03/02/2026 - 06:14

ពង្រីក​តួនាទី​របស់​កសិករ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ សេដ្ឋ​កិច្ច​កសិកម្ម​របស់​កសិករ​នៅ​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង បាន​ឈាន​ដល់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព​ជា​បណ្តើរៗ។​ កសិ​ករ​ពង្រីក​ល្អ​នូវ​តួនាទី​ស្នូល​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ អា​ស្រ័យ​ហេតុ​នេះ​ សេដ្ឋ​កិច្ច​កសិកម្ម​មាន​ការ​រីក​ចម្រើន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ ជីវភាព​ សម្ភារៈ​និង​ស្មារតី​របស់​កសិករ​បាន​កែ​លម្អ​ជា​លំ​ដាប់។​

លោក​ថាច់​ថាញ​ហៀង (ខាង​ស្តាំ) រីក​រាយ​ជា​មួយ​ប្រ​សិទ្ធ​ភាព​ទម្រង់​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​
ខេត្តវិញឡុង។

លោក​ក្វាត់​ក្វាង​មិញ​ ប្រ​ធាន​សមាគម​កសិករ​ឃុំ​សុង​ឡុក​ ដើម្បី​គាំ​ទ្រ​ចលនា​កសាង​ជន​បទ​ថ្មី​ សមា​គម​កសិករ​ឃុំ​ បាន​ជំ​រុញ​ចលនា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ ចលនា​អភិ​វឌ្ឍន៍​ទាំង​បរិ​មាណ​ភាព​និង​គុណ​ភាព​ ការ​បង្វែរ​រចនា​សម្ព័ន្ធ​ ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​បាន​ជំ​រុញ​តាម​ទិស​ដៅ​ ផលិត​មុខ​ទំ​និញ ទម្រង់​ចង​សម្ព័ន្ធ​ផលិត​ បាន​ពង្រីក​កាន់​តែ​ទូលំ​ទូ​លាយ។​ បន្ត​ចូល​រួម​កសាង​និង​រក្សា​ខ្ជាប់​កិត្តិ​នាម​ឃុំ​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ ឆ្នាំ​ ២០២៥ ការ​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​បាន​ ៣៧ លើក ដោយ​មាន​អ្នក​ចូល​រួម​ប្រ​មាណ ១.៥៤០ នាក់​ បំ​ផុស​ចលនា​សមា​ជិក​ជាង​ ៤.២០០ គ្រួ​សារ​ ចុះ​ឈ្មោះ​កសាង​គ្រួ​សារ “បៃតង ជ្រះ ស្អាត”។​ លើ​ភូមិ​ឋាន​ឃុំ​បាន​បង្កើត​តំ​បន់ជំ​នាញ​ផលិត​មុខ​ទំ​និញ​ប្រ​មូល​ផ្តុំ ដូច​ជា​៖ ទម្រង់​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ ទម្រង់​ចិញ្ចឹម​គោ ដាំ​ពោត​បា​រាំង​ខៀវ​ ចិញ្ចឹម​ពពែ​បន្ត​ពូជ បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​និង​ពង្រីក​ទូលំ​ទូ​លាយ”។​

លោក​ថាច់​ថាញ​ហៀង សមា​ជិក​សាខា​សមា​គមក​សិករ​ភូមិ​ភូ​ឡឹង​ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​ ០,៦ ហិក​តា ជំ​នាញ​ផលិត​ស្រូវ​ ប៉ុន្តែ​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប។​ បន្ទាប់​ពី​ស្រាវ​ជ្រាវ​តាម​រយៈ​សៀវ​ភៅ​កា​សែត​និង​ទម្រង់​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​មាន​ប្រ​សិទ្ធ​ភាព​ អា​ស្រ័យ​សមា​គម​កសិករ​ឃុំ​ ចាត់​តាំង​ទៅ​ទស្សន​កិច្ច​សិក្សា​បទ​ពិ​សោធន៍​ក្នុង​និង​ក្រៅ​ខេត្ត​ ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​យក​ទម្រង់​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ។​ ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​ដាំ​បាន ៤​ រដូវ​ ដូច​ជា៖ ឃ្លោក ត្រ​សក់ លក់​ក្នុង​តម្លៃ​ពី​ ៥.០០០ - ៦.០០០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ បន្ទាប់​ពី​ទូ​ទាត់​ នៅ​ចំ​ណេញ​ប្រ​មាណ​ជាង​១២០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​ ឥឡូ​វ​នេះ​ គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។​ ផ្តើមពី​ប្រ​សិទ្ធភាព​នៃ​ទម្រង់ ​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​ពង្រីក​តួនាទី​កសិករ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី”។​

ឆ្នាំ​ ២០២៥ សមា​គម​កសិករ​ឃុំ​សុង​ឡុក​ បាន​កៀរ​គរ​កសិករ​រាប់​រយ​លើក​នាក់ ជួស​ជុល​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​លើ​ភូមិ​ឋាន​ឃុំ​ បើក​យុទ្ធ​នា​ការ​ស្រង់​កំ​ប្លោក​តាម​ព្រែក​ប្រ​ឡាយ​ឱ្យ​ស្រឡះ​ស្រ​ឡំ មាន​ប្រ​វែង​ជាង​ ១០,៥ គីឡូ​ម៉ែត្រ​ មាន​បណ្តា​កង​កម្លាំង​និង​សមា​ជិក​កសិករ​ចូល​រួម​ប្រ​មាណ​ជាង ២៣០ នាក់​។ល។​ ទន្ទឹម​នឹង​នោះ​ សមា​គម​កសិករ​ឃុំ​សុង​ឡុក​ ក៏​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ បច្ចុ​ប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​សុង​ឡុក​នៅ​តែ​០,៥៦%៕

                                 សើុង​ម៉ា​ល័យ​-មុនី​

ចែករំលែកអត្ថបទ