01/01/2026 - 08:46

យកចិត្តទុកដាក់ដល់ការអប់រំតំបន់ជនជាតិភាគតិច 

ជាច្រើនឆ្នាំមកនេះ ការងារគិតគូរដល់ការអប់រំនៅតំបន់ជនជាតិភាគតិច តែងបានគណៈកម្មាធិ ការបក្ស រដ្ឋអំណាចទីក្រុងកឹងធើ យកចិត្តទុកដាក់។ អាស្រ័យហេតុនោះ ប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិឋានមានភាពរីកចម្រើន គុណភាពអប់រំបានលើកកម្ពស់យ៉ាងច្បាស់ ឆ្លើយតបបានល្អតម្រូវការរៀនសូត្ររបស់សិស្សានុសិស្សជនជាតិភាគតិច។

 មូលដ្ឋានសម្ភារៈរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកមីទូ
បានវិនិយោគកសាងសមរម្យ។

ផ្សព្វផ្សាយបញ្ជ្រាបជាប្រចាំគោលនយោបាយរបស់បក្ស និងរដ្ឋ ប្រព័ន្ធសាលាជនជាតិអន្តេវាសិកនៅទីក្រុងកឹងធើ បានវិនិយោគកាន់តែរឹងមាំសមរម្យ។ ជាក់ស្ដែងដូចជា សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ នៅឃុំត្រឹងដេ។ ចាងហ្វាងសាលាតែងផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ ច្បាមភាពជាក់ស្តែងដើម្បីបង្កការវិវឌ្ឍន៍លើមុខជំនាញ។ អាស្រ័យហេតុនោះ ភាគកម្រិតនៃសេចក្តីសម្រេចចិត្តរបស់សាលាដែលដាក់ចេញ ត្រូវបានអនុវត្តសម្រេច។ ជាក់ស្ដែង អត្រាសិស្សដែលមានចរិយាសម្បត្តិល្អនិងគ្រាន់បើ សម្រេចជាង ៩៥% ( មានឆ្នាំខ្លះសម្រេច ៩៧,០៦% ) គ្មានសិស្សខ្សោយ; អត្រាសិស្សសម្រេចនិទ្ទេសសិក្សាពូកែ និងគ្រាន់បើជិត ៨០%។

លោកត្រឹងស៊ុង ចាងហ្វាងសាលា  ឱ្យដឹង៖ “ឆ្នាំ សិក្សាកន្លងហើយ សាលាមានសិស្សប្រឡងជាប់រង្វាន់សិស្សពូកែថ្នាក់ខេត្ត ៧ នាក់  និងជាប់រង្វាន់ ថ្នាក់ស្រុក ១៤ នាក់  ជាពិសេសមាន ១ រង្វាន់ ថ្នាក់ខេត្ត និង៥រង្វាន់ថ្នាក់ស្រុក ក្នុងពិធីប្រឡង “អត្ថបទល្អ អក្សរស្អាត” ។ល។

ដូចគ្នាដែរ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីទូ នៅឃុំមីទូ ក៏បង្ហាញពីតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលសិស្សជនជាតិភាគតិច។ ឆ្នាំសិក្សា ២០២៥-២០២៦ សាលាទទួលសិស្សចូលរៀន ២៦៧ នាក់ ហើយមានកម្មាភិបាល គ្រូបង្រៀន ៣៤ នាក់។ ដើម្បីលើកកម្ពស់គុណភាពអប់រំ សាលាមិនត្រឹមតែមានវិធីសាស្ត្របង្រៀនថ្មី បំពាក់បន្ថែមឧបករណ៍បង្រៀនប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអប់រំវប្បធម៌ ប្រវត្តិសាស្ត្រ ភាសាខ្មែរក្នុងកម្មវិធីសិក្សាទៀតផង។ ប្រការនេះ ធ្វើឱ្យប្អូនៗសិស្សានុសិស្សកាន់តែមានមោទនភាព និងស្មារតីថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

ទន្ទឹមនឹងរៀនមុខជំនាញ ការប្រជុំជីវភាពរបស់ប្អូនៗសិស្សានុសិស្សនៅក្នុងអន្តេវាសិកដ្ឋានក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរ។ លោកគ្រូ សើុងថាញប៊ិញ ចាងហ្វាងរងសាលា ចែករំលែក៖  “ក្រៅពីធានាកន្លែងស្នាក់នៅសាលាតែងចាត់ទុកការងារគ្រប់គ្រង ចិញ្ចឹមថែទាំគឺជាភារកិច្ចដ៏សំខាន់។ សាលាអនុវត្តគ្រប់សព្វរបបហូបចុក និងត្រួតពិនិត្យសុវត្ថិភាពអនាម័យម្ហូបអាហារតឹងរ៉ឹង ដើម្បីធានាសុខភាពប្អូនៗ”។

តាមប្រសាសន៍លោក យ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ដើម្បីពង្រីកនូវលទ្ធផលដែលសម្រេចបានមន្ទីរអប់រំនិងបណ្តុះបណ្តាល បន្តការយកចិត្តទុកដាក់ដឹកនាំការងារអប់រំគ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិច។ អនុវត្តប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ខិតខំធ្វើយ៉ាងណាដើម្បីឱ្យបុព្វហេតុអប់រំជនជាតិកាន់តែផ្លាស់ថ្មី។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អប់រំស្មារតីអភិរក្ស ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ៕   

                                 ថាញវ៉ាង - ត្រឹងរ៉ូន

ចែករំលែកអត្ថបទ