ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2026 - 21:34

រឹង​ប៉ឹង​ក្រោម​ទង់​បក្ស​: កម្លាំង​ឯក​ភាព​ពី​ភូមិ​ស្រុក​ 

អត្ថ​បទ​ទី​២: ព្រះ​សង្ឃ​ស្នេហា​ជាតិ​ -“ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​” ផ្សារ​ភ្ជាប់​សាសនា​ជា​មួយ​ជីវិត​

ប្រពៃណី​ “ផ្សារ​ភ្ជាប់​រួម​ដំណើរ​ជា​មួយ​ប្រ​ជា​ជាតិ​” តាំង​ពី​យូរ​មិន​នៅ​ជា​ពាក្យ​ស្លោក​ទៀត​ បាន​ក្លាយ​ជា​ត្រីវិស័យ​ដ៏​សំ​ខាន់​សម្រាប់​រាល់​សកម្ម​ភាព​របស់​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​។ ក្នុង​អា​រម្មណ៍​របស់​មា​មីង​ ព្រះ​សសង្ឃ​ដែល​មាន​ប្រិយ​ភាព​ មិន​ត្រឹម​ជា​អ្នក​បួស​រៀន​ នៅ​ទាំង​ជា​គ្រូ​បង្រៀន​សីល​ធម៌​ “ជា​ស្ពាន​តភ្ជាប់​ទន់ភ្លន់​តែ​ប្រ​សិទ្ធ​ភាព​”ផ្សារ​ភ្ជាប់​ឆន្ទៈ​បក្ស​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​។ ដូច​ជា​រូប​ភាព​ព្រះ​សង្ឃ​ពាក់​អាវ​ទា​ហាន​ក្នុង​សម័យ​តស៊ូ​ និង​ព្រះ​តេជ​គុណ​គ្រប់​ព្រះ​អង្គ​ចលនា​ពុទ្ធ​បរិស័ទ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​សព្វ​ថ្ងៃ​ ទាំង​អស់​បង្ក​បាន​កម្លាំង​ឯក​ភាព​ ស្ថិរ​ភាព​ពី​ភូមិ​ស្រុក​។

កម្លាំង​ “ព្រះ​ពុទ្ធ​នៅ​ក្នុង​បេះ​ដូង​ មា​តុ​ភូមិ​នៅ​លើ​ស្មា​”

ប្រវត្តិ​សាស្ត្រ​តស៊ូ​រំ​ដោះ​ជាតិ​និង​ការ​ពារ​មា​តុ​ភូមិ​របស់​តំបន់​ណាម​បូ​ តែង​ដិត​ដាម​ស្លាក​ស្នាម​នៃ​ព្រះ​សង្ឃ​ស្នេហា​ជាតិ​។ ប្រពៃណី​ផ្សារ​ភ្ជាប់​ជា​មួយ​បុព្វ​ហេ​តុ​បដិវត្តន៍​មិន​មែន​ជា​ការ​ផុស​គំនិត​មួយ​ភ្លែត​ តែ​ជា​លំ​ហូរ​សតិ​អា​រម្មណ៍​ជ្រួត​ជ្រាប​ក្នុង​អនុ​សម្បជញ្ញៈ​របស់​ព្រះ​សង្ឃ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ ស្មារតី​ “ព្រះ​ពុទ្ធ​នៅ​ក្នុង​បេះ​ដូង​ មា​តុ​ភូមិ​នៅ​លើ​ស្មា​” បាន​ក្លាយ​ជា​និមិត្ត​រូប​អម​តៈឱ្យ​ស្មារតី​ស្នេហា​ជាតិ​របស់​ព្រះ​សង្ឃ​ខ្មែរ​។

