ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

23/02/2026 - 15:00

លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ៖

ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក​ បើក​ទូលាយ​កម្លាំង​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច - សង្គម​ 

ចែក​រំលែក​ជា​មួយ​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ​នា​ដើម​ឆ្នាំ ២០២៦ លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖

នាយក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ និង​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ចុះ​ត្រួត​ពិ​និត្យ​សំ​ណង់​សំ​ខាន់ៗ​នៅ​ទី​ក្រុង​កឹង​ធើ។​

- រមិល​មក​ដំ​ណើរ​ការ​កន្លង ទី​ក្រុង​កឹង​ធើ បាន​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ច្រើន ដោយ​សារ​ស្ថាន​ការណ៍​សេដ្ឋ​កិច្ច - នយោ​បាយ​ពិ​ភព​លោក មាន​ការ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស ស្មុគ​ស្មាញ និង​ពិ​បាក​ប៉ាន់​ស្មាន។​ ពិ​សេស​ មាន​បម្រែ​បម្រួល​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន ហួស​ពី​សមត្ថ​ភាព​ព្យា​ករណ៍ បង្ក​ការ​លំ​បាក​ និង​សម្ពាធ​ធំ​លើ​សមត្ថ​ភាព​វិភាគ បូក​សរុប​និង​ការ​ងារ​គ្រប់​គ្រង​ដឹក​នាំ​។​ ជា​ពិ​សេស គឺ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ ការ​ប្រ​កួត​ប្រ​ជែង​យុទ្ធ​សាស្ត្រ​រវាង​ប្រ​ទេស​មហា​អំ​ណាច​មាន​ភាព​ស្មុគ​ស្មាញ; ការ​កើន​ឡើង​អតិ​ផរ​ណា ប្រ​ទេស​នានា​បាន​រឹត​បន្តឹង​គោល​នយោ​បាយ​ហិ​រញ្ញ​វត្ថុ​ដែល​នាំ​ឱ្យ​កំ​ណើន​សេដ្ឋ​កិច្ច​ថយ​ចុះ។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ជំ​ងឺ​រាត​ត្បាត COVID-19 បាន​បន្សល់​ទុក​នូវ​ផល​ប៉ះ​ពាល់​ជា​ច្រើន ជះ​ឥទ្ធិ​ពល​អវិជ្ជ​មាន​លើ​វិស័យ​ជា​ច្រើន​នៃ​ជីវ​ភាព​សេដ្ឋ​កិច្ច - សង្គម ដែល​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​ការ​ស្ដារ​ឡើ​វិញ; តម្លៃ​វត្ថុ​ធាតុ​ដើម​និង​ឥន្ធនៈ​សម្រាប់​ការ​ផលិត​កើន​ឡើង​ខ្ពស់​។ល។​ ជះ​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​ដំ​ណាក់​ការ​ស្ដារ​ឡើង​វិញ​របស់​វិស័យ​និង​មុខ​របរ​មួយ​ចំ​នួន។​ ក្នុង​បរិ​ការណ៍​នោះ អា​ស្រ័យ​ដោយ​សារ​ការ​ចូល​រួម​យ៉ាង​ប្ដូរ​ផ្ដាច់​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ ការ​ផ្ដុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗ​គ្នា​ទើប​ធ្វើ​ឱ្យ​គោល​ដៅ ភារ​កិច្ច​នៃ​ផែន​ការ​អភិ​វឌ្ឍ​រយៈ​ពេល ៥ ឆ្នាំ (២០២១-២០២៥) សម្រេច​បាន​លទ្ធ​ផល​គ្រប់​ជ្រុង​ជ្រោយ។​

