ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/03/2026 - 15:55

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ៖

ផ្តុំ​កម្លាំង​ត្រៀម​បម្រុង ធ្វើ​ឱ្យ​សុក្រឹត​ខ្លឹម​សារ​របាយ​ការណ៍​ទាក់​ទង​នឹង​អនុ​សាសន៍ និង​ដក​ការ​ព្រ​មាន "កាត​លឿង" របស់ EC 

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ និង​ឧប​នា​យក រដ្ឋ​មន្ត្រី ត្រឹង​ហុង​ហា ប្រ​ធាន​គណៈ​ចង្អុល​ការ​ជាតិ ស្តី​ពី​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ មិន​រាយ​ការណ៍ និង​មិន​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់ (IUU) បាន​ដឹក​នាំ​សម័យ​ប្រ​ជុំ​អន​ឡាញ​ទូ​ទាំង ប្រ​ទេស (លើក​ទី ៣២) ជា​មួយ​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម​និង​ខេត្ត ក្រុង​ដែល​ជាប់​សមុទ្រ អំ​ពី​ការ​ត្រៀម​ទទួល​និង​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រតិ​ភូ​អធិ​ការ​កិច្ច​របស់ EC (ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៩ ខែ​មី​នា ឆ្នាំ ២០២៦) ទាក់​ទង​នឹង​អនុ​សាសន៍ និង​ការ​ប្តេជ្ញា​ចិត្ត​ដក​ការ​ព្រ​មាន “កាត​លឿង” របស់​គណៈ​កម្ម​ការ​អឺ​រ៉ុប EC។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​អន​ឡាញ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​លោក​ត្រឹង​ជី​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​ជាប់​ពាក់​ព័ន្ធ​ចូល​រួម ស​ម័យ​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​អន​ឡាញ​របស់​ទី​ក្រុង​កឹង​ធើ។

ក្នុង​សម័យ​ប្រ​ជុំ​នេះ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​ដែល​ជាប់​សមុទ្រ អំ​ពី​អនុ​វត្ត​អនុ​សាសន៍​របស់ EC ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU។ នា​យក​រដ្ឋ​មន្ត្រី បាន​មាន​ប្រ​សាសន៍ នេះ​ជា​ការ​ត្រួត​ពិ​និត្យ​លើក​ទី​៥ របស់ EC ទាក់​ទង​នឹង​អនុ​សាសន៍ និង​ព្រ​មាន “កាត​លឿង” ចំ​ពោះ​ប្រ​ភេទ​ទំ​និញ​ជល​ផល​នាំ​ចេញ។ ទូ​ទាំង​ប្រ​ទេស​អនុ​វត្ត​អនុ​សាសន៍​ខាង​លើ​ដោយ​ទិស​ដៅ​ខ្ពស់​បំ​ផុត គឺ​ធា​នា​អភិ​វឌ្ឍ​ជល​ផល និង​ផល​សមុទ្រ​ដោយ​ចីរ​ភាព​ផង រួម​ចំ​ណែក​លើក​កម្ពស់​កិត្យា​នុភាព និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​ផង ទន្ទឹម​នឹង​នោះ ប្តេជ្ញា​ចិត្ត​ដក​ការ​ព្រ​មាន “កាត​លឿង” របស់ EC។

ជា​មួយ​នឹង​ស្មារតី​ខាង​លើ នា​យក​រដ្ឋ​មន្ត្រី សំ​ណូម​ពរ​បណ្តា​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម និង​ភូមិ​ភាគ​នានា ចាត់​ទុក​ការ​ប្រ​ឆាំង​នឹង​ការ​ទាញ​យក​ផល សមុទ្រ​ខុស​ច្បាប់ IUU ជា​ភារ​កិច្ច​ចម្បង នយោ​បាយ​របស់​អង្គ​ភាព​នី​មួយៗ។ អង្គ​ភាព​ទាំង​ឡាយ គប្បី​ត្រៀម​ឱ្យ​បាន​ហ្មត់​ចត់ ឯក​ភាព​និង​ផ្ទិត​ផ្ចង់​នូវ​ខ្លឹម​សារ​បម្រើ​គណៈ​ប្រតិ​ភូ​អធិ​ការ​កិច្ច​របស់ EC ។ ក្នុង​នោះ ផ្តុំ​កម្លាំង​កសាង​របាយ​ការណ៍​សង្ខេប​ខ្លី សព្វ​គ្រប់​តួលេខ សម​ហេតុ​ផល បក​ស្រាយ​បាន​បញ្ហា និង​ធា​នា​ភាព​ស៊ី​សង្វាក់​គ្នា​ជា​មួយ​មូល​ដ្ឋាន ទិន្ន​ន័យ​ជាតិ Vnfishbase និង​មូល​ដ្ឋាន​ទិន្ន​ន័យ​ផ្សេង​ទៀត។ រៀប​ចំ​ឯក​សារ​ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ ងាយ​ស្រួល​ស្វែង​រក; ត្រៀម​ជា​ស្រេច​ទាំង​ច្បាប់​ក្រ​ដាស និង​ទិន្ន​ន័យ​អេ​ឡិច​ត្រូនិក ដើម្បី​ផ្តល់​ជូន​និង​បក​ស្រាយ​ពេល​គណៈ​ប្រតិ​ភូ​អធិ​ការ កិច្ច​សំ​ណូម​ពរ; ចាត់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ចង្អុល​ការ​ដោយ​ផ្ទាល់ និង​ចាត់​តាំង​កម្មា​ភិបាល​មាន​ជំ​នាញ ​ជ្រៅ​ជ្រះ ក្តាប់​ច្បាស់​នូវ​តួ​លេខ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ នៅ​ពេល​គណៈ​ប្រតិ​ភូ​អធិ​ការ​កិច្ច​របស់ EC មក​ធ្វើ​ការ។ ចាត់​តាំង​ប្រ​ចាំ​ការ ២៤/៧ ក្នុង​អំ​ឡុង​ពេល​គណៈ​ប្រតិ​ភូ​អធិ​ការ​កិច្ច​របស់ EC ធ្វើ​ការ​នៅ​ប្រ​ទេស​វៀត​ណាម; ទន្ទឹម​នឹង​នោះ ម្ចាស់​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​កង​កម្លាំង (កង​ទ័ព​ការ​ពារ​ព្រំ​ដែន នគរ​បាល រដ្ឋ​អំ​ណាច​ភូមិ​ភាគ) ដើម្បី​បក​ស្រាយ​ផ្តល់​ជូន​សំ​ណុំ​រឿង ឯក​សារ​តាម​សំ​ណូម​ពរ; បង្កើន​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​និង​គ្រប់​គ្រង​ការ​ទាញ​យក​ផល​សមុទ្រ​តាម​សេចក្តី​កំ​ណត់​។ល។ ដើម្បី​ធា​នា​សម្រេច​ទិស​ដៅ​ពីរ គឺ​ដក​ការ​ព្រ​មាន​”កាត​លឿង”ផង​និង​អភិវឌ្ឍន៍​ជល​ផល​ចីរ​ភាព​ទៅ​អនា​គត​ផង។ នា​យក​រដ្ឋ​មន្ត្រី សំ​ណូម​ពរ​ដល់​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​នា​នា​ជាប់​សមុទ្រ​បន្ត​អនុវត្ត​ល្អ​នូវ​អនុ​សាសន៍ ៥​យ៉ាង​របស់ EC ដើម្បី​ទិស​ដៅ​អភិ​វឌ្ឍន៍​ជល​ផល ដោយ​ចីរ​ភាព បន្ថយ​ការ​ធ្វើ​នេ​សាទ​នៅ​ឆ្ងាយ​ឆ្នេរ សមុទ្រ​បង្កើន​វារី​វប្ប​កម្ម​គុណ​ភាព​ខ្ពស់ ដើម្បី​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន។

