កម្រិតវិនិយោគលើសំណង់ គម្រោងជាង ៣,៤ លានពាន់លានដុង; ក្នុងនោះ ទុនរដ្ឋជាង ៦២៧.០០០ ពាន់លានដុង ស្រូបអត្រា១៨%; ក្រៅពីនោះ គឺទុនក្រៅថវិការដ្ឋ ប្រមាណ ២,៧៩ លានពាន់លានដុង ស្រូបអត្រា ៨២%។

ផ្លូវល្បឿនលឿនកឹងធើ - កាម៉ាវ នឹងសម្ពោធកំណាត់ផ្លូវកឹងធើ - ហូវយ៉ាង និងបើកចរាចរណ៍បច្ចេកទេសកំណាត់ផ្លូវហូវយ៉ាង - កាម៉ាវ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ។ (រូប៖ ថាញលីម/TTXVN)
នៅម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែធ្នូ ពិធីបើកការដ្ឋាន សម្ពោធ និងបើកចរាចរណ៍បច្ចេកទេសលើគម្រោង សំណង់សំខាន់ៗចំនួន២៣៤ ដើម្បីអបអរសាទរមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេស លើកទី១១ និងមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១៤ នឹងរៀបចំឡើងព្រមៗគ្នានៅតាមខេត្ត ក្រុងទាំង៣៤ ក្នុងទូទាំងប្រទេស។
ក្រសួងសំណង់ឱ្យដឹងថា ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងចំនួន១៤៨បើកការដ្ឋានសាងសង់ សំណង់ចំនួន៨៦បើកសម្ពោធ បើកចរាចរណ៍បច្ចេកទេស; ក្នុងនោះ មានគម្រោងរបស់ក្រសួង ផ្នែកចំនួន៣៨ គម្រោងរបស់សម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនចំនួន៣៩ និងមានគម្រោងចំនួន១៥៧ អាស្រ័យភូមិភាគធ្វើម្ចាស់គ្រប់គ្រង។
កម្រិតវិនិយោគលើសំណង់ គម្រោងជាង ៣,៤ លានពាន់លានដុង; ក្នុងនោះ ទុនរដ្ឋជាង ៦២៧.០០០ ពាន់លានដុង ស្រូបអត្រា១៨%; ចំណែកដើមទុនក្រៅពីនោះ គឺទុនក្រៅថវិការដ្ឋ ប្រមាណ ២,៧៩ លានពាន់លានដុង ស្រូបអត្រា ៨២%។
តាមផែនការ ពិធីបើកការដ្ឋានសាងសង់ សម្ពោធ នឹងបានរៀបចំឡើងតាមទ្រង់ទ្រាយដោយផ្ទាល់ គួបផ្សំនឹងអនឡាញនៅតាមទីតាំងចំនួន៧៩កន្លែងក្នុងទូទាំងប្រទេស ជានិមិត្តរូបខួបអនុស្សាវរីយ៍៧៩ឆ្នាំ ទិវាទូទាំងប្រទេសតស៊ូ (១៩/១២/១៩៤៦ - ១៩/១២/២០២៥)។
ក្នុងចំណោមនោះ មានទីតាំងផ្ទាល់ចំនួន១២កន្លែង (មានទីតាំងនៅឡាវកៃ បាក់និញ ក្វាងនិញ ហ្វេ ក្វាងង៉ាយ ឡឹមដុង ទីក្រុងហូជីមិញ អាងយ៉ាង កឹងធើ ដុងណាម និងនៅហាណូយមាន២កន្លែង) និងទីតាំងអនឡាញចំនួន៦៧កន្លែង។
ទីតាំងមជ្ឈមណ្ឌលពិធីបើកការដ្ឋានគម្រោងវិនិយោគសាងសង់មណ្ឌលទីក្រុងកីឡាអូឡាំពិកនៅឃុំទឿងភុក អាស្រ័យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយជាស្ថាប័នទទួលបន្ទុក។
តាមក្រសួងសំណង់ គម្រោងធំៗមួយចំនួនបានបើកការដ្ឋានសាងសង់ក្នុងឱកាសនេះ រួមមាន៖ មណ្ឌលទីក្រុងកីឡាអូឡាំពិកនៅហាណូយ មានកម្រិតទុនវិនិយោគសរុប ៩២៥.០០០ ពាន់លានដុង; គម្រោងសមាសភាព ១ ដងផ្លូវរថភ្លើងឡាវកៃ - ហាណូយ - ហាយផុង មានកម្រិតទុនវិនិយោគ ៣.២៩៩ ពាន់លានដុង; ដងមហាវិថីទេសភាពទន្លេហូវ មានកម្រិតទុនវិនិយោគសរុប ៨៥៥.០០០ ពាន់លានដុង; គម្រោងផលិតដែកថែបផ្លូវរថភ្លើង និងដែកថែបពិសេសនៅយុងក្វឹត មានកម្រិតទុនវិនិយោគ ១០.០០០ ពាន់លានដុង; ផ្លូវល្បឿនលឿនតឹងភូ - បាវឡុក មានកម្រិតទុនវិនិយោគ ១៨.០០០ ពាន់លានដុង; មណ្ឌលសេវាទេសចរណ៍រួមផ្សំជាន់ខ្ពស់នៅវឹងដូង មានកម្រិតទុនវិនិយោគ ៥១.០០០ ពាន់លានដុង; ផ្លូវរថភ្លើងអគ្គិសនីទីក្រុងកំណាត់ទី១ នៅតំបន់ពិសេសភូក្វឹក មានកម្រិតទុនវិនិយោគ ៨.៩៥០ ពាន់លានដុង និងអគារវប្បធម៌យុវជននៅទីក្រុងហូជីមិញ មានកម្រិតទុនវិនិយោគ ២.២៤០ ពាន់លានដុង។