តាម​រយៈ​នោះ កំ​ណើន​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង​កឹងធើ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ ជា​មធ្យម​ក្នុង​ដំ​ណាក់​កាល​ ២០២១​-២០២៥ សម្រេច​អត្រា​កំ​ណើន ៦,៨៦% ក្នុង​មួយ​ឆ្នាំ។​ ក្នុង​នោះ វិស័យ​កសិ​កម្ម​ រុក្ខ​កម្ម​និង​ជល​ផល កើន​ឡើង ៣,៦២% ក្នុង​មួយ​ឆ្នាំ; វិស័យ​ឧស្សា​ហកម្ម​និង​សំ​ណង់​កើន​ឡើង ៩,១៧% ក្នុង​មួយ​ឆ្នាំ (ដោយ​ឡែក​វិស័យ​ឧស្សា​ហកម្ម​កើន ៩,២៦% ក្នុង​មួយ​ឆ្នាំ); វិស័យ​សេ​វា​កម្ម​តាម​ការ​ប៉ាន់​ស្មាន​កើន ៧,៨៩% ក្នុង​មួយ​ឆ្នាំ។​ ទំ​ហំ​ខឿន​សេដ្ឋ​កិច្ច​បន្ត​បាន​បើក​ទូ​លាយ​ផលិត​ផល​ក្នុង​ស្រុកសរុប (GRDP) តាម​តម្លៃ​បច្ចុប្បន្ន​ តាម​ការ​ប៉ាន់​ស្មាន ឆ្នាំ ២០២៥ សម្រេច​បាន ៣០៦​.១៧០ ពាន់​លាន​ដុង។​ GRDP មធ្យម​លើ​មនុស្ស​ម្នាក់​កើន​ឡើង​ពី​ ៥៩,៦៤ លាន​ដុង​លើ​មនុស្ស​ម្នាក់ ឆ្នាំ​ ២០២១ កើន​ឡើង ៩៤,៩៤ លាន​ដុង​លើ​មនុស្ស​ម្នាក់​នៅ​ឆ្នាំ ២០២៥; ផលិត​ផល​កម្ម​ករ កើន​ពី ១២៣​,៧៩ លាន​ដុង​លើ​កម្ម​ករ​ម្នាក់ នៅ​ឆ្នាំ ២០២១ ឡើង ១៨២​,៩៣ លាន​ដុង​លើ​កម្ម​ករ​ម្នាក់​នៅ​ឆ្នាំ ២០២៥។​

ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម សំ​ខាន់ គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ។​ ការ​ងារ​រៀប​ចំ​ផែន​ការ​ ការ​គ្រប់​គ្រង​និង​អភិ​វឌ្ឍ​ទី​ក្រុង​ភ្ជាប់​ជា​មួយ​ការ​រៀប​ចំ​តំ​បន់​តាំង​ទី​លំ​នៅ​ឡើង​វិញ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នា។​ គុណ​ភាព​ទី​ក្រុង បាន​លើក​កម្ពស់​ប្រ​ព័ន្ធ​ទី​ក្រុង​អភិ​វឌ្ឍន៍​បន្តិច​ម្តងៗ​ក្លាយ​ជា​កម្លាំង​ជំ​រុញ និង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។​ ការ​តភ្ជាប់ និង​សហ​ការ​រវាង​មូល​ដ្ឋាន​នា​នា ទាំង​នៅ​ក្នុង​និង​ក្រៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង នៅ​ដំ​ណាក់​កាល​ដំ​បូង សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទនៈ។​

ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​និង​ការ​កែ​លម្អ​បរិ​យា​កាស​វិនិ​យោគ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំ​ខាន់ តាម​ទិស​ដៅបម្រើ​ប្រ​ជា​ជន លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច កសាង​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ស្អាត​ស្អំ រឹង​មាំ​។ល។​ ជា​មួយ​គ្នា​នេះ​ដែរ វិស័យ​វប្ប​ធម៌​- សង្គម មាន​ការ​រីក​ចម្រើន​ច្រើន​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ និង​លើក​កម្ពស់​ឡើង​ជា​បន្ត​បន្ទាប់។​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​មាន​ស្ថិរ​ភាព​ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​បាន​ធា​នា។​

* ជម្រាប​ប្រ​សាសន៍​លោក អាច​និ​យាយ​បាន​ថា ក្នុង​បរិ​ការណ៍​ដែល​ពោរ​ពេញ​ដោយ​បញ្ហា​ប្រ​ឈមពិ​បាក​ព្យា​ករណ៍​ កឹង​ធើ​បាន​បញ្ចប់​ឆ្នាំ ២០២៥ ជា​មួយ​លទ្ធ​ផល​គួរ​ជា​ទី​មោទនៈ​យ៉ាង​ខ្លាំង​ក្លា។​ ដូច្នេះ សមិទ្ធ​ផល​ស្នូល​ណា​ខ្លះ ដែល​ជា​តួនា​ទី “ទម្រ​បាញ់” ឱ្យ​ទី​ក្រុង​បង្ក​មូល​ដ្ឋាន​គ្រឹះ​ផ្លោះ​ទៅ​មុខ ចាប់​តាំង​ពី​ឆ្នាំ​ដំ​បូង​អនុ​វត្ត​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ទី​ក្រុង អា​ណត្តិ​កាល ២០២៥ - ២០៣០ ?