ក្នុង​សម័យ​តស៊ូ​ប្រ​យុទ្ធ​ប្រ​ឆាំង​អា​មេ​រិក​សង្រ្គោះ​ជាតិ​ ពោរ​ពេញ​ដោយ​ក្តីលំបាក​វេទ​នា​ មាន​វត្ត​ខ្មែរ​រាប់​រយ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មិន​ត្រឹម​ជា​ទី​បួស​រៀន​ នៅ​ទាំង​ក្លាយ​ជា​ “បន្ទាយ​បៃតង​” ជា​ទី​លាក់​បំពួន​កម្មា​ភិបាល​បដិវត្តន៍​។ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ពេល​នោះ​ ទោះ​ជា​គ្រង​ចីវរ​តែ​ទឹក​ចិត្ត​ហាក់​ដូច​នៅ​ធ្ងន់​លើ​ប្រ​ទេស​ជាតិ​ បាន​លប​ជំនួយ​ស្បៀង​អា​ហារ​ ការ​ពារ​យុទ្ធ​ជន​នៅ​គ្រប់​លើក​បោសម្អាត​របស់​ខ្មាំង​សត្រូវ​។ ព្រះ​ឧបជ្ឈា​យ៍ លី​ហុង​ សមាជិក​ក្រុម​ប្រឹក្សា​អភិ​បាល​ព្រះ​ពុទ្ធ​សាសនា​វៀតណាម​ អនុ​ប្រ​ធាន​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀតណាម​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​ប្រ​ចាំ​កា​រស​មា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ ធ្លាប់​មាន​ថេរ​ដី​កា​ថា​ ប្រិយ​ភាព​របស់​ព្រះ​សង្ឃ​ចំ​ពោះ​ពុទ្ធ​បរិស័ទ​ធំ​ធេង​ណាស់​ ហេ​តុ​នោះ​ពេល​ព្រះ​សង្ឃ​ឆ្ពោះ​មក​រក​បដិវត្តន៍​ ជន​រួម​ជាតិ​ក៏​ចិត្ត​មួយ​ថ្លើម​មួយ​នឹង​បក្ស​ដែរ​។

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​សង្ឃ​ជា​និមិត្ត​រូប​ដ៏​សំ​ខាន់​ក្នុង​ជីវ​ភាព​ - តំណាង​ឱ្យ​ព្រះ​ពុទ្ធ​ ជា​ស្ពាន​តភ្ជាប់​តរវាង​ពុទ្ធ​បរិស័ទ​ជា​មួយ​ព្រះ​ពុទ្ធ​ និង​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន​។

សក្ខី​ភាព​មោះ​មុត​បំផុត​ឱ្យ​ស្មារតី​ស្នេហា​ជាតិ​ គឺ​ជា​ដំ​ណាក់​កាល​ក្រោយ​ឆ្នាំ​១៩៧៥ ពេល​ប្រ​ទេ​សត្រូវ​ការ​កម្លាំង​វ័យក្មេង​ដើម្បី​ការ​ពារ​ព្រំ​ដែន​និង​អនុ​វត្ត​ភារ​កិច្ច​អន្តរ​ជាតិ​ដ៏​ថ្លៃ​ថ្លា​។ មាន​ព្រះ​សង្ឃ​ខ្មែរ​រាប់​រយ​អង្គ​នៅ​ត្រា​វិញ​ សុក​ត្រាំង​ កឹង​ធើ អាង​យាង​ (ចាស់​) បាន​ស្មគ្រ​ចិត្ត​លា​ចាក​សិក្ខា​បទ​ចូល​បម្រើ​កង​ទ័ព​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។ ស្មារតី​ជឿន​លឿន​នេះ​បាន​ព្រះ​សង្ឃ​ជំនាន់​មុនប​ណ្តុះ​បន្ត​ ក្លាយ​ជា​មេ​រៀន​ប្រវត្តិ​សាស្ត្រ​រស់​រវើក​សម្រាប់​ព្រះ​សង្ឃ​ជំនាន់​ក្រោយ​។ ដោយ​ប្រពៃណី​ស្នេហា​ជាតិ​ដើម្បី​ឯក​រាជ្យ​ សេ​រី​ភាព​នេះ​ បាន​លត់​ដំ​សតិ​អា​រម្មណ៍​នយោបាយ​ដ៏​មុត​មាំ​ដល់​ព្រះ​សង្ឃ​ តាំង​ពី​នោះ​ ព្រះ​សង្ឃ​បាន​នាំ​យក​គោល​ការណ៍​ គោ​លន​យោ​បាយ​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ ជា​មួយ​ក្តីជំនឿ​មុត​មាំ​បំផុត​ បង្ក​ការ​ឯក​ភាព​ជា​ធម្ម​តា​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​រវាង​សាសនា​និង​នយោបាយ​។

