ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/01/2026 - 21:03

មហា​សន្និបាត​លើក​ទី​ XIV របស់​បក្ស​៖ ព្រឹក​នេះ​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤ បើក​កិច្ច​ប្រ​ជុំ​លើក​ដំ​បូង​ 

យោង​តាម​កម្ម​វិធី​មហា​សន្និបាត​ នា​ព្រឹក​នេះ​ (ថ្ងៃ​ទី​២៣ ខែ​មក​រា​) គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤ ដំណើរ​ការ​កិច្ច​ប្រ​ជុំ​លើក​ទី​មួយ​។ នៅ​ពេល​រសៀល​ មហា​សន្និបាត​នឹង​ធ្វើ​ពិធី​បិទ​សម័យ​​ប្រ​ជុំ​។

អ្នក​តំណាង​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ ១៤។ (រូប​ថត​៖ TTXVN)

យោង​តាម​សេ​ចក្តីប្រ​កាស​ព័ត៌មាន​ពី​គណៈ​ចាត់​តាំង​មហា​សន្និបាត​លើក​ទី​ ១៤ របស់​បក្ស​ នា​ព្រឹក​នេះ​ (ថ្ងៃ​ទី​ ២៣ ខែ​មក​រា​) គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ ១៤ ដំណើរ​ការ​កិច្ច​ប្រ​ជុំ​លើក​ទី​មួយ​។

នៅ​ពេល​រសៀល​ មហា​សន្និបាត​នឹង​ធ្វើ​ពិធី​បិទ​សម័យ​ប្រ​ជុំ​។

មុន​នោះ​ នា​រា​ត្រី​ថ្ងៃ​ទី​២២ ខែ​មក​រា​ មហា​សន្និបាត​លើក​ទី​១៤ របស់​បក្ស​ បាន​ប្រ​កាស​បញ្ជី​ឈ្មោះ​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ ១៤ ចំ​នួន​ ២០០ រូប​ (សមាជិក​ពេញ​សិទ្ធិ​ ១៨០ រូប​ និង​សមាជិក​បម្រុង​ ២០ រូប​)។

យោង​តាម​បញ្ជី​ឈ្មោះ​ដែល​បាន​ប្រ​កាស​ ក្នុង​ចំណោម​សមាជិក​ការិយា​ល័យ​នយោបាយ​ នីតិ​កាល​ទី​១៣ ចំ​នួន​ ១៦ រូប​ មាន​សម​មិត្ត​ចំ​នួន​ ១០ រូប​ បាន​ជាប់​ឆ្នោត​បន្ត​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​អាណត្តិ​ថ្មី​។ ក្នុង​នោះ​ មាន​ថ្នាក់​ដឹក​នាំ​ស្នូល​របស់​បក្ស​និង​រដ្ឋ​ចំ​នួន​ ៣ រូប​ រួម​មាន​៖ អគ្គ​លេខា​បក្ស​ តូឡឹម​ ប្រ​ធាន​រដ្ឋ​សភា​ ត្រឹង​ថា​ញ់ម៉ឹង​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​បក្ស​ ត្រឹង​កឹមទូ​។

សមាជិក​ការិយា​ល័យ​នយោបាយ​ នីតិ​កាល​ទី​១៣ ចំ​នួន​ ៧ រូប​ផ្សេង​ទៀត​ ក៏​ជាប់​ឆ្នោត​បន្ត​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤ រួម​មាន​៖ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ ប៊ូយធី​មិញ​ហ្វាយ​; ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ឡេមិញ​ហឹង​; ឧត្តម​សេនីយ៍​ឯក​ រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ ផាង​វ៉ាំងយ៉ាង​; ឧត្តម​សេនីយ៍​ឯក​ រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល​ លឿង​តាម​ក្វាង​; លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ហាណូយ​ ង្វៀង​យ្វី​ង៉ុក; ឧត្តម​សេនីយ៍​ឯក​ ប្រ​ធាន​អគ្គ​នា​យក​ដ្ឋាន​នយោបាយ​នៃ​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ ង្វៀង​ទ្រុង​ង៉ៀ; អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ ឌោវ៉ាំងចៀង។

អ្នក​តំណាង​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤។ (រូប​ថត​៖ TTXVN)

សមាជិក​គណៈ​លេខា​ នីតិ​កាល​ទី​១៣ ចំ​នួន​ ៩ រូប​ ជាប់​ឆ្នោត​បន្ត​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤ (រាប់​ទាំង​សមាជិក​ការិយា​ល័យ​នយោបាយ​ដែល​ចាត់​តាំង​ដោយ​ការិយា​ល័យ​នយោបាយ​) រួម​មាន​៖ អគ្គ​លេខា​បក្ស​ តូឡឹម​; ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​បក្ស​ ត្រឹង​កឹមទូ​; ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ ប៊ូយធី​មិញ​ហ្វាយ​; ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ឡេមិញ​ហឹង​; ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម​ ទ្រិញវ៉ាំងក្វៀត; រដ្ឋ​មន្ត្រី​ក្រ​សួង​កា​របរ​ទេស​ ឡេហ្វាយ​ទ្រុង​; លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ហូជី​មិញ​ ត្រឹង​លឺ​វក្វាង​; ឧត្តម​សេនីយ៍​ឯក​ ប្រ​ធាន​អគ្គ​នា​យក​ដ្ឋាន​នយោបាយ​នៃ​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ ង្វៀង​ទ្រុង​ង៉ៀ; អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម​ ឡេមិញ​ទ្រី​។

យោង​តាម​កម្ម​វិធី​ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មក​រា​ មហា​សន្និបាត​លើក​ទី​១៤ របស់​បក្ស​ នឹង​ធ្វើ​ពិធី​បិទ​សម័យ​ប្រ​ជុំ​។ តាម​ទម្លាប់​ ក្នុង​ពិធី​បិទ​សម័យ​ប្រ​ជុំ​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ការិយា​ល័យ​នយោបាយ​ គណៈ​លេខា​ និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៤ នឹង​បង្ហាញ​មុខ​មហា​សន្និបាត​៕

ប្រ​ភព​៖ Vietnam+ បក​ប្រែ​៖ ថា​ច់ធី​

ចែករំលែកអត្ថបទ