–  ឆ្នាំ ២០២៥ កំ​ណើន​សេដ្ឋ​កិច្ច​សម្រេច​បាន​លទ្ធ​ផល​ល្អ គ្រប់​វិស័យ​ទាំង​អស់​មាន​កម្រិត​កំ​ណើន​ជា​វិជ្ជ​មាន​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។​ ផលិត​ឧស្សា​ហកម្ម​បាន​ស្ដារ​ឡើង​វិញ បន្ត​រក្សា​បាន​សន្ទស្សន៍​ផលិត កើន​ឡើង​ប្រ​ហែល ១០%; គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជាច្រើន និង​ទី​ក្រុង​ធំ​បាន​ជំ​រុញ​ល្បឿន​អនុ​វត្ត ដូច​ជា ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក- កឹង​ធើ-សុក​ត្រាំង បណ្តាញ​ផ្លូវ​ខេត្ត ចំ​ណុច​ប្រ​សព្វ​ផ្លូវ​គមនា​គមន៍​សំ​ខាន់ៗ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ឧស្សា​ហកម្ម និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល​ជា​ច្រើន​ទៀត។​

វិស័យ​ពា​ណិជ្ជ​កម្ម-សេវា​កម្ម​ មាន​កំ​ណើន​ល្អ ត្រឹម​ត្រូវ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ។​  ការ​ផលិត​កសិកម្ម​មាន​ស្ថិរ​ភាព បរិ​មាណ​ផល​ស្រូវ​សម្រេច ៤,៧ លាន​តោន ជល​ផល​សម្រេច ៧៨៣​.០០០ តោន; មាន​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​ជា​ច្រើន​ VietGAP និង​ GlobalGAP បាន​ពង្រីក; ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់ និង​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។​

ទន្ទឹម​នឹង​នោះ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ព្រម​ៗ​គ្នា និង​ម៉ឺង​ម៉ាត់​នូវ​ដំ​ណោះ​ស្រាយ​នា​នា ក្នុង​ការ​កៀរ​គរ គ្រប់​គ្រង​និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ធន​ធាន ជា​ជំ​ហានៗ​បង្កើត​បាន​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ​សម្រាប់​កំ​ណើន​សេដ្ឋ​កិច្ច បន្ត​រក្សា​ស្ថិរ​ភាព​ថវិ​កា; ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​​អនុ​វត្ត​នូវ​ភារ​កិច្ច​អំ​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្ដូរ​ឌីជី​ថល ក្នុង​នោះ មាន​ភារកិច្ច​និង​ផ្នែក​ការ​ងារ​ជា​ច្រើន​បាន​អនុ​វត្ត​សម្រេច​លទ្ធ​ផល​លើស​ផែន​ការ​កំ​ណត់។​

គោល​នយោ​បាយ​សន្តិ​សុខ​សង្គម បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត; ទី​ក្រុង​បាន​អនុ​វត្ត​ល្អ​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។​ គោល​នយោ​បាយ​ឧបត្ថម្ភ​អ្នក​ក្រ មុខ​សញ្ញា​ងាយ​រង​គ្រោះ តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​ព្រមៗ​គ្នា​និង​ទាន់​ពេល​វេ​លា។​ ការ​ចលនា “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង” បាន​អនុ​វត្ត​សម្រេច​លទ្ធ​ផល លើស​ផែន​ការ​កំ​ណត់។​ សកម្ម​ភាព​វប្ប​ធម៌ កីឡា ព័ត៌​មាន-ផ្សព្វ​ផ្សាយ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល និង​ការ​ងារ​ជន​ជាតិ សាសនា សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។​

* ជម្រាប​ប្រ​សាសន៍​លោក​ ស្លាក​ស្នាម​ប្រ​វត្តិ​សាស្ត្រ ឆ្នាំ ២០២៥ គឺ​ការ​រួម​បញ្ចូល ដើម្បី​បង្ក​ជា​ទី​ក្រុង​កឹង​ធើ​ថ្មី​មួយ ដែល​មាន​ទំ​ហំ​ធំ​និង​តួនា​ទី​ខុស​ប្លែក​ទាំង​ស្រុង។​ រមិល​មើល​ពី​ដំ​ណើរ​ការ​ឆ្នាំ​កន្លង​ តើ​លោក​វាយ​តម្លៃ​យ៉ាង​ណា​ដែរ ចំ​ពោះ​ការ​ផ្លាស់​ប្ដូរ​របស់​អង្គ​ភាព​រដ្ឋ​បាល បន្ទាប់​ពី​រួម​បញ្ចូល?