សព្វ​ថ្ងៃ​ ឋិត​ក្នុង​សម័យ​សន្តិ​ភាព​ ស្មារតី​នោះ​ នៅ​តែ​បាន​រក្សា​តាម​រយៈ​បណ្តា​សកម្ម​ភាព​សាសនា​ផ្សារ​ភ្ជាប់​ជា​មួយ​ជោគ​វាស​នា​ប្រ​ជា​ជាតិ​។ ព្រះ​តេជ​គុណ​ថា​ច់យុងឡឹម​ ព្រះ​ចៅ​អធិការ​វត្ត​អម្ពា​វ័ន ឃុំ​ទ្រឿង​ថា​ញ់ ទី​ក្រុង​កឹង​ធើ អះ​អាង​ ទិស​ស្លោក​សកម្ម​ភាព​របស់​វត្ត​គឺ​ “ជាតិ​ល្អ​ សាសនា​បវរ​”។ ព្រះ​ពុទ្ធ​សាសនា​តែង​ណែ​នាំ​មនុស្ស​ទៅ​រក​សេ​ចក្តីល្អ​ ហើយ​សេ​ចក្តីល្អ​ធំ​បំផុត​គឺ​បម្រើ​មា​តុ​ភូមិ​ រក្សា​ភាព​សុខ​សាន្ត​ដល់​ភូមិ​ស្រុក​។ នោះ​គឺ​ជា​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​ “ព្រះ​ពុទ្ធ​នៅ​ក្នុង​បេះ​ដូង​ មា​តុ​ភូមិ​នៅ​លើ​ស្មា​”កំ​ពុង​មាន​វិជ្ជមាន​រស់​រវើក​រាល់​ថ្ងៃ​។ វត្ត​មិន​ត្រឹម​ជា​ទី​បួស​រៀន​ នៅ​ទាំង​ជា​ទី​អប់​រំ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ តាម​រយៈ​បណ្តា​ថ្ងៃ​បុណ្យ​ធំ​ៗរបស់​ជាតិ​ ដូច​ថ្ងៃ​ទី​៣០ ខែ​មេ​សា​ និង​ថ្ងៃ​ទី​១ ខែ​ឧសភា​ ឬ​ទិវា​បុណ្យ​ជាតិ​ ថ្ងៃ​ទី​២ ខែ​កញ្ញា​។ នា​ឱ​កាស​នេះ​ វត្ត​តែង​ទទួល​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​មក​សួរ​សុខ​ទុក្ខ​បង្ក​បរិយាកាស​សាមគ្គី​ ផ្សារ​ភ្ជាប់​ស្អិត​រមួ​តរវាង​វត្ត​អា​រាម​និង​ប្រ​ព័ន្ធ​នយោបាយ​។

ស្ពាន​តភ្ជាប់​នាំ​យក​គោល​ការណ៍​របស់​បក្ស​ចូល​ក្នុង​ភូមិ​ស្រុក​។

ប្រ​សិន​គោ​លន​យោ​បាយ​របស់​បក្ស​ជា​លំ​ហូរ​ទឹក​ត្រ​ជាក់​ ព្រះ​សង្ឃ​ជា​ប្រ​ព័ន្ធ​ប្រ​ឡាយ​ “នាំ​ទឹក​ចូល​” នាំ​យក​គោ​លន​យោ​បាយ​ចូល​ទៅ​តាម​ភូមិ​ស្រុក​ គ្រួ​សារ​មា​មីង​ខ្មែរ​។ ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​រាល់​ថ្ងៃ​នៅ​តាម​ភូមិ​ស្រុក​ ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​សង្ឃ​មា​នល​ក្ខណៈ​តម្រង់​ទិស​អប់​រំ​សីល​ធម៌​និង​ឆ្ពោះ​ទៅ​រក​ទង្វើល្អ​។ ព្រះ​ឧបជ្ឈា​យ៍លី​ហុង​ មាន​ថេរ​ដី​កា​៖ ព្រះ​សង្ឃ​រក្សា​សិក្ខា​បទ​ ប្រៀន​ប្រ​ដៅ​ធម្ម​វិន័យ​ ជិត​ដិត​ ចែក​រំលែក​ក្តីលំបាក​របស់​មា​មីង​។ ប្រិយ​ភាព​របស់​ព្រះ​សង្ឃ​ គឺ​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​។

