ឱ្យ​គ្រួ​សារ​ក្រ​និង​ក្បែរ​ក្រ​ជា​ច្រើន​មាន​ផ្ទះ​សម្បែង​សម​រម្យ។ ផ្ទះ​ធា​នា​លក្ខណៈ “៣ រឹង” ជំ​នួស​ឱ្យ​ផ្ទះ​ស្លឹក​បណ្តោះ​អា​សន្ន រួម​ចំ​ណែក​ធា​នា​សុខុ​មាល​ភាព​សង្គម និង​បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ក្នុង​ឆ្នាំ​២០២៥ ភូមិ​ភាគ​បាន​ឧបត្ថម្ភ​សាង​សង់ ផ្ទះ​ជូន​ប្រ​ជា​ជន ៨៥ គ្រួ​សារ បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​មាន​ផ្ទះ​សម្បែង​និង​មុខ​របរ​សម​រម្យ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រួម​ចំ​ណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ចំ​ពោះ​គោល​ការណ៍​ និង​គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ។

លោក​យ័ញអុន ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ទ្រី​តូង ចែក​រំ​លែក៖ “មុន​នេះ មាន​គ្រួ​សារ​ជា​ច្រើន​នៅ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន។ អា​ស្រ័យ​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ទើប​មាន​ផ្ទះ​ថ្មី​យ៉ាង​សម​រម្យ​ជា​ច្រើន​នៅ​ក្នុង​ឃុំ។ មា​មីង​រំភើប​ខ្លាំង​ណាស់ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត កូន​ចៅ​ក៏​មាន​ឱ​កាស​បាន​សិក្សា​រៀន​សូត្រ​ត្រឹម​ត្រូវ”។

ក្នុង​ពេល​នោះ នៅ​ឃុំ​ចូវ​ថាញ់ ផ្តើម​ពី​ប្រ​ភព​ថវិ​កា​នៃ​កម្ម​វិធី ភូមិ​ភាគ​បាន​ជំ​នួយ​អភិ​វឌ្ឍ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ ធ្វើ​ពិ​ពិធ​កម្ម​មុខ​របរ រក​ស៊ី​សម្រាប់​ប្រ​ជា​ជន។ ដំ​ណាក់​កាល​ចាប់​ពី​ឆ្នាំ ២០២១ -២០២៥ គម្រោង​ត្រូវ​បាន​ផ្តល់​ផ្ទេរ​ថវិ​កា​ជាង ១៨៣ លាន​ដុង រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន។

តួ​យ៉ាង​ដូច​ជា​គ្រួ​សារ​លោក​យ័ញ​យៀង នៅ​ភូមិ​អាង​ខឿង ឃុំ​ចូវ​ថាញ់ បាន​ឧបត្ថម្ភ​គោ​ញី ២ ក្បាល​សម្រាប់​ចិញ្ចឹម​បន្ត​ពូជ ក្នុង​ឆ្នាំ ២០២៤។ លោក​យៀង ចែក​រំលែក៖ “អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​គោ គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​បន្ថែម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ បាន​កម្មា​ភិបាល​ភូមិ​ភាគ ចុះ​ណែ​នាំ​ពី​បច្ចេក​ទេស​ថែ​ទាំ​យ៉ាង​ហ្មត់​ចត់ ទើប​ហ្វូង​គោ​គ្រួ​សារ​ខ្ញុំ​ធំ​ធាត់​ល្អ​និង​កើត​បាន​កូន ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់”។

លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ “កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​បង្ក​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​ជួយ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។ ខេត្ត​នឹង​បន្ត​ផ្តល់​អា​ទិ​ភាព​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​សម្បែង មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន”។

អាច​សង្កេត​ឃើញ​ថា ផ្ដើម​ពី​គោល​ន​យោ​បាយ​ជាក់​ស្តែង សម​ស្រប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន កម្ម​វិធី​នេះ​បន្តិច​ម្តង​ៗ​បាន “ផ្ដល់​ទំ​នុក​ចិត្ត​” នៅ​តាម​ភូមិ​ស្រុក។ មិន​ត្រឹម​តែ​ដោះ​ស្រាយ​ការ​លំ​បាក​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ កម្ម​វិធី​នេះ​ថែម​ទាំង​មាន​ទិស​ដៅ​យូរ​អង្វែង គឺ​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព និង​កាត់​បន្ថយ​គម្លាត​រវាង​តំ​បន់​នី​មួយៗ៕

                                ហុង​ទើ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