- ថ្មីៗ​បន្ទាប់​ពី​រួម​បញ្ចូល​ទី​ក្រុង​កឹង​ធើ​បាន​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​អង្គ​ភាព​រដ្ឋ​បាល រៀប​ចំ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ២ ថ្នាក់។ សម្រាប់​ថ្នាក់​ទី​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ដាក់​សំ​ណើ​ទៅ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ អនុ​ម័ត​ការ​បង្កើត​អង្គ​ភាព​ជំ​នាញ​ថ្មី​ចំ​នួន ១៤; ប្រ​គល់​ក្រប​ខណ្ឌ​បុគ្គ​លិក អនុ​ម័ត​ចំ​នួន​អ្នក​ធ្វើ ការ​សម្រាប់​ឆ្នាំ ២០២៥។​ ទន្ទឹម​នឹង​នោះ បាន​ធ្វើ​សេនា​ធិការ​ដាក់​ជូន​នា​យក​រដ្ឋ​មន្ត្រី សម្រេច​បង្កើត​គណៈ​គ្រប់​គ្រង​តំ​បន់​កែ​ច្នៃ​នាំ​ចេញ​និង​ឧស្សា​ហកម្ម​កឹង​ធើ។​ បច្ចុប្បន្ន ទី​ក្រុង​កឹង​ធើ មាន​អង្គ​ភាព​ជំ​នាញ​ចំ​នួន ១៤ និង​អង្គ​ការ​រដ្ឋ​បាល ១។​ ការ​ប្រ​កាស​ដាក់​ចេញ​បទ​បញ្ជា​កំ​ណត់​អំ​ពី​មុខ​ងារ​ភារ​កិច្ច​របស់​អង្គ​ភាព​ជំ​នាញ​ទាំង​នេះ ត្រូវ​បាន​បញ្ចប់​រួច​រាល់។​

បច្ចុប្បន្ន​ ទី​ក្រុង​មាន​អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ​ចំ​នួន ១.៤៤០ (ក្នុង​នោះ អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ​ថ្នាក់​ទី​ក្រុង ចំ​នួន ៣៥៤ និង​អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ​ថ្នាក់​ឃុំ សង្កាត់ ចំ​នួន ១.០៨៦)។ ព្រម​ជា​មួយ​នោះ ទី​ក្រុង​បាន​ប្រ​កាស​ដាក់​ចេញ​គម្រោង​រៀប​ចំ​រចនា​សម្ព័ន្ធ​អង្គ​ការ​ខាង​ក្នុង​នៃ​ស្ថា​ប័ន​រដ្ឋ​បាល អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ និង​សហ​គ្រាស​រដ្ឋ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។​

ចំ​ពោះ​ថ្នាក់​ឃុំ​ សង្កាត់ រហូត​មក​ទល់​បច្ចុប្បន្ន ១០០% នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ បាន​ចេញ​សេច​ក្តី​សម្រេច​កំ​ណត់​មុខ​ងារ​ភារ​កិច្ច សិទ្ធិ​អំ​ណាច និង​រចនា​សម្ព័ន្ធ​អង្គ​ការ​របស់​អង្គ​ភាព​ជំ​នាញ និង​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​រដ្ឋ។​ បន្ទាប់​ពី​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​តាម​រចនា​សម្ព័ន្ធ ២ ថ្នាក់ ទី​ក្រុង​កឹង​ធើ បាន​ពិ​និត្យ​និង​វាយ​តម្លៃ​ស្ថាន​ភាព​ការ​បែង​ចែក​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ ដើម្បី​កសាង​គម្រោង​ចាត់​បញ្ជូន បង្កើន​កម្លាំង​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ពី​ក្រ​សួង ស្ថា​ប័ន​និង​ផ្នែក​នានា មក​បំ​ពេញ​ការ​ងារ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ ដើម្បី​ធានា​គោល​ការណ៍​របស់​មជ្ឈិម​​អំ​ពី​ការ​បង្កើន​កម្លាំង​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ថ្នាក់​ខេត្ត​ចុះ​មូល​ដ្ឋាន ដើម្បី​រួម​ចំ​ណែក​ពង្រឹង​ធន​ធាន​មនុស្ស លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​នៅ​មូល​ដ្ឋាន។​

ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កម្មា​ភិបាល បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ចំ​នួន ៤៨០ នាក់ ដែល​មាន​កម្រិត​វប្ប​ធម៌​និង​សមត្ថ​ភាព​ថ្នាក់​ទី​ក្រុង ចុះ​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ឃុំ សង្កាត់ តាម​មុខ​តំ​ណែង​ដែល​កំ​ពុង​ខ្វះ ឬ​នៅ​ទំ​នេរ​ ដើម្បី​ជួយ​រដ្ឋ​អំ​ណាច​ឃុំ សង្កាត់ ដំ​ណើរ​ការ​បាន​រលូន មាន​ប្រ​សិ​ទ្ធ​ភាព។​ ទន្ទឹម​នឹង​នោះ ធ្វើ​ការ​កែ​ស​ម្រួលនិង​បំ​ពេញ​បន្ថែម​មុខ​តំ​ណែង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ អនុ​វត្ត​គ្រប់​១០០%។​ ក្នុង​នោះ​ មាន ១០៣​/១០៣ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​២០៧​/២០៧ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន បាន​រៀប​ចំ​បំ​ពេញ​តួនា​ទី (មាន​ឃុំ​មួយ​ចំ​នួន មិន​បង្កើត​ការិ​យា​ល័យ​ជំ​នាញ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ទើប​ត្រូវ​បាន​រៀប​ចំ​ឱ្យ​មាន​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ចំ​នួន ៣ នាក់)។​

* ជា​មួយ​នឹង​ស្មារតី​សកម្ម​និង​មហិច្ឆ​តា​ឈាន​ឡើង តើ​ដំ​ណោះ​ស្រាយ​ស្នូល​ណា​ខ្លះ ដែល​ទី​ក្រុង​កឹង​ធើ នឹង​អនុ​វត្ត​ក្នុង​ឆ្នាំ ២០២៦ ដើម្បី​ផ្លាស់​ប្តូរ​សក្តា​នុពល​ជា​អតិប​រិមា បន្ទាប់​ពី​ការ​រួម​បញ្ចូល​ឱ្យ​ក្លាយ​ជា​កម្លាំង​ជាក់​ស្តែង បង្កើន​ភាព​លោត​ផ្លោះ​សម្រាប់​ដំ​ណា​ក់​កាល​អភិ​វឌ្ឍន៍​ថ្មី ជម្រាប​ប្រ​សាសន៍​លោក ?

- ឆ្នាំ​២០២៦ ទី​ក្រុង​បាន​ដាក់​ចេញ​សូច​នា​ករ​ ចំ នួន​ ២៥ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម និង​កំ​ណត់​គោល​ដៅ​អត្រា​កំ​ណើន GRDP ឱ្យ​សម្រេច​ចាប់​ពី ១០​-១០,៥% ឡើង​ទៅ។​ ទី​ក្រុង​នឹង​បន្ត​ផ្តុំ​កម្លាំង​រក្សា​ ស្ថិរ​ភាព​រចនា​សម្ព័ន្ធ​អង្គ​ការ​រដ្ឋ​បាល​បន្ទាប់​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ធា​នា​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ២ ថ្នាក់ ដំ​ណើរ​ការ​បាន​រលូន។​ ជា​មួយ​គ្នា​នេះ​ដែរ នឹង​ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល កែ​លម្អ​បរិ​យា​កាស​ វិនិ​យោគ​ អា​ជីវ​កម្ម​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន។​

ទី​ក្រុង​កឹង​ធើ ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក​និង​បើក​ទូលាយ​កម្លាំង​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច; អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​នូវ​ដំ​ណោះ​ស្រាយ​ឈាន​មុខ​សម្រាប់​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​ ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្ដូរ​ឌីជី​ថល។​ ទន្ទឹម​នឹង​នោះ ផ្តោត​សំ​ខាន់​លើ​ការ​អភិ​វឌ្ឍ​វិស័យ​វប្ប​ធម៌ សុខុ​មាល​ភាព​សង្គម លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។​ ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ ការ​ការ​ពារ​បរិ​ស្ថាន​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​រក្សា​ខ្ជាប់​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​យ៉ាង​ឆាប់​រហ័ស​និង​ចីរ​ភាព ក្នុង​ឆ្នាំ ២០២៦ និង​ឆ្នាំ​បន្ត​បន្ទាប់។​

* សូម​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះ​ការ​ចែករំ​លែក​ដោយ​អស់​ពី​ចិត្ត។​ ជា​មួយ​នឹង​ចក្ខុ​វិស័យ​ជា​យុទ្ធ​សាស្ត្រ និង​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​ ជឿ​ជាក់​ថា ទី​ក្រុង​កឹង​ធើ​នឹង​ផ្លាស់​ស្ថាន​ភាព​ជា​ឱកាស​ថ្មី​ ក្លាយ​ជា​សមិទ្ធ​ផល​ថ្មី​ៗ​ដ៏​អស្ចារ្យ!៕

                               ហា​វុាំង - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