13/01/2026 - 23:03

ទី​ក្រុង​កឹង​ធើជា​សារ​វន្ត​សម្រេច​បណ្តា​ភាគ​កម្រិត​ពិនិត្យ​រក​ជំងឺ​ ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យា​បាល​មុន​សម្រាល​និង​ទា​រក​ទើប​កើត 

- វិទ្យា​ស្ថាន​យុទ្ធ​សាស្ត្រ​និង​គោ​លន​យោ​បាយ​សុខាភិបាល​; នា​យក​ដ្ឋាន​ប្រ​ជា​សាស្ត្រ​ (ក្រ​សួង​សុខាភិ​បាល​) ធ្វើ​ការ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ អំ​ពី​លទ្ធ​ផល​៥​ឆ្នាំ​អនុ​វត្ត​កម្ម​វិធី​បើក​ទូ​លាយ​ការ​ពិនិត្យ​រក​ជំងឺ​ ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យា​បាល​មុន​សម្រាល​និង​ទា​រក​ទើប​កើត​ (ហៅ​កាត់​ថា​ កម្ម​វិធី)។

ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ។

នេះ​ជា​សកម្ម​ភាព​តាម​ផែន​ការ​របស់​ក្រ​សួង​សុខា​ភិបាល​ ដើម្បី​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ទូ​ទាំង​ប្រ​ទេស​ ដំ​ណាក់​កាល​២០២១​-២០២៥។ តាម​រយៈ​នោះ​ អាច​កំ​ណត់​បាន​នូវ​បញ្ហា​ប្រ​ឈម​និង​ស្នើ​សុំ​ដំ​ណោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​សម្រាប់​ដំ​ណាក់​កាល​បន្ទាប់។ ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​ មន្ទីរ​ពេទ្យ​សម្ភព​រដ្ឋ​និង​ឯក​ជន​ ដំ​ណាក់​សុខា​ភិ​បាល​មួយ​ចំ​នួន​និង​ប្រ​ជា​ជន។

តាម​របាយ​ការណ៍​របស់​មន្ទីរ​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​ជា​សារ​វន្ត​សម្រេច​នូវ​ភាគ​កម្រិត​នៃ​កម្ម​វិធី។ គិត​ដល់​បញ្ចប់​ដំ​ណាក់​កាល​ អត្រា​គូ​ស្វាមី​ភរិ​យា​វ័យ​ក្មេង​ទទួល​បាន​ការ​ពិគ្រោះ​ និង​ពិនិត្យ​សុខ​ភាព​មុន​រៀប​អាពាហ៍​ពិ​ពាហ៍​ មាន​ជាង​ ៤២%; អត្រា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ទទួល​បាន​ការ​ពិ​និត្យ​រក​ជំងឺ​មុន​សម្រាល​ សម្រេច​ ៧០,៨% និង​អត្រា​ទា​រក​ទើប​កើត​ ទទួល​បាន​ការ​ពិ​និត្យ​រក​ជំងឺ​សម្រេច​ ៧១,៥%។ ចំ​ពោះ​បណ្តាញ​សេ​វា​កម្ម​ បច្ចុប្បន្ន​មាន​ឃុំ​ សង្កាត់​ ៧០% បាន​បង្កើត​ទី​តាំង​ពិ​គ្រោះ​យោ​បល់​ និង​ផ្តល់​សេ​វា​កម្ម​សម្រាំង​រក​ជំងឺ​តាម​ការ​ណែ​នាំ​ជំ​នាញ​វិជ្ជា​ជីវៈ​ ហើយ​មាន​គ្រឹះ​ស្ថាន​សុខា​ភិ​បាល​ថ្នាក់​តំ​បន់​ ៧០% មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​សេ​វា​បច្ចេក​ទេស​ពាក់​ព័ន្ធ​ រួម​ចំ​ណែក​លើក​កម្ពស់​លទ្ធ​ភាព​បង្ខិត​ជិត​សេ​វា​កម្ម​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល។ ទោះ​បី​ កម្ម​វិធី​មិន​ទាន់​មាន​ភាព​ព្រមៗ​គ្នា​ក្នុង​ការ​អនុ​វត្ត​ភាគ​កម្រិត​រវាង​បណ្តា​ភូមិ​ភាគ​ក៏​ដោយ​ ឈ្មោះ​ជំងឺ​បាន​ពិនិត្យ​រក​ឃើញ​នៅ​មាន​ចំ​នួន​តិច​ ការ​គ្រប់​គ្រង​ក្រុម​មុខ​សញ្ញា​ដែល​មាន​ហា​និភ័យ​ខ្ពស់​មិន​ទាន់​តឹង​រឹង​ ហើយ​នៅ​ខ្វះ​លក្ខ​ខណ្ឌ​មូល​ដ្ឋាន​សម្ភារៈ​ និង​ឧប​ករណ៍​បច្ចេក​ទេស​ជំ​នាញ​នៅ​សុខា​ភិ​បាល​មូល​ដ្ឋាន​ ដើម្បី​អនុ​វត្ត​ការ​ធ្វើ​ពិនិត្យ​រក​ជំងឺ​និង​ពិ​ការ​ភាព​ពី​កំ​ណើត…។

ចំ​ពោះ​កម្ម​វិធី​របស់​ទី​ក្រុង​កឹង​ធើ ផ្នែក​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​ពង្រឹង​និង​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ព័ន្ធ​និង​កង​ជួរ​បុគ្គ​លិក​ផ្នែក​ប្រ​ជា​សាស្ត្រ​ កែ​សម្រួល​នូវ​ភាគ​កម្រិត​ឱ្យ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ ពង្រីក​តួ​នា​ទី​របស់​មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ ក្នុង​កា​រងា​រដឹក​នាំ​សម្រាប់​បណ្ដាញ​សេ​វា​សុខា​ភិ​បាល​។ ទន្ទឹម​នឹង​នោះ​ បើក​ទូ​លាយ​ការ​ចូល​រួម​របស់​ផ្នែក​សុខា​ភិ​បាល​ឯក​ជន​ ធានា​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​ការ​ប្រើ​ប្រាស់​ថវិកា​និង​សម្ភារៈ​ពេទ្យ​រដ្ឋ៕

ប្រ​ភពៈ baocantho.com.vn - ពេជ្រ​សឿន

ចែករំលែកអត្ថបទ