ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/02/2026 - 15:00

អា​ហារូប​ករណ៍​ ៥០ ចំ​ណែក​បាន​ជូន​នៅ​ក្នុង​កម្ម​វិធី​សិល្បៈ "ដាយ​ង៉ាយ - និទា​ឃរដូវ​ដំ​បូង" 

លោក​ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា បាន​ជូន​អា​ហា​រូប​ករណ៍​ ៥០ ចំ​ណែក​ដល់​ប្អូនៗ​ សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន​ឃុំ​ដាយ​ង៉ាយ។​

លោក​ឡឹម​វុាំង​ម៉ឺង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា និង​ថ្នាក់​ដឹក​នាំ​ឃុំ​ដាយ​ង៉ាយ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស។​

នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដាយ​ង៉ាយ បាន​ចាត់​តាំង​កម្ម​វិធី​សិល្បៈ ក្រោម​ប្រ​ធាន​បទ “ដាយ​ង៉ាយ - និទា​ឃរដូវ​ដំ​បូង” ទាក់​ទាញ​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។​

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ មាន​លោក​ឡឹម វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា។​

កម្ម​វិធី​សិល្បៈ “ដាយ​ង៉ាយ - និទា​ឃរដូវ​ដំ​បូង​” មាន​កម្ម​វិធី​សិល្បៈ​ដ៏​ពិ​សេស​ជា​ច្រើន​ ស្ងើច​សរ​សើរ​បក្ស អ៊ំ​ហូ សេច​ក្តី​ស្រ​ឡាញ់​ស្រុក​កំ​ណើត​ ប្រ​ទេស​ជាតិ និង​ឆន្ទៈ​ផ្លាស់​ថ្មី​ អភិ​វឌ្ឍន៍។​ បរិយា​កាស​ដ៏​អ៊ូ​អរ និង​កក់​ក្តៅ​នៃ​រាត្រី​សមោ​សរ​នេះ​ បាន​បង្ករ​ជា​ចំ​ណុច​លេច​ធ្លោ​ដ៏​មាន​អត្ថ​ន័យ​នៅ​ដើម​ឆ្នាំ​ថ្មី រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍។​

ក្នុង​ឱកាស​នេះ លោក​ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ បាន​ជូន​អា​ហា​រូប​ករណ៍​ ៥០ ចំ​ណែក​ដល់​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក ជម្នះ​លំ​បាក​រៀន​ពូកែ​នៅ​លើ​ភូមិ​ឋាន​ឃុំ គិត​ជា​ទឹក​ប្រាក់​សរុប​ ៥០ លាន​ដុង។​ អា​ហា​រូប​ករណ៍​ទាំង​នេះ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ជ្រាល​ជ្រៅ​របស់​ថ្នាក់​ដឹក​នាំ​មជ្ឈិម ចំ​ពោះ​ការ​ងារ​សុខុ​មាល​ភាព​សង្គម និង​ការ​អប់រំ​នៅ​ភូមិ​ភាគ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ដល់​សិស្សា​នុសិស្ស ដើម្បី​ប្អូនៗ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​និង​ជីវ​ភាព៕ 

         ថាញ​តឹម-វិមាន​

ចែករំលែកអត្ថបទ