បច្ចុប្បន្ន ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន បាន​បូក​សរុប​និង​ធ្វើ​ឱ្យ​សុក្រឹត​របាយ​ការណ៍​បក​ស្រាយ​នូវ​ខ្លឹម​សារ​ដែល EC យក​ចិត្ត​ទុក​ដាក់ តាម​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល និងឧប​នា​យក​រដ្ឋ​មន្ត្រី។ បច្ចុប្បន្ន ទូ​ទាំង​ប្រ​ទេស​មាន​នា​វា​នេ​សាទ ៨០.៣២៤ គ្រឿង បាន​ចុះ​បញ្ជី​និង​អាប់​ដេត​នៅ​លើ Vnfishbase សម្រេច ១០០%។ ភូមិ​ភាគ​នា​នា និង​អង្គ​ភាព​មុខ​ងារ​កំ​ពុង​គ្រប់​គ្រង​ក្រុម នា​វា​យ៉ាង​តឹង​រ៉ឹង បង្កើត​បញ្ជី​ជាក់​ស្តែង​អំ​ពី​នា​វា​ដែល​បាន​ចុះ​បញ្ជី ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស និង​នា​វា​មិន​គ្រប់​លក្ខណៈ​សកម្ម​ភាព​ជា​ដើម។ ការ​ងារ​គ្រប់​គ្រង ត្រួត​ពិ​និត្យ​ការ​ចេញ​ចូល​កំ​ពង់​ផែ និង​តភ្ជាប់​ដំ​ណើរ​ការ​ទាញ​យក​ផល អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ត្រឹម​ត្រូវ​និង​មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​សប្តាហ៍ (ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ៣ ខែ​មីនា) ទូ​ទាំង​ប្រ​ទេស​គ្មាន​នា​វា​នេ​សាទ​បំ​ពាន​ក្នុង​ការ​ទាញ​យក​ផល​សមុទ្រ​ឡើយ។

នៅ​ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ធ្វើ​ឱ្យ​សុក្រឹត​ខ្លឹម​សារ​ធ្វើ​ការ​ទាក់​ទង​ដល់​អនុ​សាសន៍ ៥ របស់ EC; អនុ​វត្ត​ភារ​កិច្ច និង​វិធាន​ការ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU លទ្ធ​ផល​បាន​សម្រេច​ភារ​កិច្ច​ទាំង ១៩។ បច្ចុប្បន្ន ទូ​ទាំង​ទី​ក្រុង​មាន​នា​វា​នេ​សាទ ៧៨៥ គ្រឿង បាន​ចុះ​បញ្ជី និង​អាប់​ដេត​នៅ​លើ Vnfishbase សម្រេច ១០០%។ ក្នុង​សប្តាហ៍ មាន​នា​វា​ចេញ​ចូល​កំ​ពង់​ផែ ១៦.​០៩៥ គ្រឿង; បរិ​មាណ​ទាញ​យក​ជល​ផល​ឡើង​គោក​នៅ​កំ​ពង់​ផែ​៨៥​.៩៥០​តោន; ប្រ​មូល​សៀវ​ភៅ​កំ​ណត់​ហេតុ ទាញ​យក​ជល​ផល​បាន ៤.៦១៧ ក្បាល ធា​នា​១០០%​ជល​ផល​នាំ​ចេញ​មាន​ប្រ​ភព​ត្រឹម​ត្រូវ…៕

                         ហាវុាំង - ញ៉ឹកតឹង-វិមាន

ចែករំលែកអត្ថបទ