04/02/2026 - 16:24

ទីក្រុងកឹងធើ ចេញផែនការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន 

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបតែចុះហត្ថលេខាលើផែនការលេខ ៥១/KH-UBND ស្តីពីការអនុវត្តយុទ្ធសាស្ត្រជាតិការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជនដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ 

ទីក្រុងកឹងធើយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារថែទាំ និងលើកកម្ពស់សុខភាពប្រជាជន។

ទិសដៅចម្បងនៃផែនការនេះ គឺធានាឱ្យប្រជាជនកឹងធើទាំងអស់ទទួលបានសេវាសុខាភិ បាលដែលមានគុណភាព រស់នៅក្នុងសហគមន៍ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ទីក្រុងរំពឹងថាដល់ឆ្នាំ ២០៣០ អាយុជាមធ្យមរបស់ប្រជាជននឹងជាង​ ៧៧ ឆ្នាំ ហើយរយៈពេលរស់នៅដោយមានសុខភាពល្អយ៉ាងតិច ៦៨ ឆ្នាំ។ អត្រានៃការពេញចិត្តរបស់ប្រជាជនចំពោះសេវាសុខាភិបាលត្រូវសម្រេចឱ្យបានលើសពី ៩០%។ កឹងធើប្តេជ្ញាលើកកម្ពស់សមត្ថភាពសុខាភិបាលជាមួយនឹងភាគកម្រិតជាក់លាក់៖ សម្រេចឱ្យបានគ្រែពេទ្យ​ចាប់ពី ៤៤ គ្រែ និងគ្រូពេទ្យ ១៩ នាក់ ក្នុងចំណោមប្រជាជន ១០.០០០ នាក់។ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ប្រព័ន្ធសុខាភិបាលទីក្រុងនឹងអភិវឌ្ឍទំនើប ស្មើនឹងបណ្តាទីក្រុងធំៗក្នុងតំបន់ និងពិភព​លោក ដោយធ្វើម្ចាស់លើបច្ចេកទេសទំនើបបំផុត។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គណៈកម្មាធិការប្រជាជនទីក្រុងបានដាក់ចេញនូវក្រុមដំណោះស្រាយព្រមៗគ្នាចំនួន ១២ ក្នុងនោះសង្កត់ធ្ងន់លើការលើកកម្ពស់សមត្ថភាពបង្ការ និង​ទប់ស្កាត់ជំងឺ អភិវឌ្ឍសុខាភិបាលឯកទេស យកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពមានលក្ខណៈពិសេស គួបផ្សំស៊ីចង្វាក់គ្នារវាងឱសថបុរាណ និងវេជ្ជសាស្ត្រទំនើប...។

គណៈកម្មាធិការប្រជាជនទីក្រុងបានប្រគល់ភារកិច្ចឱ្យមន្ទីរសុខាភិបាលធ្វើជាអធិបតី សហ​ការ​ជាមួ​យបណ្តាមន្ទីរ គណៈ ផ្នែក និងភូមិភាគ ផ្សព្វផ្សាយអនុវត្តជាបន្ទាន់ ធានាកិច្ចសហការស្អិតល្មួត ដើម្បីឱ្យយុទ្ធសាស្ត្រនេះចូលក្នុងជីវភាពរស់នៅជាក់ស្តែង លើកកម្ពស់គុណភាពពូជអម្បូរ គុណភាពសុខភាព និងជីវភាពរបស់ប្រជាជនពិតប្រាកដ៕

ប្រភព÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