ទន្ទឹមនឹងនោះ សំណង់សំខាន់ៗបានបើកសម្ពោធ និងបើកចរាចរណ៍បច្ចេកទេស រួមមាន៖ ផ្លូវល្បឿនលឿនបាក់ - ណាមភាគខាងកើត កំណាត់ផ្លូវកឹងធើ - ហូវយ៉ាង - កាម៉ាវ; មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិហ្វេ; បើកសម្ពោធជើងហោះហើរដំបូងចំណុះគម្រោងព្រលានយន្តហោះអន្តរជាតិឡុងថាញ់ ដំណាក់កាល១ ជាដើម។
តាមប្រសាសន៍ លោក ត្រឹងហុងមិញ រដ្ឋមន្ត្រីក្រសួងសំណង់ នៅថ្ងៃទី ១៩ ខែធ្នូ ទូទាំងប្រទេសបានសម្រេច និងបើកចរាចរណ៍បច្ចេកទេសផ្លូវល្បឿនលឿនប្រវែង ៣.៥១៣ គីឡូម៉ែត្រ (រួមមានផ្លូវធំ ៣.១៨៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ ៣២៥ គីឡូម៉ែត្រ) រំពឹងទុកដំណាច់ឆ្នាំ២០២៥ នឹងសម្រេច ៣.៨១៣ គីឡូម៉ែត្រ (រួមមានផ្លូវធំ ៣.៣៤៥ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ ៤៥៨ គីឡូម៉ែត្រ)។
ក្នុងចំណោមគម្រោងផ្លូវល្បឿនលឿនទាំង១១ ដែលក្រសួងសំណង់ធ្វើជាស្ថាប័នទទួលបន្ទុក រំពឹងទុកនឹងបើកសម្ពោធ មានគម្រោងបង្កើនកម្រិតផ្លូវកាវឡាញ់ - ឡោតែ និងឡោតែ - រ៉ាច់សយ នឹងសម្រេចរួចរាល់ បើកចរាចរណ៍; គម្រោងផ្លូវគោកល្បឿនលឿនបាក់ - ណាមភាគខាងកើត កំណាត់ផ្លូវកឹងធើ - ហូវយ៉ាងនឹងបើកចរាចរណ៍ដងផ្លូវធំ។ គម្រោងផ្លូវល្បឿនលឿនចំនួន៦ បានបើកចរាចរណ៍បច្ចេកទេស រួមមាន៖ ហូវយ៉ាង - កាម៉ាវ; ក្វាងង៉ាយ - ហ្វាយញ៉ើង; ហ្វាយញ៉ើង - គ្វីញ៉ើង; គ្វីញ៉ើង - ជីថាញ់; ជីថាញ់ - វឹងផុង និងគម្រោងសមាសភាព២ផ្លូវល្បឿនលឿន គឺផ្លូវល្បឿនលឿនបៀងហ្វា - វុងតាវ។
ក្រៅពីសំណង់ គម្រោងលើវិស័យគមនាគមន៍ វិស័យផ្សេងៗទៀតមានបរិមាណសំណង់ គម្រោង បានចុះបញ្ជីបើកការដ្ឋានសាងសង់ សម្ពោធ ដូចជាឧស្សាហកម្ម មណ្ឌលទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សំណង់ស៊ីវិល ក្រៅពីនោះក៏មានលំនៅដ្ឋានសង្គម វប្បធម៌ អប់រំ កសិកម្ម ការពារប្រទេស កីឡា និងសុខាភិបាល។ ប្រការដែលមានសំណង់ គម្រោងគមនាគមន៍ មណ្ឌលទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសំខាន់ៗជាច្រើនបានសម្រេចរួចរាល់ និងដាក់ឱ្យប្រើប្រាស់ នឹងបង្កកម្លាំងជំរុញថ្មីសម្រាប់អភិវឌ្ឍន៍។
ហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា មិនត្រឹមតែលើកកម្ពស់សមត្ថភាពតភ្ជាប់ កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយថ្លៃ logistics ប៉ុណ្ណោះទេ ថែមទាំងបើកដែនភូមិសាស្រ្តទាក់ទាញវិនិយោគ ជំរុញចងសម្ព័ន្ធរវាងតំបន់និងតំបន់ លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងសមត្ថភាពប្រជែងនៃខឿនសេដ្ឋកិច្ចទៀតផង៕
យោង៖ TTXVN-ប្រែសម្រួល៖ វិមាន