តួ​នា​ទី​ “ស្ពាន​តភ្ជាប់​នេះ​”បាន​បង្ហាញ​ច្បាស់​តាម​ការ​បំផុស​ចលនា​មា​មីង​អនុ​វត្ត​ល្អប​ណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេ​ហា​​ជាតិ​។ បង​ថា​ច់សី​សូ​ផូន ពុទ្ធ​បរិស័ទ​នៅ​វិញ​ឡុង​ ចែក​រំលែក​ពី​រឿង​ព្រះ​សង្ឃ​ក្នុង​វត្ត​បាន​សកម្ម​ឃោស​នា​ចលនា​មា​មីង​ប្រតិ​បត្តិ​ក្រឹត្យ​ច្បាប់​ មិន​ស្តាប់​តាម​ពាក្យ​បញ្ចុះ​បញ្ចូល​របស់​ជន​អាក្រក់​។ ពុំ​នោះ​សោត​ដូច​ចលនា​កសាង​ជន​បទ​ថ្មី​ នៅ​ភូមិ​ភាគ​ជា​ច្រើន​ គឺ​ព្រះ​ចៅ​អធិការ​និង​គណៈ​កម្ម​ការ​វត្ត​ ចលនា​ពុទ្ធ​បរិស័ទ​បរិច្ចាគ​ដី​ និង​ចូល​រួម​កម្លាំង​ពល​កម្ម​រាប់​ពាន់​ថ្ងៃ​និង​ប្រាក់​ ដើម្បី​កសាង​ផ្លូវ​គមនាគមន៍​ជន​បទ​។ ចំ​ពោះ​មា​មីង​ខ្មែរ​ ដី​គឺ​ជា​ជីវិត​ តែ​ពេល​ព្រះ​សង្ឃ​បក​ស្រាយ​ថា​ ការ​ធ្វើ​ផ្លូវ​ដើម្បី​កូន​ក្មួយ​ទៅ​រៀន​ងាយ​ស្រួល​ និង​ដើម្បី​កសិផល​លក់​បាន​ថ្លៃ​ គឺ​មា​មីង​យល់​ស្រប​រុះ​រើ​របង​ បរិច្ចាគ​ដី​ដោយ​មិន​ទាម​ទារ​សំណង​ឡើយ​។

ក្នុង​ដំ​ណាក់​កាល​ជំងឺ​ COVID-១៩ រាតត្បាត​ ឬ​នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​ ទឹក​ជំនន់​ វត្ត​ខ្មែរ​ក៏​ជា​ទី​ទទួល​និង​ចែក​ចាយ​វត្ថុ​ជំនួយ​ផង​ដែរ​ ជា​ទី​ដែល​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​អំ​ពាវ​នាវ​ស្មារតី​ “ជួយ​យក​អា​សា​គ្នា​ក្នុង​គ្រា​ក្រ​”។

ព្រះ​ឧបជ្ឈា​យ៍ថា​ច់យុងឡឹម​ មាន​ថេរ​ដី​កា​អំ​ពី​ការ​ងារ​ពុទ្ធ​សាសនា​នៅ​វត្ត​អម្ពា​វ័ន គណៈ​កម្ម​ការ​វត្ត​តែង​សហ​ការ​ជិត​ដិត​ជា​មួយ​រណ​សិរ្ស​មា​តុ​ភូមិ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​ល្អ​គោ​លន​យោ​បាយ​មហា​សាមគ្គី​ជន​ជាតិ​។ វត្ត​ចលនា​ពុទ្ធ​បរិស័ទ​ចូល​រួម​បំបាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ​ ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​លំបាក​ ក្រើន​រំលឹក​យុវជន​ជៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​។

ព្រះ​សង្ឃ​និង​កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រ​នៅ​ឃុំ​វិញ​ហាយ​។

កិច្ច​សហ​ការ​ល្អ​រវាង​នយោបាយ​និង​ផ្លូវ​ចិត្ត​នៅ​ទី​នេះ​ ជា​សិល្បៈចលនា​មហា​ជន​។ ពេល​សំឡេង​របស់​បក្ស​បាន​បញ្ចូល​តាម​សូរ​សព្ទ​ធម្ម​វិន័យ​ ព្រះ​ពុទ្ធ​សាសនា​ក្លាយ​ជា​ងាយ​យល់​ ងាយ​ជិត​ដិត​ មាន​កម្លាំង​អប់​រំ​ដ៏​ធំ​ធេង​។ នេះ​ជា​សក្ខី​ភាព​យ៉ាង​ច្បាស់​នៃ​ការ​រួម​ដំណើរ​មិន​អាច​កាត់​ផ្តា​ច់ រវាង​ “សាសនា​និង​ប្រ​ជា​ជាតិ​”។ ការ​ចូល​រួម​របស់​ព្រះ​សង្ឃ​មិន​ត្រឹម​តែ​រឿង​បួស​រៀន​ នៅ​ទាំង​ជា​មួយ​ចំណែក​មិន​អាច​ខ្វះ​ក្នុង​ប្រ​ព័ន្ធ​នយោបាយ​មូល​ដ្ឋាន​ ជួយ​ពង្រឹង​ “ទី​តាំង​យុទ្ធ​សាស្ត្រ​នៃ​ទឹក​ចិត្ត​ប្រ​ជា​ជន​” រឹង​ប៉ឹង​ក្រោម​ទង់​បក្ស​។ ពេល​ក្តីជំនឿ​សាសនា​សម្រប​ចូល​ភារ​កិច្ច​ពល​រដ្ឋ​ ពេល​ព្រះ​សង្ឃ​ក្លាយ​ជា​អ្នក​ “រក្សា​ចង្វាក់​” សម្រាប់​ស្ថិរ​ភាព​របស់​ភូមិ​ស្រុក​ គឺ​រាល់​ល្បិច​កល​ បំបែក​បំបាក់​ផែន​សាមគ្គី​ជន​ជាតិ​គ្មាន​ន័យ​ឡើយ​។ ការ​ផ្សារ​ភ្ជាប់​សាច់​ឈាម​រវាង​ព្រះ​សង្ឃ​និង​បក្ស​ មិន​ត្រឹម​ជា​ប្រពៃណី​ នៅ​ទាំង​ធានា​ឱ្យ​អនាគត​អភិវឌ្ឍ​ស្ថិរ​ភាព​តំបន់​ជន​រួម​ជាតិ​ខ្មែរ​។

ការ​រួម​ដំណើរ​ផ្នែក​ខាង​ស្មារតី​របស់​ព្រះ​សង្ឃ​ បង្ក​ជា​ខឿន​គ្រឹះ​សតិ​អា​រម្មណ៍​ដ៏​មុត​មាំ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។ ថ្វី​ដ្បិត​ដូច្នេះ​ ដើម្បី​ក្តីជំនឿ​នោះ​ក្លាយ​ជា​ភក្តីភាព​ជា​និច្ច​ ត្រូវ​មាន​សមិទ្ធ​ផល​ជាក់​ស្តែង​អំ​ពី​ជីវ​ភាព​សម្ភារៈ​ ស្មារតី​។ បណ្តា​គោ​លន​យោ​បាយ​ផ្លាស់​ថ្មី​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​របស់​បក្ស​ បាន​ធ្វើ​ឱ្យ​ក្តីបំណង​របស់​ជន​រួម​ជាតិ​ក្លាយ​ជា​ការ​ពិត​ នៅ​គ្រប់​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ សុខ​ដុម​រម​នា​និង​សម្បូរ​សប្បាយ​៕ (នៅ​តទៀត​...)។

ហាទ្រី​វ- ចន្ថា​

ចែករំលែកអត្ថបទ